ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​អ៊ុយ​ក្រែ​ន​បន្ត​ ដោយ​រុ​ស្សុី​ចាប់​ប្រើ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ខ្លាំង

2 ឆ្នាំ មុន

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មក​ដល់​ថ្ងៃ​ទី​២០​ ខែមីនា ឈាន​ចូល​ដល់​ថ្ងៃ​ទី​២៥​ហើយ ដោយ​ការ​ប្រយុទ្ធ​គ្នា​ និង​ការ​វា.យប្រហា.រ​របស់​រុ​ស្សុី​នៅ​តែ​ខ្លាំងក្លា រហូត​ដល់​កងទ័ព​រុ​ស្សុី​ប្រើ​មី​ស៊ីល​លឿន​ជាង​សំឡេង​ដ៏​ខ្លាំង ធុន

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ៖ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មក​ដល់​ថ្ងៃ​ទី​២០​ ខែមីនា ឈាន​ចូល​ដល់​ថ្ងៃ​ទី​២៥​ហើយ ដោយ​ការ​ប្រយុទ្ធ​គ្នា​ និង​ការ​វា.យប្រហា.រ​របស់​រុ​ស្សុី​នៅ​តែ​ខ្លាំងក្លា រហូត​ដល់​កងទ័ព​រុ​ស្សុី​ប្រើ​មី​ស៊ីល​លឿន​ជាង​សំឡេង​ដ៏​ខ្លាំង ធុន​ KINJAL ដែល​អាច​កម្ទេច​រូង​ក្រោម​ដី​។

នា​ថ្ងៃ​ទី​១៩ ខែ​មីនា តាម​លោក​អី​ហ្គ័​រ​កូ​ណា​ឆេ​ន​កូវ អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​រុ​ស្សុី​ថា កងទ័ព​រុ​ស្សុី​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា បាន​ប្រើ​មី​ស៊ីល​លឿន​ជាង​សំឡេង​ធុន​ KINJAL ដើម្បី​កម្ទេច​ឃ្លាំង​ស្តុក​មី​ស៊ី​ល ​និង​គ្រាប់រំសេវ​នៅ​ក្រោម​​ដី របស់​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​។

មី​ស៊ី​ល​លឿន​ជាង​សំឡេង​ធុន​ KINJAL ស្ថិត​ក្នុង​ចំណោម​អាវុធ​ថ្មី​ៗ ដែល​រុ​ស្សុី​ផលិត​ចាត់ទុកជា​មី​ស៊ី​ល​មិន​ចេះ​ចាញ់ ដោយ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ព្រោះ​វា​អាច​រត់លឿន​គេច​ផុ​​ត​ពី​បណ្ដា​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ីល​អា​មេ​រិ​ក ដែល​មាន​ដាក់​ពង្រាយ​នៅ​អឺរ៉ុប​។ សាកល្បង​ដោយ​ជោគជ័យ​កាលពី​ឆ្នាំ​២០១៨ មី​ស៊ី​ល​KINJAL អាច​បាញ់​ចំ​គោលដៅ​ស្ថិត​នៅ​ចម្ងាយ​ពី​១.០០០​ទៅ​២.០០០​កី​ឡូ​ម៉ែត្រ​។

រុ​ស្សុី​អះអាង​នា​ថ្ងៃ​ទី​១៩​ ខែ​មីនា​ថា បាន​បាញ់​មី​ស៊ីល ​KINJAL ច្រើន​គ្រាប់​មក​លើ​អ៊ុយ​ក្រែ​ន ដោយ​កម្ទេច​ឃ្លាំង​មី​ស៊ីល​និង​គ្រាប់រំសេវ​របស់​កង​យន្តហោះ​អ៊ុយ​ក្រែ​ន​នៅ​ក្រោម​ដី​។​ ទីតាំង​វាយប្រហារ​នេះ​ស្ថិត​នៅ​មូលដ្ឋាន DELIATINE ក្នុង​តំបន់​ IVANO- FRANKIVSK ​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន​។ តាម​ក្រុង​មូ​ស្គូ​ថា ​មី​ស៊ី​ល​នោះ​អាច​ហោះ​បាន ក្នុង​ល្បឿន​ដល់​ទៅ​១២.០០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដែល​ស្ទើរតែ​មិន​អាច​ស្ទាក់​កម្ទេច​បាន ដោយ​ប្រព័ន្ធ​ការពារ​អាកាស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ