ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំ​អែ​ភ្នំភ្លើង​នៅ​កោះ​ហា​វ៉ៃ​ទាក់ទាញ​អ្នកទេសចរ

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​អ្នកទេសចរ​ជា​ច្រើន​នាក់​នៅ​លើ​ពិភពលោក​នាំ​គ្នា​ទៅ​មើល​កំ​អែ​ចេញពី​ភ្នំភ្លើង​« Kilauea» នៅ​នៅ​លើ​កោះ​ហា​វ៉ៃ សហរដ្ឋអាមេរិក

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​អ្នកទេសចរ​ជា​ច្រើន​នាក់​នៅ​លើ​ពិភពលោក​នាំ​គ្នា​ទៅ​មើល​កំ​អែ​ចេញពី​ភ្នំភ្លើង​« Kilauea» នៅ​នៅ​លើ​កោះ​ហា​វ៉ៃ សហរដ្ឋអាមេរិក ដែល​ហូរ​ចូល​សមុទ្រ​ជា​លើក​ដំបូង​ក្រោយ​រយៈពេល​ពេល​៣​ឆ្នាំ ។

នាយកដ្ឋាន​ឧទ្យាន​ជាតិ​នៃ​ភ្នំ​ភ្លើ​ឱ្យ​ដឹង​ថា ការ​ទស្សនា​បាតុភូត​ធម្មជាតិ​ដ៏​ចម្លែក​នោះ គឺ​មាន​ទាំង​ផ្នែក​អាកាស ផ្លូវទឹក និង​ការ​ទៅ​ពិនិត្យ​លើ​ផ្ទៃ​កំ​អែ​ផ្សេង​ទៀត​ដែល​ហូរ​ឆ្ពោះ​នៅ​សមុទ្រ​ប្រវែង​២០០​ម៉ែត្រ ។ មាន​អ្នកទេសចរ​ក្នុង​មួយ​ថ្ងៃ​ប្រហែល​៦០០០​នាក់ ។

លោកស្រី Jessica Ferracane  អ្នកនាំពាក្យ​ឧទ្យាន​ជាតិ​បាន​ក្រើនរំឭក​ថា​ទីតាំង​នោះ​នៅ​តែ​ប្រឈម​គ្រោះថ្នាក់​ដូច្នេះ​អ្នកទេសចរ​ត្រូវ​ប្រុង​ប្រយ័ត្ន​កម្តៅ​កំ​អែ​ភ្នំភ្លើង ។ អ្នក​ឡើង​ភ្នំ​មិន​គួរ​ដើរ​ចូល​ក្បែរ​កំ​អែ​នៅ​ពេល​មាន​អារម្មណ៍​ថា ក្តៅ​នៅ​លើ​បាតជើង ខណៈ​ពេល​កំ​អែ​គ្របដណ្តប់​នៅ​បរិវេណ​នោះ​យ៉ាងច្រើន​។ ក្រៅពី​នោះ​កំ​អែ​ដែល​ហូរ​ចូល​សមុទ្រ​នៅ​តែ​មាន​ប្រតិកម្ម​ជាមួយ​ទឹកប្រៃ និង​ធ្វើ​ឱ្យ​កើត​មាន​អាស៊ី​ដ​អីុ​ដ្រូ​ក្លារិ​ក បង្ក​គ្រោះថ្នាក់​ភាយ​ទៅ​លើ​អាកាសធាតុ ។

នាយកដ្ឋាន​ស្រាវជ្រាវ​ធរណីវិទ្យា​សហរដ្ឋអាមេរិក​(USES) ឱ្យ​ដឹង​ថា កំ​អែ​ដែល​ហូរ​ចូល​សមុទ្រ​ធ្វើ​ឱ្យ​កកើត​ជា​ផ្ទៃដី​ថ្មី ប្រហែល​១.២៥៦​អា ទោះបីជា​ការ​ផ្ទុះ​របស់​ភ្នំភ្លើង «Kilauea»  មិន​ខ្លាំងក្លា​ក៏​ដោយ ប៉ុន្តែ​ការ​ផ្ទុះ​នៅ​ឆ្នាំ​១៩២៤ ភ្នំភ្លើង​កកើត​ជា​ផេះ និង​ថ្ម​ទម្ងន់​សរុប​១០​តោន ឆ្ពោះទៅ​លើ​អវកាស ជា​ហេតុ​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត ។
រីឯ​ការ​ផ្ទុះ​នៅ​ឆ្នាំ​១៩៨៣ មាត់​ភ្នំភ្លើង «Puo» បញ្ចេញ​ទឹកផុស​ចេញ​ជាមួយ​កំ​អែ​ឆ្ពោះទៅ​លំហ​អាកាស​ប្រហែល​៥០០​ម៉ែត្រ ដោយ​កំ​អែ​បង្កើត​ជា​ផ្ទៃដី​ធុន តូច​ៗ​កើត​ឡើងជា​ច្រើន​លើក​នៅ​ឆ្នាំ​២០០៨ ធ្វើ​ឱ្យ​កើតជា​មាត់​ភ្នំភ្លើង​។ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ជា​រឿង​ពិបាក​ក្នុង​ការប្រមាណ​ថា តើ​នៅ​ពេល​ណា​ភ្នំភ្លើង​នឹង​ផ្ទុះ​បន្ត​ទៀត ឬ​នៅ​ពេល​ណា​ទើប​កំ​អែ​ទាំងនោះ​ឈប់​មាន ៕