ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​អ៊ុយ​ក្រែ​ន ​ជនជាតិ​រុ​ស្ស៊ី​​ជា​ច្រើន​ពាន់​នាក់​ជាប់​គាំង​នៅ​ថៃ​ ព្រោះ​ទណ្ឌកម្ម

2 ឆ្នាំ មុន

នោះ​ជា​ការ​ប៉ះពាល់​ខ្លាំង​បំផុត ដោយសារ​ការ​លុកលុយ​របស់​រុ​ស្សុី​ចូល​អ៊ុយ​ក្រែ​ន​។ ដូច​ការ​គូសបញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP ជនជាតិ​រុ​ស្សុី​​ជា​ច្រើន​ពាន់​នាក់​ បច្ចុប្បន្ន​ជាប់​គាំង​នៅ​ថៃ ដែល​នៅ​ទីនោះ​ពួក​គេ មក​សម្រាក​វិស្សមកាល​តែ​ពុំ​មាន​លទ្ធភាព

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ នោះ​ជា​ការ​ប៉ះពាល់​ខ្លាំង​បំផុត ដោយសារ​ការ​លុកលុយ​របស់​រុ​ស្សុី​ចូល​អ៊ុយ​ក្រែ​ន​។ ដូច​ការ​គូសបញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP ជនជាតិ​រុ​ស្សុី​​ជា​ច្រើន​ពាន់​នាក់​ បច្ចុប្បន្ន​ជាប់​គាំង​នៅ​ថៃ ដែល​នៅ​ទីនោះ​ពួក​គេ មក​សម្រាក​វិស្សមកាល​តែ​ពុំ​មាន​លទ្ធភាព​វិល​ត្រឡប់់​ទៅ​ប្រទេស​ពួក​គេ​វិញ ព្រោះតែ​ទណ្ឌកម្មសេដ្ឋកិច្ច​ជា​ច្រើន​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​នេះ​ថា បច្ចុប្បន្ន​មាន​ជនជាតិ​រុ​ស្សុី​ដល់​៦.៥០០​នាក់ ជួប​ការ​ស្ទះ​ខកដំណើរ​នៅ​ភូ​កេ​ត ស៊ូ​រ៉ាត​ថា​នី ក្រា​ប៊ី ​និង​ប៉ា​តា​យ៉ា​។ ដូច​ការ​គូសបញ្ជាក់​របស់​លោក ​YUTHASAK SUPASORN អភិបាល​អាជ្ញាធរ​ទេសចរណ៍​ថៃ​ថា ជនជាតិ​រុ​ស្សុី​ទាំងនេះ​ដែល​មាន​វត្ត​មាននៅ​ដែនដី​ថៃ តាម​ការ​ពិត​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន ជា​ពិសេស​ការ​លុប​ចោល​ជើងហោះហើរ​នៃ​យន្តហោះ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​នានា ដែល​បដិសេធ​មិន​ហោះ​កាត់​ ឬ​ចុះ​ក្នុង​ដែនដី​រុ​ស្សុី​។

ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ​នៅ​ឲ្យ​យន្តហោះ​ទៅ​កាន់​រុ​ស្សុី តែ​បណ្ដា​អ្នកដំណើរ​ត្រូវ​ឈប់​សំចត​ក្នុង​ប្រទេស​ដទៃ​មួយ ។ យើង​កំពុង​សាកល្បង​សម្របសម្រួល​ និង​ស្វែងរក​ជើងហោះហើរ​សម្រាប់​ពួក​គេ​។ ម្យ៉ាងទៀត​ជនជាតិ​រុ​ស្សុី​ជួប​ការ​លំបាក ដោយសារ​សេវាកម្ម​ហិរញ្ញវត្ថុ​ជា​ច្រើន​ត្រូវ​ផ្អាក​ព្រោះ​ទណ្ឌកម្ម នាំ​ឲ្យ​បណ្ដា​អ្នកទេសចរ​រុ​ស្សុី​មិន​អាច​បង់​ ឬ​ដក​ប្រាក់​បាន នៅ​តាម​កន្លែង​ដែល​ពួក​គេ​ទៅ ដោយសារ​ VISA និង​MATERCARD ​ត្រូវ​ផ្ដាច់​។

ទោះបី​យ៉ាងណា​ ថៃ​ខិតខំ​ស​ម្រួ​ល​ដល់​ការ​រស់នៅ​របស់​ពួក​អ្នកទេសចរ​រុ​ស្សុី​ទាំងនេះ ព្រោះ​ចង់​ស្ដារ​ឡើង​វិញ​ផ្នែក​ទេស​ចរណ៍​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយសារ​កូ​វី​ដ​-១៩ ហើ យ​សាកល្បង​ជួយ​សម្រួល​។ បណ្ដា​សណ្ឋាគារ​នឹង​ស្នើ​ឲ្យ​បញ្ចុះតម្លៃ ហើយ​អាជ្ញាធរ​ពេល​នេះ​អាច​ពន្យារ​ដោយ​មិន​គិត​ប្រាក់​នូវ​ទិដ្ឋាការ​ពួក​គេ​ដល់​៣០​ថ្ងៃ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ