អាចម៍ផ្កាយ​មួយ​វិះ​តែ​ហោះ​បុក​ផែនដី​បង្ក​ការ​ភ័យ​ខ្លាច


សារព័ត៌មាន «The Sun» របស់​អង់គ្លេស​ផ្សាយ​ថា អាចម៍ផ្កាយ​មួយ​បាន​ហោះ​បញ្ឆិត​ផែនដី ក្នុង​រយៈ​ចម្ងាយ​ត្រឹមតែ​ប្រហែល​៨០.០០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ បណ្តា​តារាសាស្ត្រ​បានដឹង​ហេតុការណ៍​នោះ​មុន​តែ​មួយ​ថ្ងៃ ហើយ​អះអាង​ថា វា​អាច​បង្ក​ការ​ភ័យ​ខ្លាច​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន គឺ​វា​នឹង​បុក​ផែនដី និង​សម្លាប់​មនុស្ស​ជា​ច្រើន ។

កាលពី​ថ្ងៃ​ទី​២៨ សីហា ២០១៦ របាយការណ៍​បញ្ជាក់​ថា អាចម៍ផ្កាយ​ដ៏​ធំ​មួយ​ឈ្មោះ «2016 QA2» បាន​ហោះ​កាត់​នៅ​ក្បែរ​ផែនដី ក្នុង​រយៈ​ចម្ងាយ​ប្រហែល​៨០.០០០​គីឡូម៉ែត្រ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ គឺ​ទើបតែ​ពិនិត្យ​ឃើញ ដោយ​ប៉ម​មីក្រូ​ទស្សន៍​មួយ​នៅ​ប្រេ​ស៊ី​ល​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។

ទោះបីជា​អាចម៍ផ្កាយ​នោះ ហាក់ដូចជា​មាន​ទំហំ​តូច​ប្រហែល​ពី​២៥​ទៅ​៥៥​ម៉ែត្រ​ក៏​ដោយ ប៉ុន្តែ​វា​អាច​គ្រប់គ្រាន់​នឹង​បង្ក​ការ​ខូចខាត​ដល់​ផែនដី ប្រសិនបើ​វា​បុក​សំដៅ​ស្រទាប់​បរិយាកាស ។

នៅ​ក្នុង​សេចក្តីសន្និដ្ឋាន​មិន​បាន​មើលឃើញ​ផែនដី​ក្នុង​ទស្សនៈ​អាក្រក់​ទេ ព្រោះ​ធ្លាប់​មាន​អាចម៍ផ្កាយ​ទំហំ​តូច​ជាង​នេះ​ផ្ទុះ​នៅ​កណ្តាល​វេហាស៍ លើ​ក្រុង​សេល​យ៉ា​ប៊ី​ន របស់​រុ​ស្ស៊ី កាលពី​ខែកុម្ភៈ ២០១៣ រួច​មក​ហើយ បង្ក​ឱ្យ​មាន​អ្នក​រង​របួស​ជាង​១.២០០០​នាក់ ។ មានការ​ប៉ាន់​ប្រមាណ​ថា អាចម៍ផ្កាយ​ដែល​អាច​សម្លាប់​មនុស្ស​បាន ត្រូវ​មាន​ទំហំ​ធំ និង​អង្កត់ផ្ចិត​ប្រហែល​១​គីឡូម៉ែត្រ ៕

Facebook Google Twitter Email

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ