ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ក្នុង​សាសនា​នេះ​ជា​អ្នក​លះ​កាម​ទើប​មានចិត្ត​ស្ងប់

2 ឆ្នាំ មុន

បិដក​ភាគ​២២ ទំព័រ​២៧៥ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​អាវុសោ ភិក្ខុ​ក្នុង​សាសនា​នេះ​ជា​អ្នក​ស្ងប់ស្ងាត់ លះ​កាម​ទាំងឡាយ ចាក​អកុសលធម៌ ជា​អ្នក​លះបង់​ព្យាបាទ​ដាច់​ស្រឡះ​ហើយ ទើប​ឈ្មោះ​ថា​ជា​អ្នកមាន​ចិត្តស្ងប់ ប្រកប​ដោ​យ​វិត​ក្កៈ…

បិដក​ភាគ​២២ ទំព័រ​២៧៥ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​អាវុសោ ភិក្ខុ​ក្នុង​សាសនា​នេះ​ជា​អ្នក​ស្ងប់ស្ងាត់ លះ​កាម​ទាំងឡាយ ចាក​អកុសលធម៌ ជា​អ្នក​លះបង់​ព្យាបាទ​ដាច់​ស្រឡះ​ហើយ ទើប​ឈ្មោះ​ថា​ជា​អ្នកមាន​ចិត្តស្ងប់ ប្រកប​ដោ​យ​វិត​ក្កៈ ប្រកបដោយ​វិចា​រៈ មាន​បីតិ និង​សុខៈ​ត្រជាក់​ពេញ​បេះដូង ព្រោះ​បាន​លុះ​បឋមជ្ឈាន ។

ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំងនោះ​នឹង​បាន​សម្រេចសម្រាន្ត​ដោយ​ឥរិយាបថ​ទាំង​៤​យ៉ាង​ល្អ​ប្រពៃ ម្នាល​អាវុសោ នេះ​ហៅ​ថា ជា​អ្នកមាន​ចិត្តស្ងប់​ហើយ បាន​លុះ​នូវ​បឋមជ្ឈាន ។ ម្នាល​អាវុសោ បឋមជ្ឈាន មាន​អង្គ​ប៉ុន្មាន ។ ម្នាល​អាវុ​សោ បឋមជ្ឈាន​មាន​អង្គ​៥ ម្នាល​អាវុសោ កាល​ភិក្ខុ​ក្នុង​សាសនា​នេះ​ចូល​កាន់​បឋមជ្ឈាន មាន​អង្គ​៥ វិត​ក្កៈ វិចា​រៈ បីតិ សុខៈ និង​ចិ​ត្តេ​ក​គ្គ​តា​រមែង​ប្រព្រឹត្ត​ទៅ ម្នាល​អាវុសោ បឋមជ្ឈាន​មាន​អង្គ​៥​យ៉ាង​នេះឯង ។

ម្នាល​អាវុសោ បឋមជ្ឈាន​លះ​អង្គ​ប៉ុន្មាន និង​ប្រកបដោយ​អង្គ​ប៉ុន្មាន ? ម្នាល​អាវុសោ បឋមជ្ឈាន លះ​អង្គ​៥ ប្រក​បដោយ​អង្គ​៥ ម្នាល​អាវុសោ ភិក្ខុ​ក្នុង​សាសនា​នេះ កាល​ចូល​កាន់​បឋមជ្ឈាន ជា​អ្នក​លះបង់​កាមច្ឆន្ទៈ លះបង់​ព្យាបា​ទ លះបង់​ថីនមិទ្ធៈ លះបង់​ឧទ្ធច្ច​កុ​ក្កុ​ច្ចៈ លះបង់​វិចិកិច្ឆា ។

ចំណែក​ខាង​វិត​ក្កៈ វិចា​រៈ បីតិ សុខៈ និង​ចិ​ត្តេ​ក​គ្គ​តា ក៏​ប្រព្រឹត្ត​ទៅ ម្នាល​អាវុសោ បឋមជ្ឈាន លះ​អង្គ​៥ ប្រកប​ដោ​យ​​អង្គ​៥ យ៉ាង​នេះឯង ទើប​ឈ្មោះ​ថា​ជា​អ្នក​ដល់​ព្រម​ដោយ​សេចក្តី​ស្ងប់​ស្ងប់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ