ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ផ្កាយ​រណប​បង្ហាញ​ក្រុង ​MARIOUPOL​ រង​ការ​បំផ្លាញ​ដោយ​គ្រាប់បែក​រុ​ស្សុី

2 ឆ្នាំ មុន

រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ៖ តាម​បណ្ដា​រូបភាព​ផ្កាយ​រណប គេ​ឃើញ​ក្រុង​MARIOUPOL រង​ការ​បំផ្លាញ​ដោយ​គ្រាប់បែក​រុ​ស្ស៊ី​មើលទៅ​ដូច​ឋាននរក ។ ទីក្រុង​កំពង់​ផែ​យុទ្ធសាស្ត្រ​របស់​អ៊ុយ​ក្រែ​ន​នោះ នា​ភាគ​អាគ្នេយ៍​ប្រទេស ត្រូវ​បាន​ឡោម​ព័ទ្ធ​វា​.​យ​ប្រហារ​ដោយ​កងទ័ព​រុ​ស្ស៊ី​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ និង​ជា​គោលដៅ​នៃ​ការ​ទម្លាក់​គ្រាប់បែក…

រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ៖ តាម​បណ្ដា​រូបភាព​ផ្កាយ​រណប គេ​ឃើញ​ក្រុង​MARIOUPOL រង​ការ​បំផ្លាញ​ដោយ​គ្រាប់បែក​រុ​ស្ស៊ី​មើលទៅ​ដូច​ឋាននរក ។

ទីក្រុង​កំពង់​ផែ​យុទ្ធសាស្ត្រ​របស់​អ៊ុយ​ក្រែ​ន​នោះ នា​ភាគ​អាគ្នេយ៍​ប្រទេស ត្រូវ​បាន​ឡោម​ព័ទ្ធ​វា​.​យ​ប្រហារ​ដោយ​កងទ័ព​រុ​ស្ស៊ី​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ និង​ជា​គោលដៅ​នៃ​ការ​ទម្លាក់​គ្រាប់បែក និង​ការ​បា​.​ញ់​ផ្លោង​ខ្លាំង​បំផុត ។

មនុស្ស​៣​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ស្លា​.​ប់​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​លើ​មន្ទីរពេទ្យ​កុមារ​មួយ​នៃ​ក្រុង​នោះ កាលពី​ថ្ងៃ​ទី​៩ មីនា​ដែល​រុ​ស្ស៊ី​ថា ត្រូវ​បាន​ពួក​ជាតិនិយម​អ៊ុយ​ក្រែ​ន​យក​ធ្វើ​ទីតាំង​ពួក​គេ ។

បណ្ដា​រូបភាព​ផ្កាយ​រណប​បង្ហាញ​ពី​ទំហំ​នៃ​ការ​បំផ្លាញ និង​ការ​ខូចខាត​។ នៅ​ក្នុង​ក្រុង​នោះ​ដែល​ជាប់​ការ​ឡោម​ព័ទ្ធ​តាំងពី​ច្រើន​ថ្ងៃ​មក​ហើយដោយ​កងទ័ព​រុ​ស្ស៊ី ប្រជាជន​ក្រុង​នេះ​រង​ការ​ដាច់​ភ្លើង ដាច់​ទឹក និង​ឧស្ម័ន ។ បណ្ដា​ការ​ប៉ុនប៉ង​ជម្លៀស​ប្រជាជន​ស៊ី​វិល​ច្រើន​រយ​ពាន់​នាក់​ចេញ ត្រូវ​បរាជ័យ​ច្រើន​លើក​ដោយ​ភាគី​ម្ខាង​ៗ ទម្លាក់​ការ​ទទួលខុសត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។

មនុស្ស​ម្នា​ពេល​នេះ ដល់​ថ្នាក់​ចាប់ផ្ដើម​ដណ្ដើម​គ្នា​រស់ ។ មាន​ពួក​អ្នក​វា​.​យ​បំផ្លាញ​រថយន្ត​គេ​ដណ្ដើម​យក​សាំង ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​កា​កក​បាទ​ក្រហម​អន្តរជាតិ ។ ការ​បំផ្លាញ​ក្រុង​នោះ មើលឃើញ​ពីលើ​អាកាស ដូច​បណ្ដា​រូបភាព​ថត​ដោយ​ក្រុមហ៊ុន​ឯកជន MAXAR ហើយ​ផ្សាយ​តាម​TWITTER ។

MAXAR ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អវកាស​អា​មេ​រិ​ក មាន​ឯកទេស​ក្នុង​ការ​ផលិត​ផ្កាយ​រណប និង​ពិសេស​ផ្កាយ​រណប​ពិនិត្យ​ផែនដី ។ បណ្ដា​រូបភាព​ផ្កាយ​រណប​របស់​ក្រុមហ៊ុន​នេះ បង្ហាញ​ការ​ខូចខាត​ដ៏​មហាសាល នៅ​កណ្ដាល​ក្រុង និង​ការ​បំផ្លាញ​មជ្ឈមណ្ឌល​ពា​ណិ​ជ្ច​កម្ម​ក្រុង​នោះ​។ នា​វេលា​ម៉ោង​១០​និង​១៦​នាទី​ម៉ោង ក្នុងស្រុក​បណ្ដា​រូបភាព​ផ្កាយ​រណប ចេញផ្សាយ នា​ថ្ងៃ​ទី​៩ មីនា បង្ហាញ​ហាង​លក់​គ្រឿងទេស និង​បណ្ដា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុង​រង​ការ​បំផ្លាញ​នា​ភាគ​ខាងលិច​ក្រុង ។

រូបភាព​ទាំងនេះ​ក៏​បង្ហាញ​ពី​បណ្ដា​ផ្ទះ និង​អគារ​រង​ការ​បំផ្លាញ​ដែរ ។ រយៈពេល​៩​ថ្ងៃ នៃ​ការ​ឡោម​ព័ទ្ធ​វា​.​យ​ប្រហារ ក្រុង​កំពង់​ផែ​យុទ្ធសាស្ត្រ​នេះ មនុស្ស​យ៉ាងតិច​១.២០៧​នាក់​ស្លា​.​ប់ ក្នុង​នោះ​មាន​បណ្ដាជន​ស៊ី​វិល​ដែរ ។ នេះ​ជា​ការ​អះអាង​កាលពី​យប់​ថ្ងៃ​ទី​៩ មីនា របស់​សាលាក្រុង​តាម​TELEGRAM ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ