ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​និង​កូន​ៗ​លោក​បណ្ឌិត កែម ឡី ចាក​ចេញពី​កម្ពុជា​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​លោកស្រី ប៊ូ រចនា ភរិយា​លោក​បណ្ឌិត កែម ឡី និង​កូន​ៗ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ កាលពី​ថ្ងៃ​ទី​២៨ សីហា ២០១៦

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​លោកស្រី ប៊ូ រចនា ភរិយា​លោក​បណ្ឌិត កែម ឡី និង​កូន​ៗ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ កាលពី​ថ្ងៃ​ទី​២៨ សីហា ២០១៦ ។

នេះ​បើ​យោង​តាម​ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដែល​មាន​ថេរៈ​ដីកា​នៅ​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​មួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក កាលពី​យប់​ថ្ងៃ​ទី​២៩ សីហា ។ យ៉ាងណា​ក៍ដោយ ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ មិន​បាន​បញ្ជាក់​ថា​តើ​ភរិយា​និង​កូន​ៗ​លោក​បណ្ឌិត កែម ឡី នឹង​ស្នាក់​នៅ​ប្រទេស​ណា និង​មាន​រយៈពេល​ប៉ុន្មាន​នោះ​ទេ ។

គួរ​បញ្ជាក់​ថា អំឡុង​ពេល​ពិធី​បុណ្យសព​លោក កែម ឡី លោកស្រី ប៊ូ រចនា បាន​ឲ្យ​ដឹង​ថា មន្ត្រី​ស្ថានទូត​អូស្ត្រាលី​បាន​ទំនាក់ទំនង​ជាមួយ​លោកស្រី ឲ្យ​ទៅ​រស់នៅ​ក្នុង​ប្រទេស​អូ​សាស្ត្រ​លី ប៉ុន្តែ​ពេល​នោះ​ភរិយា​លោក កែម ឡី មិន​ទាន់​សម្រេចចិត្ត​យ៉ាងណា​នៅឡើយ​ទេ ។

បើ​តាម​ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ ពិធីបុណ្យ​១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦ តុលា ២០១៦ ហើយ​លោកស្រី​ភរិយា​លោក​កែម ឡី បាន​ប្រគល់​សិ​ទ្ឋិ​ប្រគេន​ព្រះ​តេជគុណ​ជា​អ្នក​រៀបចំ​ចាត់ចែង​ពិធីបុណ្យ​១០០​ថ្ងៃនេះ ៕