ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​គ្រាប់បែកដៃ​៣​គ្រាប់ និង​ក្បាល​គ្រាប់​៦០​មី​លី​ម៉ែត្រ​២​គ្រាប់

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ គ្រាប់បែកដៃ​ចំនួន​៣​គ្រាប់ និង​ក្បាល​គ្រាប់​៦០​មី​លី​ម៉ែត្រ​២​គ្រាប់ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យក​មក​ផ្លុ​ង​ចោល នៅ​ត្រង់​ចំណុច​មាត់ច្រាំង​ទន្លេ​ជាប់​ព្រែក​តា​ឌួ​ង

ខេត្ត​ត្បូងឃ្មុំ ៖ គ្រាប់បែកដៃ​ចំនួន​៣​គ្រាប់ និង​ក្បាល​គ្រាប់​៦០​មី​លី​ម៉ែត្រ​២​គ្រាប់ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យក​មក​ផ្លុ​ង​ចោល នៅ​ត្រង់​ចំណុច​មាត់ច្រាំង​ទន្លេ​ជាប់​ព្រែក​តា​ឌួ​ង ចម្ងាយ​៧០​ម៉ែត្រ ក្នុងភូមិ​ក្រូចឆ្មារ​ក្រោម ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ​នោះ ត្រូវ​បាន​ក្រុម​មន្ត្រី​អង្គការ​ស៊ី​ម៉ាក​បាន​ទៅ​យក​ហើយ នា​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ២០១៦ ដើម្បី​យក​ទៅ​កម្ទេច​ចោល​កន្លែង​សុវត្ថិភាព​។

តាម​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​រសៀល​ជាង ថ្ងៃ​ទី​២៣ សីហា មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ផ​ល្លី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ក្រូចឆ្មារ​ក្រោម ឃុំ​ក្រូចឆ្មារ បាន​ប្រទះ​ឃើញ​គ្រាប់បែកដៃ ដែល​ផលិត​នៅ​អតីត​សហភាព​សូ​វៀត ត្រង់​ចំណុច​មាត់ទន្លេ​មេគង្គ​ក៏​ប្រញាប់​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ដើម្បី​ឲ្យ​បានដឹង​។ សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​ខាងលើ​នេះ កម្លាំង​ជំនាញ​បាន​ប្រញាប់​ចុះ​ទៅ​ជា​បន្ទាន់​ដើម្បី​ពិនិត្យ​ឃើញ​មាន​គ្រាប់បែកដៃ​៣​គ្រាប់ និង​វត្ថុ​ម្យ៉ាង​ដែល​មាន​ស្រោម​ជ័រ​បិទ​ជិត​សង្ស័យ​ជា​សារធាតុ​ផ្ទុះ ត្រូវ​បាន​គេ​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ច​ពណ៌​ខ្មៅ​។

ទីតាំង​កើតហេតុ​ត្រូវ​បាន ព័ទ្ធ​កំណត់​សញ្ញា​គ្រោះថ្នាក់ ដើម្បី​ឲ្យ​ជំនាញ​អង្គការ​ស៊ី​ម៉ា​កមក​ពិនិត្យ  ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ២០១៦​នេះ  ត្រូវ​បាន​ក្រុម​ស៊ី​ម៉ា​កមក​ពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន ឃើញ​គ្រាប់បែកដៃ​៣​គ្រាប់ ក្នុង​នោះ​មាន​២​គ្រាប់​ផលិត​នៅ​អតីត​សហភាព​សូ​វៀត និង​១​គ្រាប់​ទៀត​ផលិត​នៅ​ចិន គុណភាព​៩៥​ភាគរយ​។ ចំណែក​ក្បាល​គ្រាប់​ប្រភេទ​៦០​មី​លី​ម៉ែត្រ​២​គ្រាប់​នោះ ផលិត​នៅ​ប្រទេស​ចិន គុណភាព​១០០​ភាគរយ​ផង​ដែរ​។

ចំណែក​លោក គី​ម ហេង  មន្ត្រី​អង្ក​ការ​ស៊ី​ម៉ាក វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គ្រាប់បែក និង​ក្បាល​គ្រាប់​៦០​មី​លី​ម៉ែត្រ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ នៅ​ស្រុក​ក្រូចឆ្មា​នោះ ត្រូវ​បាន​មន្ត្រី​ជំនាញ​របស់​លោក
បាន​ចុះ​ទៅ​យក​មក​កម្ទេច​ចោល​ហើយ នៅ​កន្លែង​សុវត្ថិភាព​មួយ​ម្តុំ​ជិត​ចម្ការ​កៅស៊ូ​តា​ប៉ាវ  ដើម្បី​ចៀសវាង​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ​។ ហើយ​គ្រាប់​ទាំងនោះ​មិន​មាន​អ្នក​ណា   យក​ទៅ​ប្លុង​ចោល​ទេ គឺជា​គ្រាប់​ដែល​ត្រូវ​បាន​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​៕