ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ថៅកែ​ហាង«​រតនៈ​រចនា​ម៉ូ​ដ​» ធ្វើ​ត្រាប់ និង​បញ្ចប់រឿងត្រឹម​៧៥០​ដុល្លារ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា ដោយ​គិតត្រឹមថ្ងៃទី​២៥ សីហា ២០១៦ នេះ ត្រូវបាន​កម្លាំង​កង​រាជ​អាវុធហត្ថ បាន​ធ្វើការ​នាំ​​​​ម្ចាស់​​ហាង​កាត់ដេរ «រតនៈ​រចនា​ម៉ូត» ​(ជនដៃដល់)​ មកធ្វើត្រាប់ ​ក្នុងពេលប្រើហិ.ង្សា​វាយលើបុរសជាអ្នករត់ម៉ូតូកង់
៣ នោះហើយ ។

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា ដោយ​គិតត្រឹមថ្ងៃទី​២៥ សីហា ២០១៦ នេះ ត្រូវបាន​កម្លាំង​កង​រាជ​អាវុធហត្ថ ​​ធ្វើការ​នាំ​​​​ខ្លួន​ម្ចាស់​​ហាង​កាត់ដេរ «រតនៈ​រចនា​ម៉ូត» ​(ជនដៃដល់)​ មកធ្វើត្រាប់ ​ក្នុងពេលប្រើហិង្សា​វាយទៅ​លើបុរសជាអ្នក​រត់ម៉ូតូ​កង់
៣​នោះ​ហើយ ។

ប្រភពឱ្យ​ដឹងថា បុរស​ដៃដល់​ជាថៅកែហាង មានឈ្មោះពៅ រតនៈ អាយុ​៣០​ឆ្នាំ មានទីលំនៅ​ផ្ទះលេខ៦៣៨ ផ្លូវ២៧១ ក្នុង​សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌចំការមន ​​។ រីឯបុរសរងគ្រោះឈ្មោះ​យឹ​ម សុខ​ខុន អាយុ​៥១​ឆ្នាំ ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ (បាក់ដៃ) ស្នាក់​នៅ​ជិត​បន្ទាយ​ទួល​ក្រសាំង ក្នុងភូមិ​យួន ឃុំ​លេខ​១ ខេត្តកណ្តាល ។

ពាក់ព័ន្ធ​លើ​ករណី​ហិង្សា​ដែលបុរស​ចំណាស់​ ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូកង់៣ ​​ត្រូវ​បាន​​ម្ចាស់​ហាង​កាត់ដេរ​ «រតនៈ​រចនា​ម៉ូត» វាយ​បាក់ដៃ​ឆ្វេង​នោះ គឺកើតឡើងដោយ​គ្រាន់តែចត​រ៉ឺ​ម៉ក ​នៅ​មុខ​ផ្ទះ​មួយ​​ភ្លែត ​ដើម្បី​រង់ចាំ​ម៉ូយ​ប៉ុណ្ណោះ ។ ​​

ក្រោយកើតហេតុនេះ​ដែរ ក៏​ត្រូវ​លោក​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​​ចេញ​បញ្ជា​ឱ្យសមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវ​ជ្រាវ​លើករណី​នេះ ។

ប្រភពឱ្យដឹងទៀតថា ក្រោយពីកើតហិង្សា​នោះ ត្រូវបាន​ម្ចាស់ហាងខាងលើ ​ធ្វើ​ការ​​​សម្របសម្រួលជាមួយ​បុរសរងគ្រោះ​ ដោយ​​បាន​សង​​ជំងឺចិត្ត​ចំនួន​៧៥០ដុល្លារ​។

គួរបញ្ជាក់ថា គិតម៉េច​ជាមួយ​ហាង «រតនៈរចនាម៉ូដ» ដែលប្រើហិង្សាលើតារត់កង់៣