សារព័ត៌មាន «The Endependent» របស់អង់គ្លេសផ្សាយកាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោកយាយ Mildred Bowersឬហៅថាលោកយាយ Millie ត្រៀមប្រារព្ធខួបកំណើតអាយុ១០៣ឆ្នាំ នៅថ្ងៃទី៣១ សីហា ២០១៦ ។ លោកយាយជាកូនទី៩មានជីវិតរស់នៅយ៉ាងយូរឆ្លងកាត់ស្ថានភាពលំបាកវេទនាក្នុងក្រុមគ្រួសារក្នុងអំឡុងឆ្នាំ១៩៥៩ ។ គាត់មានអាយុវែងជាងប្តីទាំង២នាក់របស់គាត់ ។
លោកយាយ Millie ប្រាប់សារព័ត៌មានក្នុងស្រុកថា អាថ៌កំបាំងធ្វើឱ្យមានអាយុវែង គឺផឹកស្រាបៀរក្នុងមួយថ្ងៃមួយកែវ ។ គាត់ធ្វើបែបនេះតាំងពីចូលទៅរស់នៅក្នុងមជ្ឈមណ្ឌលចាស់ជរានៅរដ្ឋ South Carolina សហរដ្ឋអាមេរិក ។
លោកយាយ Millie បានសាកសួរអ្នកថែទាំចាស់ជរាម្នាក់ថា តើគាត់អាចផឹកស្រាបៀរបានឬអត់ ? ក្រោយពេលអ្នកថែទាំចាស់ជរាពិគ្រោះជាមួយគ្រូពេទ្យរួចក៏យល់ព្រមឱ្យគាត់ផឹកស្រាបៀរជារៀងរាល់ថ្ងៃនៅវេលាម៉ោង៤រសៀល ។
នៅពេលអ្នកកាសែតសួរថា តើលោកយាយបានណែនាំឱ្យអ្នកផ្សេងទៀតផឹកស្រាបៀរដែរឬអត់ ? លោកយាយឆ្លើយថា អ្នកខ្លះមិនចូលចិត្តផឹកកាហ្វេ ឬទឹកតែ ដូច្នេះគាត់ចង់ឱ្យពួកគេផឹកភេសជ្ជៈដែលខ្លួនចូលចិត្ត ។
លោកយាយ Millie បញ្ជាក់ថា គាត់មានអាយុវែងបែបនេះ កត្តាពូជ និងផ្នែកផ្លូវចិត្តមានចំណែកសំខាន់ដែរ ៕
ចែករំលែកព័តមាននេះ