ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​រាំ​សប្បាយ​ជាមួយ​កម្មវិធី Zumbathon ដើម្បី​សប្បុរសធម៌​ជួយ​អ្នកជំងឺ​មហារីក​សុដន់

7 ឆ្នាំ មុន

កម្មវិធី Zumbathon ត្រូវ​បាន​គេ​ទទួលស្គាល់ និង​ប្រារព្ធ​ធ្វើ​ឡើង​ជុំវិញ​ពិភពលោក​។ ការ​រាំ​ស្សុម​បា គឺ​ការ​រួម​ផ្សំគ្នា​នៃ​ការ​ប្រើ​កម្លាំង​ខ្លាំង និង​ខ្សោយ​ក្នុង​ការ​ហាត់ប្រាណ ដោយ​មាន​ចង្វាក់ភ្លេង​អា​មេ​រិ​កឡា​ទី​ន

កម្មវិធី Zumbathon ត្រូវ​បាន​គេ​ទទួលស្គាល់ និង​ប្រារព្ធ​ធ្វើ​ឡើង​ជុំវិញ​ពិភពលោក​។ ការ​រាំ​ស្សុម​បា គឺ​ការ​រួម​ផ្សំគ្នា​នៃ​ការ​ប្រើ​កម្លាំង​ខ្លាំង និង​ខ្សោយ​ក្នុង​ការ​ហាត់ប្រាណ ដោយ​មាន​ចង្វាក់ភ្លេង​អា​មេ​រិ​កឡា​ទី​ន និង​ចង្វាក់ភ្លេង​លើ​ពិភពលោក ដែល​មាន​លក្ខណៈ​ដ៏​ពិសេស​សប្បាយ និង​ជួយ​ដល់​រាង​កាយ​។ សរុប​ពី​ការ​រាំ Salsa បន្តិច ការ​រាំ merengue បន្តិច  និង​ពី​ការ​រាំ reggaeton និង​ការ​រាំ​ជា​ច្រើន​ទៀត​។ ស្សុម​បា ជា​ញឹកញាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ហាត់ប្រាណ​ដ៏​ពិសេស សប្បាយ​ប្លែក ដែល​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំំ​ង​ពី​សំណាក​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។

ដើម្បី​រំលឹក​ខួប​លើក​ទី​២ នៃ​ម្ម​វិធី Zumbathon ថ្ងៃ​ពណ៌​ផ្កាឈូក សាលា Advance Learning Academy (ALA) បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​៤ សីហា ២០១៦ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ CKCC (​មជ្ឈមណ្ឌល​សហ​ប្រ​តិ​បត្ត​ការ​កម្ពុជា​-​កូរ៉េ​) ចាប់ពី​ម៉ោង​៤៖០០​នាទី​ដល់​ម៉ោង​៥៖៣០​នាទី​ល្ងាច ដែល​មានការ​សហការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឌី​ជី អ៊ីនធឺណិត (Digi), Gladpeer Garment Factory Cambodia, Ramatex Group, Souvenir Gift Gate, ALMA Café, Brown, Live Wire Events, Angkor Puro, Revive, The Cambodia Daily, KOUPREY, SAHA7, Radio One, Film Noir Studio. 

កម្មវិធី​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ជា​ការ​រៃ​អង្គាស​ថវិកា និង​ការ​ចែករំលែក​ចំណេះដឹង​នៃ​ជំងឺមហារីក​សុដន់ តាម​រយៈ​ការ​លក់​សំបុត្រ​។ ចំពោះ​ថវិការ​ដែល​ទទួល​បាន​នឹង​ត្រូវ​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​ព្រះ​សីហ​នុ មណ្ឌល​នៃ​ក្តី​សង្ឃឹម និង​ពង្រីក​ការ​ព្យាបាល​ជំងឺមហារីក​សុដន់ ការ​វិនិច្ឆ័យ​រោគ ការ​ថត និង​ការ​ព្យាបាល ដើម្បី​ជួយ​ដល់​ស្ត្រី​ដែល​ខ្វះខាត​ក្នុង​ប្រទេស​កម្ពុជា​។

តោះ​ទិញ​សំបុត្រ​ចូលរួម​កម្មវិធី Zumbathon ទាំងអស់​គ្នា ដើម្បី​រាំ​សប្បាយ​ចង្វាក់​ស្សុម​បា និង​បង្ហាញ​ទ​ង្វើ​សប្បុរសធម៌​របស់​អ្នក !

សម្រាប់​ព័ត៌មាន​បន្ថែម និង​ទីតាំង​លក់​សំបុត្រ​អាច​រក​ទិញ​បាន​នៅ ALA ផ្សារ​អ៊ី​អន​ម៉​ល​ជាន់​ទី​៣ ឬ​ទូរស័ព្ទ ០២៣ ៩០១ ១៨៨ នៅ​ទីតាំង Alma Cafe និង Vego Salad Bar។