ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះចប់ហើយ​​! «​មុំ​ម៉ាស្សា​កោស​ជប់​៧២»…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទីតាំង​ម៉ាស្សា​មួយ​កន្លែង​យីហោ «​មុំ​ម៉ាស្សា​កោស​ជប់​៧២» ដែលលួច​​បង្កប់​សេវា​​ផ្លូវ​ភេទ ត្រូវកម្លាំង​នគរបាល​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រួមទាំងព្រះរាជអាជ្ញាធរ បាន​ធ្វើការ​ចុះបង្ក្រាប​ និង​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទីតាំង​ម៉ាស្សា​មួយ​កន្លែង​យីហោ «​មុំ​ម៉ាស្សា​កោស​ជប់​៧២» ដែលលួច​​បង្កប់​សេវា​​ផ្លូវ​ភេទ ត្រូវកម្លាំង​នគរបាល​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រួមទាំងព្រះរាជអាជ្ញាធរ បាន​ធ្វើការ​ចុះបង្ក្រាប​ និង​ឃាត់​​ខ្លួន​មនុស្ស​ចំនួន​១២​នាក់ ក្នុង​នោះ​មានមេកាប្រុស-​​​ស្រី២​នាក់ ​កាលពី​ថ្ងៃ​ទី​០២ ​កញ្ញា ​២០១៦ ស្ថិតនៅ​​តាម​​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់ប្ញស្សី​កែវ ខណ្ឌប្ញស្សីកែវ​។

ប្រភពឱ្យដឹងថា មេការទាំង២នាក់​ត្រូវបានស្គាល់ម្នាក់​​ឈ្មោះ​នួន សុខ​ណា ភេទស្រីអាយុ​៣២​ឆ្នាំ ​និងមេការ​ប្រុស​ឈ្មោះប៊ុ​ន គី​ម អាយុ​​២២​ឆ្នាំ​ ។ ​

បើតាម​ប្រភព​ពីពលរដ្ឋ​ឱ្យ​ដឹង​ថា ទីតាំង​ម៉ាស្សា​កោស​ជប់លួច​បង្កប់​សេវា​រកស៊ី​ផ្លូវភេទ​នេះ​ បាន​បើកជា​យូរមក​ហើយ​ តែមិន​ដែល​ឃើញ​មាន​​សមត្ថកិច្ចខាងណា​ចុះ​បង្ក្រាប​នោះ​ទេ ទើប​ពេល​នេះ​ឃើញ​ខាង​ជំនាញចុះមក បង្កឱ្យភ្ញាក់​ផ្អើលតែម្តង ។