ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​អ៊ុយ​ក្រែ​ន ​ដោយសារ​ទណ្ឌកម្ម​រុ​ស្សុី​គំរា.ម​ទម្លាក់​ស្ថានីយ​អវកាស​អន្តរជាតិ

2 ឆ្នាំ មុន

តើ​ស្ថានីយ​អវកាស​អន្តរជាតិ ​ISS អាច​រង​គ្រោះ​ព្រោះ​វិបត្តិ​រវាង​រុ​ស្សុី​ និង​ពួក​លោក​ខាងលិច ក្រោយ​ការ​វា.យលុក របស់​រុ​ស្សុី​ចូល​អ៊ុយ​ក្រែ​ន​ពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​មក​ដែរ​ទេ?

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តើ​ស្ថានីយ​អវកាស​អន្តរជាតិ ​ISS អាច​រង​គ្រោះ​ព្រោះ​វិបត្តិ​រវាង​រុ​ស្សុី​ និង​ពួក​លោក​ខាងលិច ក្រោយ​ការ​វា.យលុក របស់​រុ​ស្សុី​ចូល​អ៊ុយ​ក្រែ​ន​ពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​មក​ដែរ​ទេ?

ខណៈ​ទី​អវកាស​នៅ​សល់​តែ​ជា​វិស័យ​ចុង​ក្រោយ​មួយ​គត់ នៃ​កិច្ច​សហប្រតិបត្តិការ​រុ​ស្សុី​-​អា​មេ​រិ​ក គេ​កំពុង​ចាប់អារម្មណ៍​​ខ្លាំង​ដែល​ជម្លោះ នោះ​រីករាយ​ដាល​បន្តិច​ម្ដង​ៗ​ដល់​វិស័យ​នេះ ។ បែប​នោះ​នាំ​ឲ្យ​គេ​ចោទសួរឡើយថា ភាពនៃ​ការ​ទម្លាក់​ស្ថានីយ​អវកាស​នោះ ដែល​បច្ចុប្បន្ន​មាន​អ្នក​ប្រចាំការ​ក្នុង​នោះ​៧​នាក់​ គឺ​ជនជាតិ​អា​មេ​រិ​ក​៤​នាក់ អា​ល្លឺ​ម៉​ង់​ម្នាក់ ​និង​រុ​ស្សុី​២​នាក់​។

នោះ​ជា​ការ​គំរា.មកំហែង​ចាប់តាំងពី​​ជា​ច្រើន​ថ្ងៃ​មក​ហើយដោយ​រុ​ស្សុី​។ ប្រមុខ​ទីភ្នាក់ងារ​អវកាស​រុ​ស្សុី​ ROSCOSMOS លោក​ឌី​មី​ទ្រី​ រ៉ូ​ហ្គោ​ហ្សុី​ន ​អះអាង​នា​ថ្ងៃ​ទី​១២ ខែ​មីនា​ថា បណ្ដា​ទណ្ឌកម្ម​របស់​ពួក​លោក​ខាងលិច នឹង​អាច​បណ្ដាល​ឲ្យ​មានការ​ទម្លាក់​ស្ថានីយ​ ISS​ ចុះ​មក​ផែនដី​។ នោះ​ជា​ការ​គំរា.ម​ពី​ការ​ចង់​សងសឹក​ចំពោះ​បណ្ដា​ទណ្ឌកម្ម​របស់​ពួក​លោក​​ខាងលិច ដែល​កំពុង​គាបសង្កត់​ធ្ងន់​បំផុត​លើ​សេដ្ឋកិច្ច​រុ​ស្សុី​។

យោង​តាម​លោក​ឌី​មី​ទ្រី​ រ៉ូ​ហ្គោ​ហ្សុី​ន​ ថា បណ្ដា​ទណ្ឌកម្ម​ប៉ះពាល់​ដល់​ផ្នែក​ខាង​រុ​ស្សុី​នៃ​ស្ថានីយ​នេះ ដែល​តម្រូវ​ជា​ពិសេស​ឲ្យ​មានការ​កែប្រែ​តារាវិថី​។ មូលហេតុ​ដោយសារ​បណ្ដា​អ្នក​ប្រចាំការ និង​ការ​ផ្គត់ផ្គង់​ស្ថានីយ​នោះ​ត្រូវធ្វើ ដោយ​បណ្ដា​យានអវកាស​ SOYOUZ និង​យាន​កា​ហ្គោ​ PROGRESS ​របស់​រុ​ស្សុី​។ ប៉ុន្តែ​ការ​បា.ញ់​បង្ហោះ​យាន​ទាំងនោះ​ស្ថិត​ក្រោម​ទណ្ឌកម្ម​អា​មេ​រិ​ក ចាប់តាំងពី​ឆ្នាំ​២០២១​មក ហើយ​ក្រោម​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ និង​របស់​កា​ណា​ដា​ចាប់តាំង​ពី​ឆ្នាំ​២០២២​មក​។

ដូច្នេះ​គេ​មិន​អាច​ដំណើរការ​បាន​ល្អ ប្រតិបត្តិ​ន​ការ​នានា​ដែល​មាន​គិត​ជា​មធ្យម​១១​លើក​ដែរ​ក្នុង​១​ឆ្នាំ ក្នុង​នោះ​រួម​មាន​ប្រតិបត្តិការ ​ដើម្បី​ចៀសវាង​បណ្ដា​បំណែក​អវកាស​ផង​។ បែប​នោះ​ អាច​នាំ​ដល់​ការ​ទម្លាក់​ចុះ​ស្ថានីយ​នេះ​ដែល​មាន​ទម្ងន់​ដល់​ទៅ​៥០០​តោន​។ រុ​ស្សុី​ធ្លាប់​គំរា.ម​ពី​ការ​ទម្លាក់​ស្ថានីយ​នេះ តម្រង់​មក​ចំ​សហរដ្ឋអាមេរិក​ផង ព្រោះ​រុ​ស្ស៊ី​ជា​អ្នកកាន់កា.ប់​ខាង​ការ​តម្រង់​ទិស​របស់​ស្ថានីយ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ