ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនដៃដល់​កា.ប់មនុស្សជិតដាច់ក្បាលស្លា.ប់ ​ជាប់គុក១២ឆា្នំ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ជនដៃដល់ជាឃាតករកា.ប់សម្លា.ប់ជនរងគ្រោះជិតដាច់ក្បាល​ នៅមុខក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

រាជធានីភ្នំពេញ៖​ជនដៃដល់ជាឃាតករកាប់សម្លាប់ជនរងគ្រោះជិតដាច់ក្បាល​ នៅមុខក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវ​បានលោក ​ស្វាយ តុញ​ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ​ កាលពីព្រឹកថ្ងៃទី២៤ ​ខែសីហា ប្រកាសសាល​ក្រមផ្តន្ទាទោស ​ដាក់ពន្ធនាគារកំណត់រយៈពេល១២ឆ្នាំ ​​និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹង​ចំនួន១០លានរៀល ។

ជនជាប់ចោទឈ្មោះ ​សុខ ឈុន ហៅ ឈូង​ ភេទប្រុស អាយុ២៣ឆ្នាំ ​​ត្រូវបានតំណាងអយ្យការ​ចោទ​ប្រកាន់ពីបទ”ឃាតកម្ម”​តាមមាត្រា១៩៩ ​នៃក្រមព្រហ្មទណ្ឌ ​ប្រព្រឹត្តកាលពីថ្ងៃទី១៩ ​ខែមីនា ឆ្នាំ២០១៥​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ​សង្កាត់​ទឹក​ល្អក់១ ​ខណ្ឌទួលគោក ៕