ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ថា កងទ័ព​រុ​ស្ស៊ី​បំផ្លាញ​មន្ទីរពិសោធន៍​ខ្លួន​នៅ​រោងចក្រ​នុយក្លេអ៊ែរ Chernobyl

2 ឆ្នាំ មុន

អ៊ុយក្រែន ៖ មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី ២៣ ខែមីនា​នេះ​ថា កងទ័ព​រុ​ស្ស៊ី​ដែល​បាន​កាន់កា.ប់​រោងចក្រ​

អ៊ុយក្រែន ៖ មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី ២៣ ខែមីនា​នេះ​ថា កងទ័ព​រុ​ស្ស៊ី​ដែល​បាន​កាន់កាប់​រោងចក្រ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ Chernobyl បាន​ធ្វើការ​បំផ្លាញ​មន្ទីរពិសោធន៍​នៅ​ទីនោះ​។

ទីភ្នាក់ងារ​រដ្ឋ​អ៊ុយ​ក្រែ​ន​សម្រាប់​គ្រប់គ្រង​តំបន់​បាន​និយាយ​ថា កងទ័ព​រុ​ស្សី​បាន​បំផ្លាញ​មន្ទីរពិសោធន៍​វិភាគ​កណ្តាល ដែល​ជា​កន្លែង​កែ​ច្នៃ​កាក​សំណង់​វិទ្យុសកម្ម​ជា​ច្រើន​។

ទីភ្នាក់ងារ​នេះ​បាន​ធ្វើការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Facebook ថា​មន្ទីរពិសោធន៍​របស់​ខ្លួន​មាន​សំណាក​វិទ្យុសកម្ម​ខ្ពស់ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​សត្រូវ​។

មន្ទីរពិសោធន៍​នោះ​ដែល​ចំណាយ​ប្រាក់​ប្រហែល ៦​លាន​អ៊ឺ​រូ​ដើម្បី​សាងសង់ ក៏​មាន​ឧបករណ៍​វិភាគ​ដ៏​មាន​តម្លៃ​ផង​ដែរ​ដែល​ឧបករណ៍​នេះ​មិន​មាននៅ​កន្លែង​ផ្សេង​ឡើយ​ក្នុង​តំ​បន់​អ៊ឺ​រ៉ុ​ប​។

សូម​បញ្ជាក់​ថា កងទ័ព​រុ​ស្សី​បាន​វា​.​យ និង​ដណ្តើម​បាន​រោងចក្រ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ Chernobyl តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​ប្រធានាធិបតី​រុ​ស្សី Vladimir Putin បញ្ជា​ឲ្យ​មាន​ប្រតិបត្តិការ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​។ កងទ័ព​រុ​ស្សី​បាន​ឃុំខ្លួន​បុគ្គល​ជា​ច្រើន​នៅ​ទីនោះ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ មុន​ពេល​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ