ទោច​ចង្កេះ​រោម​ស​ដ៏​កម្រ​នៅ​វៀតណាម


អង្គការ​អភិរក្ស​សត្វ និង​រុក្ខជាតិ​អន្តរជាតិ (FFI) បាន​ប្រទះ​ឃើញ​ហ្វូង​សត្វ​ទោច​រោម​ចង្កេះ​ពណ៌​ស ប្រហែល​៤០​ក្បាល នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ។ វា​ជា​ការ​ប្រទះ​ឃើញ​ដ៏​គួរ​ឱ្យ​រំភើប និង​រីករាយ​បំផុត​របស់​មជ្ឈមណ្ឌល​សត្វវិទ្យា ព្រោះ​ទោច​ចង្កេះ​ពណ៌​ស​ជា​សត្វព្រៃ​ដ៏​កម្រ និង​មិន​ធ្លាប់​ប្រទះ​ឃើញ​ក្នុង​រយៈពេល​១​ទស​វត្ស​កន្លង​មក ។ មិន​ប្រទះ​ឃើញ​ក្នុង​រយៈពេល​យូរ​នោះ បង្ក​ឱ្យ​មានការ​បារម្ភ​ចំពោះ​ការ​ផុត​ពូជ​របស់​ទោច​ចង្កេះ​រោម​ស ។

សត្វ​ទោច​ចង្កេះ​រោម​ពណ៌​ស ទោះបីជា​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ដូច​គ្នា​នឹង​សត្វ​ទោច​ជា​ច្រើន​ប្រភេទ​ទៀត​ដែល​ប្រទះ​ឃើញ​នៅ​ក្នុង​ភូមិភាគ​ឥណ្ឌូចិន​ក៏​ដោយ ប៉ុន្តែ​វា​មាន​ចំណុច​លេចធ្លោ​មួយ​គឺ​មាន​រោម​សវែង និង​ដុះ​កន្ទ្រើង​នៅ​បរិវេណ​ត្រគាក​ទៅ​ដល់​ជង្គង់ ។

ក្រៅពី​នេះ​ទោច​ចង្កេះ​រោម​ស ជា​សត្វព្រៃ​ដ៏​កម្រ​ដែល​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​ជ្រៅ និង​នៅ​តាម​ជ្រលង​ភ្នំ​ភាគ​ខាងជើង​ប្រទេស​វៀតណា​ម​។ បច្ចុប្បន្ន​ចំនួន​សត្វ​ទោច​រោម​ចង្កេះ​ពណ៌​ស​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ដោយសារ​ការ​រីក​រាលដាល​នៃ​ឧស្សាហកម្ម​អណ្តូងរ៉ែ និង​ជា​គោលដៅ​នៃ​ការ​លួច​ចាប់​របស់​ព្រានព្រៃ​។ សម្រាប់​ទោច​ចង្កេះ​ពណ៌​ស ប្រទះ​ឃើញ​ជា​លើក​ដំបូង កាលពី​ប្រហែល​៨០​ឆ្នាំ​មុន​នៅ​វៀតណាម ខណៈ​ពេល​លោក​ហ្ស​ង់ ថេ​អូ​ឌ័​រ ដេ​ឡា​គួ អ្នក​វិទ្យាសាស្ត្រ ជនជាតិ​បារាំង ហៅ​ទោច​ចង្កេះ​រោម​ស​ថា «Delacour’s Langur » ឬ​ទោច «Delacour » ៕

Facebook Google Twitter Email

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ