ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ស្លា.ប់ប្រពន្ធរបួស ក្រោយ​កើត​ជម្លោះ​ក្នុងឡាន​ក៏​រេ​​ចង្កូត​ធ្លាក់​​ក្នុង​ទឹក​​រណ្តៅ​ដី

2 ឆ្នាំ មុន
  • សៀមរាប

​​ខេត្តសៀមរាប ៖​ ​​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បា​ន​ឱ្យដឹង​ថា បុរសជាប្តីបានស្លា.​ប់ រីឯប្រពន្ធបានរង​របួស​ស្រាល ក្រោយកើត​​មានជម្លោះ​​ក្នុងរថយន្ត​ដឹកដី​ក៏រេចង្កូតធ្លាក់ចូលក្នុងទឹក​រណ្តៅដី ហើយ​​ដោយ​សារ​អាណិត​ប្រពន្ធ​ក៏​ខំ​​ហែលស្រង់ប្រពន្ធដល់លើ​គោកក៏អស់ដៃអស់ជើងស្លា.ប់ខ្លួនឯងតែ​ម្តង។ ​ ហេតុការណ៍​​គ្រោះ​ថ្នា​ក់ដែលបង្ក​​ដោយខ្លួនឯង​នេះ​ គឺកើតឡើង​កាលពីវេលា​ម៉ោង១២និង០០នាទីថ្ងៃត្រង់​ថ្ងៃទី១៦…

​​ខេត្តសៀមរាប ៖​ ​​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បា​ន​ឱ្យដឹង​ថា បុរសជាប្តីបានស្លា.​ប់ រីឯប្រពន្ធបានរង​របួស​ស្រាល ក្រោយកើត​​មានជម្លោះ​​ក្នុងរថយន្ត​ដឹកដី​ក៏រេចង្កូតធ្លាក់ចូលក្នុងទឹក​រណ្តៅដី ហើយ​​ដោយ​សារ​អាណិត​ប្រពន្ធ​ក៏​ខំ​​ហែលស្រង់ប្រពន្ធដល់លើ​គោកក៏អស់ដៃអស់ជើងស្លា.ប់ខ្លួនឯងតែ​ម្តង។ ​

ហេតុការណ៍​​គ្រោះ​ថ្នា​ក់ដែលបង្ក​​ដោយខ្លួនឯង​នេះ​ គឺកើតឡើង​កាលពីវេលា​ម៉ោង១២និង០០នាទីថ្ងៃត្រង់​ថ្ងៃទី១៦ មីនា ឆ្នាំ២០២២ ស្ថិតនៅ​ចំណុច​រណ្ដៅ​ដីអេង សុ​ខ​ហ្គិ​ច ក្នុង​ភូមិ​តាច​ក សង្កាត់​ស្រង៉ែ ក្រុង ខេត្តសៀមរាប ។

ប្រភពឱ្យ​ដឹងទៀតថា ​​ជន​រងគ្រោះខាងលើ ​ឈ្មោះ ស៊ុយ ស៊ី​ហ៊ិ​ញ ​អាយុ៤១ ឆ្នាំ មុខរ​បបរ​បើកឡាន​ដឹក​ដី​(អ្នកបើក​បរ​​ស្លា.ប់) រស់នៅ​ភូមិ​ថ្នល់ សង្កាត់​ស្រង៉ែ ​ខេត្តសៀមរាប ។​ រីឯអ្នក​រួម​ដំណើរ​​​ត្រូវជា​ប្រពន្ធ​បាន​រង​របួស​ស្រាល​ឈ្មោះ ភុន ផល្លា ភេទ​ស្រី អាយុ៣៧ ឆ្នាំ មុខរបរ​អ៊ុតសក់ ។

ទោះបីជាយ៉ាងណា ​​ជម្លោះរវាងពួកគេទាំង២ គេនៅមិនទាន់​ដឹងច្បាស់​ផ្តើម​ដោយ​សារអ្វីនោះទេ ​។ បច្ចុប្បន្ន​ ស.ពបុរសជាប្តី​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

​ព័ត៌មានបន្ថែមកោះ​សន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ