ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រ្កាប​ករណី​ល្បែង​ស៊ីសង​ជល់​មាន់(ដាក់​ប្រាក់)

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២ កម្លាំង​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ព្រែក​ប្រសព្វ ចុះ​បង្ក្រាប​ដល់​កន្លែង​ជល់​មាន់​មួយ​កន្លែង​ (​ពុំ​មាន​មនុស្ស​)​ នៅ​ក្រោម​ចំការ​កៅស៊ូ​ឈ្មោះ…

ខេត្តក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២ កម្លាំង​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ព្រែក​ប្រសព្វ ចុះ​បង្ក្រាប​ដល់​កន្លែង​ជល់​មាន់​មួយ​កន្លែង​ (​ពុំ​មាន​មនុស្ស​)​ នៅ​ក្រោម​ចំការ​កៅស៊ូ​ឈ្មោះ អាង ផ្លូវ​ទទឹង ក្រោយ​ភូមិ​បឹង​លា​ច ឃុំ​ព្រែក​ប្រសព្វ ។

តាម​របាយ​កា​រណ៍​របស់​សមត្ថកិច្ច វត្ថុ​តាំង​ដែល​បង្ក្រាប​បាន​រួ​ម​មាន អង្រុត​ក្រុងមាន់១០ , កៅ​អី​ជរ័១៦,តង់​ប្រក់​០៣,ធុង​ស្នោ០១,តុ​ជ័រ០១​។ បច្ចុប្បន្ន ​វត្ថុ​តាំង​ខាង​លើ ត្រូវ​បាន​សមត្ថកិច្ច​យក​មួយចំនួន​យក​មក​រក្សាទុក​នៅ​អធិ​ការ​ដ្ឋាន និង​មួយចំនួន​ទៀត​បាន​ដុត​បំផ្លាញ​ចោល​នៅកន្លែង​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុម​ញៀន​ល្បែង​បាន​អោយ​ដឹង​ថា ម្ចាស់​ខាងលើ​មានឈ្មោះ ផល្លី ដែល​ជា​អ្នក​គាង​គរ​ក្រុម​ញៀន​ល្បែង​មក​ពីទី​ជិត​ឆ្ងាយ​អោយ​ទៅលេង​រាង​រាល់​ថ្ងៃ​សៅរិ៏ អាទិត្យ ទៅ​តាម​សង្វាន់​មាន់​ដែល​ពួក​គេ​ចល័ត​ក្នុង​ស្រុក​ព្រែ​ក​ប្រស​ព្វ​ ដើម្បី​គេច​ពី​ភ្នែក​សមត្ថកិច្ច និង​ក្រុម​អ្នក​សារ​ព័ត៌​មាន ។

ប្រភព​បាន​បន្ត​ថា កន្លងមក​ក្រុម​នេះ​ បាន​ធ្វើសកម្មភាព​បើក​ទីតាំង​ប្រជល់​មាន់​នេះ​ រាប់​ឆ្នាំ​មក​ហើយ​គឺ​ជា​បុ​គ្គ​ល
ដ​ដែរ​ៗ សូម្បីតែ​សម័យ​កូ​វី​ដបិ​ទការ​ជួប​ជុំ​ក៏​ក្រុម​ញៀន​នេះ​នៅតែ​លួច​លេង​ដោយ​មិន​ខ្វល់​ពី​ជំងឺ​ឆ្លង​ឡើយ ។ ​

អត្ថបទសរសេរ ដោយ