ឃើញ​សាកសព​ម្នាក់ៗ​លាន់​មាត់​ថា «ពុទ្ធោ!ព្រៃ​ផ្សៃម្ល៉េះ​»


រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា មានហេតុការណ៍ភ្ញាក់​ផ្អើល​មួយ បន្ទាប់​ពីពលរដ្ឋ​រស់នៅតាម​ច្រាំង​ទន្លេ បាន​ប្រទះ​ឃើញ​សាកសពបុរស​ម្នាក់អណ្តែត​ជាប់ច្រវាក់​ជើង​ទាំង២​ និងហើម​ស្អុយរលួយ​ទៅហើយ កាលពីវេលាម៉ោង​០៧ និង៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ សីហា ២០១៦ ​ស្ថិតនៅចំណុច​ច្រាំងទន្លេ​​ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភពឱ្យ​ដឹងថា សាកសព​គេនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ តែ​ស្លៀក​ខោខូវប៊យ និងពាក់អាវយឺតពណ៌ខ្លាញ់ក្តាម ដោយ​ជើង ទាំង​២​ជាប់ច្រវាក់ចាក់សោ​ទៀតផង ធ្វើឱ្យគ្រប់គ្នា​ដែល​ចោមរោមមើលសាកសព រកតែពុទ្ធោទេ ព្រោះស្លាប់ទាំងជាប់ច្រវាក់ជើង​បែបនេះ ។

ទោះបីជាយ៉ាងណា សាកសពនេះ​មិនដឹងថា ជាប់ពាក់ព័ន្ធក្នុងករណី​អ្វី​នោះទេ ​សមត្ថកិច្ច​កំពុងស្រាវជ្រាវហើយ ។ ប្រសិន​បើបង​ប្អូន​​មានបាត់សាច់ញាតិ សូមមកទំនាក់ទំនង​​ខាងអាជ្ញា​ធរ​នៅទីតាំង​ខាងលើ ។

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ