ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​11​ប្រភេទ​ព្យាបាល​អាការ​ចាញ់កូន

7 ឆ្នាំ មុន

ស្ត្រី​មួយ​ចំនួន​ឆ្លងកាត់​ការ​មាន​ផ្ទៃពោះ​ជាមួយនឹង​ភាព​ងាយស្រួល ខណៈ​អ្នក​ផ្សេង​ទៀត​មិន​មានសំណាង​ដូចនេះ​ទេ គឺ​តែង​កើត​មាន​អាការ​ចាញ់កូន​ក្អួតចង្អោរ​មិនធម្មតា ដែល​តាម​ប៉ាន់​ប្រមាណ​មាន​ចំនួន​ជាង​៦៥​ភាគរយ​

ស្ត្រី​មួយ​ចំនួន​ឆ្លងកាត់​ការ​មាន​ផ្ទៃពោះ​ជាមួយនឹង​ភាព​ងាយស្រួល ខណៈ​អ្នក​ផ្សេង​ទៀត​មិន​មានសំណាង​ដូចនេះ​ទេ គឺ​តែង​កើត​មាន​អាការ​ចាញ់កូន​ក្អួតចង្អោរ​មិនធម្មតា ដែល​តាម​ប៉ាន់​ប្រមាណ​មាន​ចំនួន​ជាង​៦៥​ភាគរយ​នៃ​ស្ត្រី​បាន​រង​ការ​ប៉ះពាល់​អាការ​នេះ ។ ដើម្បី​បំបាត់​អាការ​មិន​ស្រួល​បែប​នេះ ក្រៅពី​ថ្នាំពេទ្យ ក៏​នឹង​មាន​ឱសថ​ធម្មជាតិ​មួយ​ចំនួន​ទៀត​ជួយ​សម្រួល​ស្ថានការណ៍​ធី​ង​ធោ​ង​នេះ​ផង​ដែរ​រួម​មាន ៖

១-​ទទួលទាន​តែ​ខ្ញី អាច​ព្យាបាល​ការ​ឈឺក្រពះ​របស់​អ្នក ។ ឱសថ​មាន​រសជាតិ​ហឹរ​តិច​ៗ នេះ​ក៏​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បន្ធូរបន្ថយ​អាកា​រៈ​ចង្អោរ​។ ពេល​ណា​ដែល​អ្នកមាន​អារម្មណ៍​ថា​ចង់​ក្អួត ចូរ​រកតែ​ខ្ញី​ក្តៅ​មក​ពិសា​ភ្លាម ។

២-​ក្រៅពី​នេះ​ក៏​នៅ​មាន​តែ​រុក្ខជាតិ​ជា​ច្រើន​ប្រភេទ​ទៀត ដែល​ត្រូវ​បាន​គេ​ដឹង​ថា អាច​កាត់​បន្ថយ​អាការ​ចង្អោរ​។ សូម​ព្យាយាម​ទទួលទាន តែ​រុក្ខជាតិ​ផ្សំ​ឡើងជា​មួយ​ផ្កា Camomile  ជីរអង្កាម និង peppermint ។ ប្រសិនបើ​អ្នក​មានការ​ក្រហល់ក្រហាយ​ទ្រូង​សូម​ជៀសវាង​តែ peppermint ។

៣-​ធាតុ​ផ្សំ​មាន​ប្រយោជន៍​មួយ​ផ្សេង​ទៀត ដើម្បី​ប្រឆាំង​នឹង​ការ​ចាញ់កូន គឺ​តែ​ស្លឹក raspberry ក្រហម ។ ឱសថ​នេះ មិន​ត្រឹមតែ​ជួយ​បំបាត់​អាការ​ចាញ់កូន​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ឱសថ​សម្រួល​ចលនា​សាច់ដុំ​ស្បូន​ផង​ដែរ​។ ប៉ុន្តែ​ការ​សិក្សា​មួយ​ចំនួន​បាន​និយាយ​ថា ស្លឹក raspberry អាច​បង្ក​ឱ្យ​មានការ​កន្ត្រាក់​ស្បូន ។ ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​របស់​អ្នកជា​មុន​ថា​តើ​អ្នក​អាច​ប្រើ​វា​បាន​ដែរ​ឬទេ ។

៤-​ភេសជ្ជៈ Ginger als អាច​ជួយ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​។ ទោះ​យ៉ាងណា អ្នក​គួរ​ជៀសវាង​ការ​បន្ថែម​ជាតិ​ហ្គា​ស​ចូល​ក្នុង​ភេសជ្ជៈ​នេះ​ព្រោះថា វា​នឹង​បង្កើន​ការ​ផលិត​អាស៊ីត​ក្នុង​ក្រពះ​របស់​អ្នក ។

៥-​ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ស្ត្រី​ដែល​ទទួលទាន​ក្នុង​កម្រិត ២៥ មី​លី្ល​ក្រាម​នៃ​វីតាមីន B6 បី​ដង​ក្នុង​មួយ​ថ្ងៃ រយៈពេល​បី​ថ្ងៃ កាត់​បន្ថយ​ការ​ចង្អោរ​និង​ក្អួត​យ៉ាង​មាន​ម​ប្រសិទ្ធភាព​។ ទោះជា​យ៉ាងណា ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រោគ​ស្ត្រី​របស់​អ្នក មុន​នឹង​សម្រេចចិត្ត​ទទួលទាន​ថ្នាំ​អ្វី​ក៏​ដោយ ។

៦-​ដំណោះស្រាយ​ដ៏​សាមញ្ញ​មួយទៀត គឺ​ផឹកទឹក​មួយ​កែវ​រៀង​រាល់​ម៉ោង​។ សូ​ម្បី​តែ​ពេល អ្នក​ក្រោក​ឡើង នៅ​ពេល​យប់ ដើម្បី​ចូល​បន្ទប់ទឹក ក៏​គួរតែ​ផឹកទឹក​មួយ​កែវ​ដែរ ។ វា​នឹង​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​អ្នក​គ្រប់គ្រាន់​។ ពេល​ដែល​ទឹកនោម​របស់​អ្នកមាន​ពណ៌​ថ្លា មាន​ន័យ​ថា អ្នក​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់ សុខភាព​ក៏​ល្អ​ទៅ​តាម​នឹង​ដែរ ។

៧-​ចូរ​ទទួលទាន​នំ​ឃុ​ក​ឃី ផ្លែ​ឈើ ដែល​បាន​ដាក់​ក្នុង​ទូទឹកកក​របស់​អ្នក​។ ពួក​វា​នឹង​ជួយ ជំនួស​ជាតិ​ស្ករ ដែល​បាន​បាត់បង់​ដោយ​ការ​ក្អួត ។

៨-​ហឺត​យក​ក្លិន​នៃ​ក្រូចឆ្មារ​មួយ​ចំណិត​។ អ្នក​អាច​បន្តក់​ទឹកក្រូច​ឆ្មារ​មួយ​តក់​ចូល​ទៅ​ក្នុង​ទឹក​រួច​ផឹក ។

៩-​ស្ត្រី​មួយ​ចំនួន​ត្រូវ​បាន​រាយការណ៍​ថា មាន​អារម្មណ៍ល្អ​នៅ​ពេល​ដែល​ពួក​គេ​ភ្ញាក់​ពី​គេង​ភ្លាម ហើយ​បរិភោគ​អាហារ​សម្រន់​ភ្លាម​។ ចូរ​ទុក​នំ​ខ្លះ ជិត​គ្រែ​របស់​អ្នក ហើយ​អាច​បរិភោគ វា​ភ្លាម​ៗ​នៅ​ពេល​អ្នក​ក្រោក​ពី​គេង ។

១០-​ជៀសវាង​ការ​បរិភោគ​អាហារ​តែ​បី​ពេល ហើយ​ច្រើន​ៗ​រៀងរាល់ថ្ងៃ ។ ផ្ទុយ​ទៅ​វិញ ស្ត្រី​គួរ​ញ៉ាំ​អាហារ​តិចតួច តែ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ។ អាហារ​ដែល​មាន​បរិមាណ​តិច​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក្សា និង​ងាយ​រំលាយ ។

១១-​ចូរ​កុំ​បរិភោគ​អាហារ​ចៀន អាហារ​មាន​ជាតិ​ខ្លាញ់ ដែល​វា​អាច​ធ្វើ​ឲ្យ​អ្នក​ចង់​ក្អួត​រឹតតែ​ខ្លាំង ៕