ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ឆ្នាំ​ហើយ​ទើប​បែកធ្លាយ ករណី​យុវជន​២​នាក់​នាំ​គ្នា​ចាប់​យុវតី​ម្នាក់​ក្នុង​ចំការ​ដំឡូង

2 ឆ្នាំ មុន
  • សៀមរាប

យុវជន​២​នាក់​បាន​នាំ​គ្នា​ទៅ​ចាប់ខ្លួន​យុវតី​អាយុ​១៦​ឆ្នាំ​ម្នាក់​រំ​លោ​.​ភ​បាន​សម្រេច​នៅ​ក្នុង​ចំការ​ដំឡូង​ជាង​១​ឆ្នាំ​មក​ហើយ ហើយ​ក៏​ត្រូវ​បាន​ឪពុក​ម្តាយ​នាង​

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​២​នាក់​បាន​នាំ​គ្នា​ទៅ​ចាប់ខ្លួន​យុវតី​អាយុ​១៦​ឆ្នាំ​ម្នាក់​រំ​លោ​.​ភ​បាន​សម្រេច​នៅ​ក្នុង​ចំការ​ដំឡូង​ជាង​១​ឆ្នាំ​មក​ហើយ ហើយ​ក៏​ត្រូវ​បាន​ឪពុក​ម្តាយ​នាង​មក​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២​នេះ ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត​ទៅ​កាន់​តុលាការខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២២ នេះ​ថា កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​កម្លាំង​ប៉ុស្តិ៍​នគរ​បាល​​រដ្ឋបាល​ស្រែ​ណូ​យ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ទៅ​តាម​ពាក្យបណ្ដឹង​របស់​គ្រួសារ​ជន​រង​គ្រោះ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ រួម​មាន​៖ ០១- ឈ្មោះ ផើង ស៊ី​ផូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន និង​០២-​ឈ្មោះ បាន ប៊ូ​ន ហៅ​ហួង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ត​ថា តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចោទ​ពី​បទ​រំ​លោ​.​ភ​សេពសន្ថវៈ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ស្ថិត​នៅ​ចំណុច​ចំការ​ដំឡូង​មី (សំបុក ចាប​) ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ទៅ​លើ​ជន​រង​គ្រោះ​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​គោក​ចក ក្រុង​ខេត្តសៀមរាប ។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ករណី​រំ​លោ​.​ភលើ​ក្មេង​ស្រី​នៅ​ចំការ​ដំឡូង​នេះ បាន​កើតឡើង​ជាង​មួយ​ឆ្នាំ​មក​ហើយ ទើប​គ្រួសារ​ជន​រង​គ្រោះ​មក​ប្ដឹង​សមត្ថកិច្ច​។ ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ប្រគល់​ឱ្យ​កម្លាំង​ការិយា​ល័យ​​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ