ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្រោយ​បុក និង​ត្រឡប់​មក​កិន​ពី​លើ​ជន​រង​គ្រោះ​​បន្ថែម​ទៀត

2 ឆ្នាំ មុន
  • សៀមរាប

បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​បុក​ជន​រង​គ្រោះ​ពីក្រោយ បណ្តាល​ឱ្យ​ដួល​នៅ​លើ​ដងផ្លូវ ហើយ​រថយន្ត​បង្ក​នោះ​ក៏​បាន​បើករថយន្ត​ត្រឡប់​ក្រោយមក​កិន​ជាន់​ពី លើ​ជន​រង​គ្រោះ​ទៀត បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ក៏​រត់គេច​ខ្លួន​បាន​២​ថ្ងៃ

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​បុក​ជន​រង​គ្រោះ​ពីក្រោយ បណ្តាល​ឱ្យ​ដួល​នៅ​លើ​ដងផ្លូវ ហើយ​រថយន្ត​បង្ក​នោះ​ក៏​បាន​បើករថយន្ត​ត្រឡប់​ក្រោយមក​កិន​ជាន់​ពី លើ​ជន​រង​គ្រោះ​ទៀត បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ក៏​រត់គេច​ខ្លួន​បាន​២​ថ្ងៃ ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​បាន រួច​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ចរាចរណ៍​។

ហេតុការណ៍​ឃាត់ខ្លួន​ជន​បង្ក​ខាងលើ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២ ស្ថិត​នៅផ្ទះ​របស់​ជន​បង្ក ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២២ នេះ​ថា ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ អ៊ឹ​ង គី​ម​ហុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មានស្រុក​កំណើត​នៅ​ភូមិ​ចុង​កៅស៊ូ ឃុំ​ស្ល​ក្រាម ស្រុក​-​ខេត្តសៀមរាប ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ដែល​ប្រព្រឹត្តិ​អំពើ​ល្មើស​ករណី​ឃាតក​.​ម្ម (​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ឱ្យ​ស្លា​.​ប់​) កាលពី​ម៉ោង​២៣​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២២ ត្រង់​ចំណុច​ខាងលិច​ស្ពាន​វត្ត​កុង​ម៉ុ​ច ឬ​ស្ពាន​ប៊ី​ឡាញ ប្រហែល​​២០០​ម៉ែត្រ ស្ថិត​នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀម រាប ក្រុង​-​ខេត្តសៀមរាប ។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ គឺ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បង្ក​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក FORD RANGER ពណ៌​ប្រ​ផះ ពាក់​ស្លាក​លេខ សៀមរាប 2B:9699 បាន​បើក​បុក​ជន​រង​គ្រោះ​ពីក្រោយ បណ្តាល​ឱ្យ​ដួល​នៅ​លើ​ដងផ្លូវ ហើយ​រថយន្ត​បង្ក​នោះ​ក៏​បាន​បើក​ត្រឡប់​មក​កិន​ជាន់​ពីលើ​ជន​រង​គ្រោះ​បន្ថែម​ទៀត​បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​តែ​ម្តង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា សា​.​កស​.​ព​ជន​រង​គ្រោះ​មានឈ្មោះ ហឿ​ន លន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត រស់នៅ​ភូមិ​បុស្ស ឃុំ​ត្រស់ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា តាម​ការ​ស្តាប់​បំភ្លឺ​របស់​សាក្សី​ឈ្មោះ ឈាន ស្រី​លី​ន ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​ម៉ាស្សា និង​ឈ្មោះ ពេ​ស ដា​លី​ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​ម៉ាស្សា បាន​បញ្ជាក់​ប្រហាក់ប្រហែល​គ្នា​ថា នៅ​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២២ ពួក​ខ្លួន​ទាំង​ពីរ​នាក់​កំពុង​អង្គុយ​ធ្វើការ​នៅ​កន្លែង​ម៉ាស្សា​ទល់មុខ​ទីតាំង​កន្លែង​កើត ហេតុ ស្រាប់តែ​ឃើញ​មាន​រថយន្ត​ធុន​ធំ​ប្រភេទ​ដឹក​ទំនិញ​១​គ្រឿង បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បាន​ស៊ី​ញ៉ូ​អែប​កៀន​ទៅ​ខាងស្តាំ​ដៃ រួច​ឈប់​នៅ​ខាងលិច​ហាង​ម៉ាស្សា​របស់​ពួក​ខ្លួន​ប្រហែល​៨​ម៉ែត្រ ហើយ​មាន​មនុស្ស​ប្រុស​ជា​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា គ្រានោះ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ទៀត បើក​ក្នុង​ល្បឿន​លឿន​ទៅ​បុក​មនុស្ស​ប្រុស​ខាងលើ ចំ​ពីក្រោយ​បណ្តាល​ឱ្យ​ខ្ទាត​ប្រហែល​១០​ម៉ែត្រ​ទៅ​កណ្តាល​ទ្រូង​ថ្នល់​បេតុង ។ ចំណែក​រថយន្ត​បង្ក​នោះ​ក៏​បាន​បន្តដំណើ​ទៅ​មុខ តែ​ត្រូវ​ឈ្មោះ ឈាន ចរន្ត ភេទ​ប្រុស ជា​ថៅកែ​ម៉ាស្សា​ពួក​ខ្លួន​បាន​ស្រែក និង​បក់ដៃ​ហៅ ទើប​ជន​បង្ក​នោះ​បាន​បើករថយន្ត​ត្រឡប់​ក្រោយ​វិញ ហើយ​ទម្លាក់​កញ្ចក់​ចុះ តែ​មិន​ពន្លត់​ម៉ាស៊ីន​នោះ​ទេ ហើយ​បាន​ស្រែក​តប​មក​ពួក​ខ្លួន​ថា «​គេ​មិន​បាន​ខុស​អី​ទេ​» បន្ទាប់​មក​ជន​បង្ក​ក៏​បាន​បើករថយន្ត​ទៅ​កិន​លើ​ជន​រង​គ្រោះ​ចំពាក់​កណ្តាល​ខ្លួន​បន្ថែម​ទៀត បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ ហើយ​ក៏​បើករថយន្ត​គេចខ្លួន​ទៅ​ទិស​ខាងលិច​បាត់​តែ​ម្តង​ទៅ​។

គួរ​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​ទៅ​លើ​រូបថត និង​វី​ដេ​អូ ដែល​សាក្សី​ទាំង​ពីរ​ខាងលើ បាន​ថត​តាម​រយៈ​ទូរស័ព្ទ​ដៃ​នោះ រថយន្ត​បង្ក គឺ​ម៉ាក FORD RANGER ពណ៌​ប្រ​ផះ ពាក់​ស្លាក​លេខ​សៀមរាប 2B:9699​។ ហើយ​ក្រោម​កិច្ច​ប្រតិបត្តិការ យើង​ក៏​បាន​កំណត់​អត្តសញ្ញាណ​ជន​បង្ក​គឺ​មានឈ្មោះ អ៊ឹ​ង គី​ម​ហុង ។

បន្ទាប់​មក​នៅ​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២ កម្លាំង​យើង​បាន​នាំ​ខ្លួន​ជនសង្ស័យ​រូប​នេះ​មក​ធ្វើការ​សាកសួរ ដោយ​ឈ្មោះ អ៊ឹ​ង គី​ម​ហុង បាន​ឆ្លើយ​សារ ភាព​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២២ រូប​ខ្លួន និង​មិត្តភក្តិ​ម្នាក់​ទៀត​ឈ្មោះ ស្រ៊ុ​ន (​មិន​ស្គាល់​ត្រកូល​) ភេទ​ប្រុស បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ហាង​មួយ​មិន​ចាំ​យីហោ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

លុះដល់​ម៉ោង​២៣​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២២ ដោយ​ពួក​ខ្ញុំ​ស្រវឹងស្រា​រៀង​ៗ​ខ្លួន ក៏​បាន​ឈប់​ផឹក ហើយ​រូប​ខ្លួន​បាន​ឡើង​បើករថយន្ត​ផ្ទាល់ខ្លួន​តែ​ម្នាក់ឯង​មាន​ម៉ាក FORD RANGER ចង្កូត​ឆ្វេង ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ សៀមរាប 2B:9699 ឡើង​ចេញ​មក​ផ្លូវ​ក្រ​វ៉ា​ត​ក្រុង លុះដល់​កន្លែង​កើតហេតុ ស្រាប់តែ​ជួប​ជាមួយ​រថយន្ត​ប្រភេទ​ដឹក​ទំនិញ ១​គ្រឿង ម៉ាក HYUNDAI ពណ៌​ស (​មិន​ចាំ​ស្លាក​លេខ​) បាន​ស៊ី​ញ៉ូ​អែប​កៀន​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ​ដៃ ដែល​មនុស្ស​ប្រុស​ម្នាក់​ជា​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​នោះ​ភ្លាម ធ្វើ​ឱ្យ​រូប​ខ្លួន​ចាប់​ហ្វាំ​ង​មិន​ទាន់ ក៏​បើក​ទៅ​បុក​កោស​រថយន្ត​ខាងលើ និង​បន្ត​បុក​បុរស​ជា​អ្នកបើកបរ​នោះ​ពី ក្រោយ​មួយ​ទំហឹង បណ្តាល​ឱ្យ​បុរស​នោះ​ខ្ទាត​ទៅ​ខាង​មុខ​ចម្ងាយ​ប្រហែល​៣​ទៅ​៥​ម៉ែត្រ​ដួល​សន្លប់​នៅ​ផ្លូវ​ប៉េ​តុង​។

ជនសង្ស័យ​រូប​នេះ​សារភាព​បន្ត​ថា រថយន្ត​ខ្លួន​ក៏​បន្ត​ល្បឿន​ទៅ​មុខ​ប្រហែល​៥០​ទៅ​៦០​ម៉ែត្រ ហើយ​ខ្លួន​ក៏​បត់​មក​ក្រោយ​វិញ ក្នុង​គោលបំណង​មក​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ តែ​ដោយសារ​ខ្លួន​មាន​អារម្មណ៍​ភ័យ​ស្លន់ស្លោ ណាមួយ​នៅ​កន្លែង​កើតហេតុ​ជាទី​ងងឹត​ផង ទើប​ខ្លួន​មើល​មិនឃើញ​ជន​រង​គ្រោះ ហើយ​ក៏​បើក​ទៅ​បុក​ប៉ះ​ចំ​ពីលើ​ជន​រង​គ្រោះ​បន្ថែម​ទៀត​ទាំង​មិនដឹង​ខ្លួន ក្នុង​ពេល​នោះ​ខ្លួន​ទំលាក់​កញ្ចក់​រថយន្ត​ចុះ តែ​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត​ទេ ហើយ​ក៏​បាន​តប​ទៅ​មនុស្ស ប្រុស​-​ស្រី​នៅ​ទីនោះ​ថា «​ខ្ញុំ​មិន​បាន​ខុស​អី​ទេ គឺ​ជន​រង​គ្រោះជា​អ្នក​ដើរមក​ចូល​ឡាន​ខ្ញុំ​ដោយ​ខ្លួនឯង​» បន្ទាប់​មក​ក៏​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ ព្រោះ​ភ័យ​ខ្លាច​ប្រជា​ល​រដ្ឋ​នៅ​ទីនោះ​ប្រើ​ហិ​.​ង្សា​មក​លើ​រូប​ខ្លួន​។

បច្ចុប្បន្ន ជនសង្ស័យ និង​រថយន្ត ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ ឱ្យ​យក​ទៅ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ