ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តូចចិត្ត​​មាន​ជំងឺរ៉ាំរ៉ៃ​​យក​កាំបិត​​ចា.ក់.​បំពង់.ក​​ខ្លួន​ឯង​​

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេ​ត្ត​ត្បូង​ឃ្មុំ ៖ ស្ត្រី​វ័យ៤៧ឆ្នាំម្នាក់ ​រស់នៅ​ឃុំ​ជីគរ​ ស្រុក​ត្បូង​ឃ្មុំ បាន​ស្លា.ប់​ក្នុង​ថ្លុកឈាម​នៅ​សំ​យ៉ា​ប​ផ្ទះបាយ​របស់​ខ្លួន ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ព្រមទាំង​នគរបាល​បច្ចេកទេស​ខេត្ត​ចុះ​មក​ពិនិត្យ​សា.ក.ស.ព ជាមួយ​នោះ​ គេ​បានឃើញ​កាំបិត​ចុង​ស្រួច​ដោតជាប់នឹង​ក​អ្នក​ស្លា.ប់​ ។…

ខេ​ត្ត​ត្បូង​ឃ្មុំ ៖ ស្ត្រី​វ័យ៤៧ឆ្នាំម្នាក់ ​រស់នៅ​ឃុំ​ជីគរ​ ស្រុក​ត្បូង​ឃ្មុំ បាន​ស្លា.ប់​ក្នុង​ថ្លុកឈាម​នៅ​សំ​យ៉ា​ប​ផ្ទះបាយ​របស់​ខ្លួន ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ព្រមទាំង​នគរបាល​បច្ចេកទេស​ខេត្ត​ចុះ​មក​ពិនិត្យ​សា.ក.ស.ព ជាមួយ​នោះ​ គេ​បានឃើញ​កាំបិត​ចុង​ស្រួច​ដោតជាប់នឹង​ក​អ្នក​ស្លា.ប់​ ។

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង១០និង៤៣នាទី​ព្រឹ​ក​ថ្ងៃទី១៨ មីនា​ បា​នព័ត៌មា​ន​ពី​ឈ្មោះ​សាត ឡេង​ ភេទប្រុស ​អាយុ៥២ឆ្នាំ នៅ​ភូមិ​ស្លែ​ងប្រាប់​ថា​ ឈ្មោះ​យ៉ា​ន់ សុធា ភេទ​ស្រី បាន​សំ​.លា.ប់​ខ្លួន​ក្រោយ​ទទួល​បា​នព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​មកដល់​កន្លែ​ង​កើត​ហេ​តុ​ភ្លាម​ៗ បាន​ប្រទះឃើញ​អ្នក​ស្លា.ប់​នៅ​ចំណុច​ក្នុង​បន្ទប់​ដាំបាយ រួច​ធ្វើ​កា​​រហ៊ុមព័ទ្ធ​កន្លែង​កើតហេតុ រង់ចាំ​កម្លាំង​ជំនាញ​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក មក​ពិនិត្យ​កន្លែង​កើតហេតុ​និង​សាកសព ។

ប្រភព​ដដែល​បន្ត​អោយ​ដឹង​ទៀត​ថា តាម​ការ​បំភ្លឺ​ពី​ប្តី​ឈ្មោះ ថន ធី ភេទប្រុស អាយុ៥២ឆ្នាំ នៅ​វេលា​ម៉ោង៨ព្រឹក គាត់​បាន​ទៅ​កាប់ដី​ស្រែ មក​ចាក់​ខា​ងកើត​ផ្ទះ​ខ្លួនឯង​ ដោយ​ឃើញ​ប្រពន្ធ​គាត់​នៅ​អង្គុយ​លើគ្រែក្រោម​ផ្ទះ ។ លុះ​វេលា​ម៉ោង៩ជាង គាត់​បាន​មក​ដួស​បាយ​ដាក់​បាត​លោក​ រួចរាល់​ហើ​យ​បាន​ដើរ​ឡើងលើ​ផ្ទះ​ដេក​ប្រហែល១​ម៉ោង​ជាង ទើប​ចុះ​មកវិញ​ដើរទៅ​ចង្ក្រានបាយ​បានឃើញ​ប្រពន្ធ​ដេកដួល​លើ​ដី​ប្រឡាក់ឈាម​និង​មាន​កាំបិត​ចុង​ស្រួច​ចាក់​ជាប់​និង​បំពង់ក​ស្លាប់​បាត់​ហើយ​។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ មិន នន់ អាយុ៧៥ ឆ្នាំ នៅ​ភូមិ​ចាន់​ទំ ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ត្រូវជា​ម្តាយ​បង្កើត​​បាន​បំភ្លឺ​ថា ដោយ​ឃើញ​កូន​គាត់​ចេះតែ​អង្គុយ​ជ្រុប មិន​និយាយ​ស្តី គាត់​តែងតែ​ទៅ​លួង​លោម និង​និយាយ​លើក​ទឹកចិត្ត មិន​អោយ​គិត​ច្រើន និងគិត​ផ្តេស​ផ្តាស់​ជាច្រើនលើក​មក​ហើយ ។ ក្រោយពី​កម្លាំង​ជំនាញ​បច្ចេក​ទេស​ខេត្ត សហការ​ជាមួយ​កំ​លាំង​ច្ចេ​ក​ទេស​ស្រុក​ត្បូងឃ្មុំ និង​ពេទ្យ​មណ្ឌលសុខភាព​ឃុំ​ជីគរ ពិនិត្យ​កន្លែង​កើតហេតុ​និង​ជុំវិញ​កន្លែង កើតហេតុ​ពិនិត្យ​លើ​សាក​សព​សនិ្ន​ដ្ឋាន​ថា ឈ្មោះ​យ៉ាន់ សុធា ពិតជា​បាន​យក​កាំបិត​មុត​ស្រួច​ចាក់​ចូល​បំពង់ក​ខ្លួនឯង​ពុំ​មាន​ពាក់​ពាន់​និង​បទល្មើស​ឡើយ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​ស្ត្រី​រូប​នេះ​យក​កាំ.បិ.ត​ចុង​ស្រួច​ចា.ក់​.បំពង់ក​របស់​ខ្លួន​ធ្វើ​អត្ត​.ឃា.ត​​បញ្ចប់ជីវិត​ ដោយសារតែ​តូចចិត្ត​និង​ខ្លួន​មាន​ជំងឺរ៉ាំរ៉ៃ​ជាង១០ឆ្នាំ​មក​ហើយ​។ ​បន្ទាប់ពី​បាន​ពិនិត្យ​សាកសព​រួចរាល់​កម្លាំង​ជំនាញ​បាន​ប្រគល់ឲ្យ​ទៅ​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ