ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី សុវណ្ណ​ថា ៖ មក​ពី​ជឿ​បក្ស​ប្រឆាំង​ពេក ទើប​គិត​ខ្លី​រិះគន់​សម្តេច​តេ​ជោ ហ៊ុន សែន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) Page ផ្លូវការ​របស់​នាង​មាន​ខ្លឹមសារ​ទាំងស្រុង​ថា

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) Page ផ្លូវការ​របស់​នាង​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​នាង​ខ្ញុំ គឺជា​ក្មេង​ស្រី​ម្នាក់​ដែល​ធ្លាប់​ប្រមាថ​រិះគន់​ប្រឆាំង​សម្តេច ហ៊ុន សែន តែ​បែរជា​ទទួល​បាន​កិត្តិយស ឡើង​ថ្លែង​ចំពោះ​មុខ​សម្តេច សម្តេច​បាន​និយាយ​រាក់ទាក់ និង​បាន​ផ្តល់​កិត្តិយស​ឲ្យ​នាង​ខ្ញុំ ហៅ​នាង​ខ្ញុំ​ថា “​ចៅស្រី​” នាង​ខ្ញុំ​បាន​ហៅ​សម្តេច​ថា “​លោកតា​” សម្តេច​ក៏​បាន​ផ្តល់​ផ្លូវ​១​ខ្សែ ស្ពាន​១ និង​ដាក់​តំបន់​អា​រ៉ែ​ង​ជា​តំបន់​ទេសចរណ៍ តាម​សំណើ​របស់​នាង​ខ្ញុំ​ទៀត​ផង ។ ទឹកចិត្ត​មេត្តាធម៌ ដ៏​ធំធេង​របស់​សម្តេច ធ្វើ​ឲ្យ​នាង​ខ្ញុំ​រំភើបចិត្ត​ណាស់ នាង​ខ្ញុំ​សុំ​ទោស​ពាក្យ​ខុសឆ្គង​កន្លង​មក​ដោយ​សារភាព​វ័យក្មេង គំនិត​ខ្លី និង​ជឿ​បក្ស​ប្រឆាំង​ពេក ។ នាង​ខ្ញុំ នឹង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កែទម្រង់​ផ្លាស់​ប្តូរ​ប្រទេស​យើង ឲ្យ​កាន់តែ​រីក​ចំរើន​បន្ថែម​ទៀត​។​»