ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​អប់រំ ស្ព្រី​ង ​រៀបចំ «​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​»​ ដល់​សិស្ស​និស្សិត ​បាន​បញ្ចប់​ការ​សិក្សា​ ​ក្នុង​កម្មវិធី​ភាសា​អង់គ្លេស និង​ភាសា​ចិន

3 ម៉ោង មុន

រាជធានី​ភ្នំពេញ៖ កាលពី​ថ្ងៃ​សៅរ៍ ទី ២៥ ខែមេសា ឆ្នាំ ២០២៦ មជ្ឈមណ្ឌល​អប់រំ ស្ព្រី​ង បាន​រៀបចំ…

រាជធានី​ភ្នំពេញ៖ កាលពី​ថ្ងៃ​សៅរ៍ ទី ២៥ ខែមេសា ឆ្នាំ ២០២៦ មជ្ឈមណ្ឌល​អប់រំ ស្ព្រី​ង បាន​រៀបចំ «​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​» នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់ សុខា​ភ្នំពេញ ដើម្បី​អបអរសាទរ​ដល់​សិស្ស​និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ក្នុង​កម្មវិធី​ភាសា​អង់គ្លេស និង​ភាសា​ចិន របស់​មជ្ឈមណ្ឌល​អប់រំ ស្ព្រី​ង​ ។

លោក កែវ សុ​ភក្តិ អគ្គនាយក នៃ​មជ្ឈមណ្ឌល​អប់រំ ស្ព្រី​ង បាន​មាន​ប្រសាសន៍​ថា​៖ «​ក្នុង​សតវត្ស​ទី ២១ ជាមួយ​បរិបទ​សាកល​ភាវូបនីយកម្ម និង​បញ្ញា​សិប្បនិម្មិត យុវជន​ចាំបាច់​ត្រូវ​តែ​មាន​ជំនាញ​សំខាន់​ៗ​ចំនួន​បី​គឺ ជំនាញ​ភាសាបរទេស វិជ្ជាជីវៈ និង​ជំនាញ​ទន់​» ។​

លោក ជា ឈុ​ន​ឡេ​ង អគ្គនាយករង នៃ​មជ្ឈមណ្ឌល​អប់រំ ស្ព្រី​ង បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ថា​៖ «​មជ្ឈមណ្ឌល​អប់រំ ស្ព្រី​ង នឹង​បន្ត​អភិវឌ្ឍ​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស និង​ភាសា​ចិន​បន្ថែម​ទៀត ដោយ​រួម​បញ្ចូល​កម្មវិធី​សិក្សា​ដែល​មានគុណ​ភាព​ខ្ពស់​ស្រប​តាម​សង្គម​ទំនើប និង​មានការ​ទទួលស្គាល់​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​បណ្តុះបណ្តាល​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ក្លាយជា​ធនធាន​ប្រកបដោយ​សក្តានុពល​» ។​

ជា​ចុងបញ្ចប់ លោក​បណ្ឌិត ចាប វិក្រាន្ត នាយក​ប្រតិបត្តិ នៃ​មជ្ឈមណ្ឌល​អប់រំ ស្ព្រី​ង ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់ PhD ពី​សហរដ្ឋអាមេរិក បាន​លើកទឹកចិត្ត​ឱ្យ​សិស្ស​និស្សិត​ប្រើប្រាស់​ជំនាញ​ភាសា​របស់​ខ្លួន​ក្នុង​ការ​ស្នើ​អាហារូបករណ៍ អភិវឌ្ឍភាព​ជា​អ្នកដឹកនាំ និង​ធ្វើ​ការងារ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មជ្ឈមណ្ឌល​អប់រំ ស្ព្រី​ង ជា​សាលា​ភាសា​ឈានមុខ​គេ​មួយ ​ដែល​ផ្តល់​សេវា​អប់រំ​ភាសា​អង់គ្លេស និង​ភាសា​ចិន ដែល​រួម​មាន​កម្មវិធី​កុមារ​តូច​ចាប់ពី​អាយុ ៥ ឆ្នាំ និង​កម្មវិធី​សម្រាប់​សិស្ស​និស្សិត បុគ្គលិក​ក្រុមហ៊ុន និង​សាធារណជន​នានា ដែល​មាន​តម្រូវការ​ពង្រឹងសមត្ថភាព​ភាសា​អង់គ្លេស និង​ភាសា​ចិន​ឱ្យ​ចេះ​ស្ទាត់​ត្រឹម​រយៈពេល​ខ្លី ​។ ក្រៅពី​ការ​បណ្តុះបណ្តាល​ផ្នែក​ភាសា មជ្ឈមណ្ឌល​អប់រំ ស្ព្រី​ង ក៏​មាន​ផ្តល់​កម្មវិធី​អភិវឌ្ឍ​បន្ថែម​ផ្នែក​អាជីវកម្ម និង​ការងារ​ដូច​ជា​៖
-​ ​ឱកាស​ហាត់​ការ តាម​រយៈ Spring Internship Program
-​ ​ការ​ប្រឹក្សា​លើ​អាជីព និង​ឱកាស​ការងារ​តាម​រយៈ Spring Career
-​ ​ការ​បណ្តុះបណ្តាល​ទៅ​លើ​ជំនាញ​រឹង និង​ជំនាញ​ទន់​តាម​រយៈ Spring Corporate Training
-​ ​ការ​ប្រឹក្សា​លើ​អាហារូបករណ៍ និង​ការ​សិក្សា​នៅ​ក្រៅប្រទេស
-​ ​កម្មវិធី​សិក្សា​បន្ថែម​ជា​ច្រើន​ទៀត ​។
ឥឡូវនេះ មជ្ឈមណ្ឌល​អប់រំ ស្ព្រី​ង មាន​ផ្តល់​អាហារូបករណ៍​ជា​ច្រើន​កន្លែង សម្រាប់​អ្នក​ដែល​ចុះ​ឈ្មោះ​តាម​រយៈ​តំណ​ភ្ជាប់ https://forms.gle/CC6doPD4u4c5HMGr5​ ។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​កាន់​លេខ​ទូរ​សព្ទ 077 / 087 38 38 33 ៕ អត្ថបទសហការ