ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ បុកឆ្កែ ធ្លាក់កូនពីរនាក់ ត្រូវរថយន្តដឹកស៊ីម៉ង់ត៍ មកដល់ កិន​ទាំងពីរ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ពិតជាគួរឲ្យអាណិតអាសូរ ដោយក្មេងពីរនាក់​បងប្អូនបង្កើត ត្រូវបានរថយន្តដឹកស៊ីម៉ងត៍ធុនធំ ១គ្រឿង កិនស្លាប់មួយរំពេច កាលពី​ម៉ោង ៨ និង ៣០នាទី…

ខេត្តកំពង់ចាម៖ ពិតជាគួរឲ្យអាណិតអាសូរ ដោយក្មេងពីរនាក់​បងប្អូនបង្កើត ត្រូវបានរថយន្តដឹកស៊ីម៉ងត៍ធុនធំ ១គ្រឿង កិនស្លាប់មួយរំពេច កាលពី​ម៉ោង ៨ និង ៣០នាទី ព្រឹកថ្ងៃទី២៥ ខែមី​នា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៧ ចំណុចមុខផ្ទះឈ្មោះ ភឹម ចំរើន ភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ។ ចំណែកម្ដាយសំណាងល្អ មិនបានរងរបួសទេ នៅក្នុងហេតុការណ៍នោះ។

នគរបាលមូលដ្ឋាន ប្រាប់ឲ្យដឹងថា មុននឹងមានហេតុការណ៍កើតឡើង គឺម៉ូតូម៉ាកហុងដា ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-4449 បើកបរដោយឈ្មោះ យ៊ើក ចំរើន ភេទស្រី អាយុ ៤៥ឆ្នាំ ឌុបកូន ០២នាក់ ១/ឡាយ វួចតី ភេទស្រី អាយុ ៩ឆ្នាំ ២/ឡាយ ធារ៉ា ភេទប្រុស អាយុ ២ឆ្នាំ អ្នកទាំង ០៣ រស់នៅភូមិកំពង់សំរិត ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (មិនពាក់មួកសុវត្ថិភាព) មានទិសដៅពីលិចទៅកើតបានបុកសត្វឆ្កែ ១ក្បាល ហើយបណ្ដាលឱ្យធ្លាក់កូនទាំង០២ ​ស្របពេលនោះ ក៏មានរថយន្ត​មួយគ្រឿងបើកស្របទិសគ្នា ក៏កិនក្មេងទាំងពីរនាក់ ស្លា.ប់មួយរំពេចតែម្ដង។

លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ ប្រាប់ថា ពេលដែលម៉ូតូជិះបុកឆ្កែ បណ្ដាលឱ្យធ្លាក់កូនទាំងពីរ ដោយម៉ូតូដួល ចូលមកចិញ្ចើមផ្លូវ រួមទាំងម្ដាយ។ ពេលដែលរថយន្តកិនស្លា.ប់កូន​ទាំងពីរ ម្ដាយបានស្រែកទ្រហោយំអាណិតដល់កូន។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលចរាចរណ៍​ស្រុកព្រៃឈរ បានប្រញាប់ចុះទៅកន្លែងកើតហេតុ សួរនាំស្ត្រីជាម្ដាយរបស់ក្មេងទាំងពីរ។

បន្ទាប់មក រូបលោកបានរាយការណ៍ជូនស្នងការនគរបាលខេត្ត ដោយឲ្យកម្លាំងនគរបាលស្រុកកំពង់សៀម ជួយមើលភិនភាគរថយន្ត ដែលកិនក្មេងទាំងពីរស្លា.ប់។ ក្នុងនោះ ដោយមានការសង្ស័យលើរថយន្ត​ម៉ាកហ៊ីយ៉ាន់ដាយពណ៌ទឹកប្រាក់-ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-9871 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-3387 បើកបរដោយឈ្មោះ ឈាង ល័ក្ខ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ មានទិសដៅស្របទិសគ្នា។ សមត្ថកិច្ច បានហៅឈប់ត្រង់ចំណុចរោងចក្រកាត់ដេរ ស្រុកកំពង់សៀម ពេលពិនិត្យឃើញ មានខួរប្រឡាក់នៅជាប់កង់ក្រោយរថយន្តផ្នែកខាងស្ដាំ។ ពេលសួរនាំ អ្នក​បើកបររថយន្ត បានឆ្លើយថា មិនដឹងពីហេតុការណ៍ ដែលបានកើតឡើងនោះទេ ដោយសារតែរថយន្តនេះ ដឹកស៊ីម៉ង់ត៍ផង។ អ្នកបើកបរ ត្រូវបានឃាត់ខ្លួន រួមជាមួយនឹងរថយន្ត បញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកព្រៃឈរ។

ប៉ូលិស ឱ្យដឹងថា ករណីនេះ បណ្ដាលមកពីមូលហេតុ អ្នកបើកម៉ូតូ បុកសត្វឆ្កែ បណ្ដាលឲ្យធ្លាក់កូន នៅលើថ្នល់។ សាកសព ត្រូវបាន​ជំនាញបច្ចេកទេស ត្រួតពិនិត្យ ហើយបានប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ហេតុការណ៍នោះ ខូចខាតម៉ូតូ ០១គ្រឿងកម្រិតស្រាល។ រីឯ​រថយន្ត មិនខូចខាតទេ។ វត្ថុតាងទាំង ០២គ្រឿង ត្រូវបានជំនាញ យកទៅ​រក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកព្រៃឈរ។ ចំណែក​​អ្នកបើកបររថយន្ត ឈ្មោះ ឈាង ល័ក្ខ ត្រូវ​បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីសាកសួរ និង​កសាងសំណុំរឿង ចាត់ការ តាមនីតិវិធីច្បាប់៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ