ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យ​តែ​អូន​ត្រឡប់​មក​ផ្ទះ​វិញ បង​មិន​ខឹង​នឹង​អូន​ទេ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ឲ្យ​តែ​អូន​ត្រឡប់​មក​ផ្ទះ​វិញ បង​មិន​ខឹង​នឹង​អូន​ទេ សូម​តែ​អូន​ត្រឡប់​ចូល​ផ្ទះ​វិញ​គឺ​បានហើយ​យើង​នឹង​រួមរស់​ជាមួយ​គ្នា​។ នេះ​ជា​សម្ដី​យ៉ាង​កម្សត់

ខេត្តកំពង់ឆ្នាំង ៖ ឲ្យ​តែ​អូន​ត្រឡប់​មក​ផ្ទះ​វិញ បង​មិន​ខឹង​នឹង​អូន​ទេ សូម​តែ​អូន​ត្រឡប់​ចូល​ផ្ទះ​វិញ​គឺ​បានហើយ​យើង​នឹង​រួមរស់​ជាមួយ​គ្នា​។ នេះ​ជា​សម្ដី​យ៉ាង​កម្សត់​របស់​បុរស​ម្នាក់ ដែល​កាន់​រូបថត​ដើរ​រកប្រពន្ធ​ដែល​បាន​ចុះ​ចោលផ្ទះ ចោល​ប្តី​និង​កូន​៣​នាក់ ជាង​១​ស​ប្តា​ហ៍​ទៅ​ហើយ បាន​ស្កាត់​មក​ជួប​ភ្នា​ក់ងារ កោះសន្តិភាព សូម​មេត្តា​ជួយ​ចុះ​ផ្សាយ​ឲ្យ​បានដឹង​ដល់​នាង​ផង​។

ជួប​ជាមួយ​ភ្នាក់ងារ កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦ បុរស​អភ័ព្វ ត្រូវ​ប្រពន្ធ​រត់​ចោល បាន​រៀបរាប់​ថា រូប​គាត់​មានឈ្មោះ នី រ៉​ម អាយុ​៣៧ ឆ្នាំ គាត់​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​ឈ្មោះ ប្រាក់ សារី ហៅ​ច្រិ​ប អាយុ​៣៥ ឆ្នាំ​។ ពួក​គាត់​មាន​ទីលំនៅ​ភូមិ​វាល​ស្បូវ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ ក្រោយ​ពី​រៀប​ការ​ហើយ ពួក​យើង​បាន​ចំណងដៃ​កូនប្រុស​ស្រី​៣​នាក់​។

ក្នុង​ការ​រស់នៅ​ពួក​យើង​បាន​ស្រឡាញ់​គ្នា​ណាស់ មិន​ដែល​មាន​ឈ្លោះ​ទាស់​ពាក្យ​សម្ដី​អ្វី​នឹង​គ្នា​ទេ​។ ក្នុង​ទឹកមុខ​យ៉ាង​ក្រៀមក្រំ បុរស​រូប​នោះ​បាន​ប្រឹង​បន្ត​ថា ស្រាប់តែ​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦ ពេល​ត្រឡប់​ចូល​ផ្ទះ​វិញ មិនឃើញ​ប្រពន្ធ ក៏​សួរ​កូន​ៗ​នៅ​ចាំផ្ទះ មិនដឹង គាត់​បាន​ដើរ​រក និង​សួរ​អ្នក​ជិតខាង តែ​គ្មាន​អ្នក​ណា​ដឹង​ឡើយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គាត់​បាន​ព្យាយាម ដើរ​រកប្រពន្ធ​ដល់​ខេត្តកំពង់ស្ពឺ ជា​ផ្ទះ​បងប្អូន​ខាង​ប្រពន្ធ តែ​រក​មិនឃើញ​សោះ និង​គ្មាន​បាន​ទទួល​ដំណឹង​សូ​ម្បី​បន្តិច​។

គាត់​មានការ​ព្រួយបារម្ភ​ពី​សុ​វត្តិភាព​ប្រពន្ធ​គាត់​ខ្លាំង​ណាស់​។ ជា​ចុង​ក្រោយ​គាត់​សូម​អង្វរ ដល់​នាង​ជា​ប្រពន្ធ សូម​នាង​ត្រឡប់​មក​ផ្ទះ​វិញ គាត់​ជា​ប្តី​មិន​ប្រកាន់ទោស​ពៃ​អ្វី​ទេ ម្យ៉ាងវិញទៀត ពេល​នេះ​កូន​ៗ​ទាំង​៣​នាក់ កំពុង​ឈឺ​ទាំងអស់ គាត់​កំពុង​ពិបាកចិត្ត​ខ្លាំង​ណាស់  ចំណែក​កូនពៅ សួរ​រកតែ​ម្តាយ​វា​ទេ  ហើយ​បើ​អូន​បានដឹង​ដំណឹង​នេះ​ហើយ សូម​ប្រញាប់​មក​ផ្ទះ ឬ​បើ​មិន​ទាន់​បាន​មក​យ៉ាងណា​ក្តី សូម​ទូរស័ព្ទ​ផ្តល់​ដំណឹង​មក​ផ្ទះ​ផង​។

ម្យ៉ាងវិញទៀត គាត់​សូម​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ទីកន្លែង បើ​បានឃើញ​នារី ដូច​មាន​ក្នុង​រូបថត​នេះ សូម​មេត្តា​ជួយ​ផ្តល់​ដំណឹង មក​រូប​គាត់​ផង តាម​រយៈ​លេខ​ទូរ​សព្ទ័​លេខ ០៩៧ ៧៨ ២៦ ៧៦៥ ឬ​លេខ ០៩៧ ៣៩ ៣២ ៩៧០  ជួយ​យក​តែ​បុណ្យ​ផង​ចុះ​៕