ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បព្វជិត​ឥណ្ឌា​អះអាង​ថា​មាន​អាយុ​120​ឆ្នាំ ដោយសារមិន​រួមរ័ក​និង​ហាត់​យោគៈ​ជួយ​ឱ្យ​សុខភាព​មាំមួន

7 ឆ្នាំ មុន

AFP ផ្សាយ​ថា បព្វជិត​ជនជាតិ​ឥណ្ឌា​ម្នាក់ អះអាង​ថា ខ្លួន​ជា​បុគ្គល​មាន «​អាយុ​វែង​បំផុត​នៅ​លើ​ពិភពលោក​» គឺ​អាយុ​១២០​ឆ្នាំ ។ គាត់​បាន​បង្ហាញ​ពី​អាថ៌​កំបាំង​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ គឺ​មិន​ទទួលទាន​គ្រឿងទេស

AFP ផ្សាយ​ថា បព្វជិត​ជនជាតិ​ឥណ្ឌា​ម្នាក់ អះអាង​ថា ខ្លួន​ជា​បុគ្គល​មាន «​អាយុ​វែង​បំផុត​នៅ​លើ​ពិភពលោក​» គឺ​អាយុ​១២០​ឆ្នាំ ។ គាត់​បាន​បង្ហាញ​ពី​អាថ៌​កំបាំង​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ គឺ​មិន​ទទួលទាន​គ្រឿងទេស និង​ហាត់​យោគៈ​ជា​ប្រចាំ ។

ក្នុង​លិខិតឆ្លងដែន​របស់​លោកតា Swami Sivananda បព្វជិត​ឥណ្ឌូ​រូប​នោះ បញ្ជាក់​ពី​ថ្ងៃខែ​ឆ្នាំ​កំណើត​នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​១៨៩៦ ប្រសិនបើជា​ការណ៍​ពិត មាន​ន័យ​ថា គាត់​មាន​អាយុ​ដល់​ទៅ​១២​ឆ្នាំ ។ ទោះបីជា​មាន​អាយុ​ច្រើន​បែប​នេះ​ក្តី ក៏​ស្ថានភាព​រាង​កាយ​របស់​អ្នកបួស​វ័យ​ចំណាស់​រូប​នោះ នៅ​តែ​អាច​លេង​យោគៈ​ក្នុង​មួយ​ថ្ងៃជា​ច្រើន​ម៉ោង​បាន ។

លោកតា Sivananda បាន​ទាក់ទង​ទៅ​សៀវភៅ «Guinness World Records» ឱ្យ​ពិនិត្យ​លើ​អាយុ​របស់​ខ្លួន ។ ចំណែក​បុគ្គល​ដែល​មាន​អាយុ​វែង​បំផុត​នៅ​លើ​ពិភពលោក​កាលពីមុន​នេះ គឺ​លោកតា Jimoeron Kimura បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ខែមិថុនា ឆ្នាំ​២០១៣ ខណៈ​អាយុ​១១៦​ឆ្នាំ និង​៥៤​ថ្ងៃ ។

នៅ​ក្នុង​លិខិត​ធ្វើ​ដំណើរ​របស់​អាជ្ញាធរ​ឥណ្ឌា​បញ្ជាក់​ពី​អាយុ​របស់​លោកតា Savananda ដោយ​ផ្អែក​លើ​ការ​ចុះ​ឈ្មោះ​នៅ​វត្ត​មួយ​ធ្វើ​ជា​តឹកតាង​ពី​ឆ្នាំ​កំណើត​សម្រាប់​ជនជាតិ​ឥណ្ឌា​ភាគតិច​ប៉ុណ្ណោះ ហើយ​ការ​ពិសោធ​អាយុ​ដ៏​ពិតប្រាកដ​របស់​គាត់​អាច​ជា​រឿង​ពិបាក​មួយ ។

លោកតា Swami Sivannwa រៀបរាប់​ថា គាត់​រស់នៅ​ក្រុង​ផា​រា​៉​ន​ស៊ី ដោយសារ​ឪពុក​ម្តាយ​មាន​ជីវភាព​ក្រីក្រ ក៏​ទៅ​បួស និង​អ្វី​ដែល​ជួយ​ឱ្យ​គាត់​អាយុ​វែង និង​សុខភាព​ល្អ គឺ​ការ «​លេង​យោគៈ​» ដោយ​ហ្វឹកហាត់​ខ្លួនឯង​ឱ្យ​មាន​របៀបរបប​ល្អ និង​មិន​រួម​ភេទ​» ។

លោកតា Savananda កាលពី​ក្មេង​រស់នៅ​ក្នុង​សម័យ​ដែល​ឥណ្ឌា​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​អង់គ្លេស គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ឬ​ទូរស័ព្ទ​ទេ ។ គាត់​មិន​ចាប់អារម្មណ៍​លើ​បច្ចេកវិទ្យា​សម័យ​ថ្មី​ទាំងនោះ​ទេ និង​ជ្រើសរើស​ការ​រស់នៅ​ដោយ​បង្ក​ភាព​ងាយស្រួល​ដល់​ខ្លួន ។ លោកតា​បញ្ជាក់​ថា «​ក្នុង​សម័យ​មុន​មនុស្ស​យើង​គ្មាន​អ្វី​នៅ​ជាប់​ខ្លួន​ក៏​រស់​បាន ប៉ុន្តែ​បច្ចុប្បន្ន​មនុស្ស​ទាំងឡាយ​រមែង​មានទុក្ខ សុខភាព​មិនសូវ​ល្អ និង​មិន​ស្មោះត្រង់​ចំពោះ​គ្នា ជា​ហេតុ​ធ្វើ​ឱ្យ​ខ្ញុំ​សោកសៅ​យ៉ាង​ខ្លាំង ។ ខ្ញុំ​គ្រាន់តែ​ចង់​ឃើញ​មនុស្ស​គ្រប់​រូប​មាន​សេចក្តីសុខ សុខភាព​ល្អ និង​រស់នៅ​ប្រកបដោយ​សន្តិភាព​» ៕