ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​បាន​សម្រេច តែ​អ្នក​បើក​ម៉ូតូ​ជាប់ដៃ​សមត្ថកិច្ច

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ដេញចាប់​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៦

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ដេញចាប់​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៦ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព ជិះ​ម៉ូតូ​ឆក់​កាបូប​ប្រាក់​ពី​ស្រី្ត​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ដូច​គ្នា នៅ​ចំណុច​ផ្លូវ​ស្ងាត់​ក្បែរ​របង​មន្ទីរ​ហិរញ្ញវត្ថុ ស្ថិត​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

លោក ម៉ា យន្ត នាយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន ពាក់ព័ន្ធ​អំពើ​ឆក់​កាបូប​ប្រាក់​នោះ​មានឈ្មោះ អ៊ុ​ល ឌី​ណា ហៅ អ៊ូ​ក អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ មុន​ពេល​កើតហេតុ មាន​ស្ត្រី​រង​គ្រោះ​ម្នាក់​ឈ្មោះ ដាវ សុខុម អាយុ​២៥​ឆ្នាំ បាន​ជិះ​ម៉ូតូ​ជាមួយ​ប្អូនស្រី​ម្នាក់​ទៀត ត្រឡប់​ពី​សួន​នាង​ក​ង្រី​វិញ​។

ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ និង​បក្ខពួក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មក​តាម​ពីក្រោយ ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​ពី​ស្ត្រី​រង​គ្រោះ រួច​ជិះ​គេចខ្លួន​បាត់​។ ភ្លាម​នោះ​នារី​រង​គ្រោះ​បាន​ស្រែក​ចោរ​ៗ ក៏​ផ្អើល​ដល់​សមត្ថកិច្ច​ហើយ​បាន​ដេញចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ុ​ល ឌី​ណា ហៅ​អ៊ូ​ក ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ អ៊ុ​ល ឌី​ណា បាន​សារភាព​ថា បក្ខពួក​ខ្លួន​ម្នាក់​ទៀត​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​គេ​មែន ដោយ​មុន​ពេល​កើតហេតុ បក្ខពួក​ខ្លួន​ដែល​ជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​រូបគេ​ជា​អ្នក​បើក​ម៉ូតូ​ថា​ដើរ​លេង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បក្ខពួក​ខ្លួន​ឆក់​កាបូប​គេ​ហើយ​ឲ្យ​ខ្លួន​បើក​ម៉ូតូ​រត់​តែ​ម្តង​។ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន ចំណែក​បក្ខពួក​ខ្លួន​បាន​ហក់​គេចខ្លួន​បាត់​ជាមួយ​កាបូប​ដែល​ឆក់​បាន​។

លោកនាយ​នគរបាល​បាន​បន្ត​ថា តាម​ការ​ប្តឹង​របស់​ស្ត្រី​ជា​ម្ចាស់​កាបូប​ប្រាក់​ប្រាប់​ថា ក្នុង​កាបូប​មាន​ប្រាក់​តែ​ជាង​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​បើ​ទោះជា​បែប​នេះ​ក្តី សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ជាមួយ​វត្ថុ​តាង មាន​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​មួយ​គ្រឿង​បញ្ជូន​ទៅ​ស្នងការ​ដា្ឋ​ន​ខេត្ត ដើម្បី​បំពេញ​សំណុំរឿង​បន្ថែម​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​៕