ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​ជែង​គ្នា​អា​មួយ​ក្រឡាប់​ផ្ងារជើង​លើ​សួន

2 ឆ្នាំ មុន
  • រតនគិរី

រថយន្ត​ស៊េរី​១​គ្រឿង​បាន​ក្រឡាប់​ផ្ងារជើង​នៅ​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ ខណៈ​បើក​ជែង​គ្នា​ជាមួយ​រថយន្ដ​សេ​៊​រី​ទំនើប​មួយ​គ្រឿង​ទៀត កាលពី​វេលា​

ខេត្តរតនគិរី ៖ រថយន្ត​ស៊េរី​១​គ្រឿង​បាន​ក្រឡាប់​ផ្ងារជើង​នៅ​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ ខណៈ​បើក​ជែង​គ្នា​ជាមួយ​រថយន្ដ​សេ​៊​រី​ទំនើប​មួយ​គ្រឿង​ទៀត កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២​កន្លង​ទៅ​នៅ​មុខ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ស្ថិត​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា រថ​យន្ដ​ម៉ាក​រេ​វ៉ូ បើក​ជែង​រថយន្ដ​ម៉ា​ស្តា​ក្នុង​ល្បឿន​លឿន ពី​ខាងកើត​ទៅ​ខាង​លិច ហើយ​ងាក​ចូល​មក​គន្លង​ពី​ខាង​មុខ​រថយន្ដ​ម៉ា​ស្តា​វិញ ។ ពេលនោះ រថយន្ដ​ម៉ា​ស្តា​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​បុក​រថយន្ដ​រេ​វ៉ូ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​តែ​ម្ដង ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ម៉ា​ស្ដា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AC-៧៣៥២ ឈ្មោះ បាន ព្រហ្ម​នា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ខូចខាត​ចង្កៀង​មុខ​ខាងឆ្វេង ។

ចំណែក​រថយន្ត​រេ​វូ​៉ ដែល​ក្រឡាប់ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BC-៦៦១៨ អ្នកបើកបរ​ឈ្មោះ ជា ស៊ា​ង​ហុង ភេទ​ប្រុស​អាយុ​៦៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ រថយន្ត​ខូចខាត​ទ្វារ​ទាំង​សងខាង ។

ក្រោយ​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ