ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុងខែ​បី​ជីវិត​ប្រុស​ស្រី​ឆ្នាំ​ទាំង​បី​មិន​ភ្លឺ​ថ្លា​ការងារ​រអាក់​រអួល

2 ឆ្នាំ មុន

អ្នក​ឆ្នាំ​អភ័ព្វ​ទាំង​បី រោង ខាល កុរ លេខលាភជ័យ៣៣៣នៅ​ចុងខែ​បី​ឆ្នាំ​២០២២ រាសី​មិនសូវ​ល្អ​ប៉ុន្មាន​ទេ គឺ​អ្នកមាន​ភាព​មមាញឹក​បន្តិច មិនសូវ​ជួប​ភាព​រីករាយ​ប៉ុន្មាន​ទេ ។ ក្រៅពី​ការ​ខកចិត្ត​ដែល​មិន​នឹក​ស្មាន​ដល់…

អ្នក​ឆ្នាំ​អភ័ព្វ​ទាំង​បី រោង ខាល កុរ លេខលាភជ័យ៣៣៣នៅ​ចុងខែ​បី​ឆ្នាំ​២០២២ រាសី​មិនសូវ​ល្អ​ប៉ុន្មាន​ទេ គឺ​អ្នកមាន​ភាព​មមាញឹក​បន្តិច មិនសូវ​ជួប​ភាព​រីករាយ​ប៉ុន្មាន​ទេ ។ ក្រៅពី​ការ​ខកចិត្ត​ដែល​មិន​នឹក​ស្មាន​ដល់ ក៏​នឹង​មានរឿង​ស្មុគស្មាញ​ចៀស​មិន​រួច​មួយ​ចំនួន លុះណាតែ​អ្នក​ឆ្នាំ​ទាំង​បី​រៀន​ជម្នះ​ឧបសគ្គ​ឱ្យ​បាន​ខ្លាំង​ណាស់ ទើប​ឆាកជីវិត​មិនសូវ​តឹងតែង​ពេក ។

ទោះជា​យ៉ាងណា​នៅ​ចុងខែ​បី​នេះ​អ្នក​ឆ្នាំ​ទាំង​បី​នឹង​ទទួល​បានការ​ការ​ការពារ​ពិសេស​ម្យ៉ាង អាច​និយាយ​បាន​ថា​ជា​ថាមពល​វិជ្ជមាន​ជួយ​ឱ្យ​អ្នក​រឹង​មាំ ពេល​ផ្លូវចិត្ត​ទន់ខ្សោយ ។ នៅ​ចុងខែ​បី​នេះ​អ្នក​ឆ្នាំ​ទាំង​បី​នឹង​រង​ភាព​ឯកោ​បន្តិ​ច ដូច្នេះ​គួរ​ស្វែងរក​ជំនួយ និង​ការ​គាំទ្រ​ពី​មិត្ត​ជិត​ស្និទ្ធ ទើប​អ្នក​អាច​ឆ្លង​ផុត​រឿង​លំបាក​ៗ​ជា​ច្រើន ។

នៅ​ក្នុង​រឿង​ស្នេហា​វិញ​ភាព​មិន​ច្បាស់លាស់​នៃ​ពេល​នេះ​អាច​ជាដើម​ចម​នៃ​ការ​បែកបាក់​នា ឬ​រកាំរកូស​គ្នា​ខ្លាំង​នៅ​ចុងខែ​នេះ ។ ហេតុនេះ​លោក​អ្នក​ត្រូវ​ប្រមូល​ភាព​ក្លាហាន​ដើម្បី​ប្រឈម ក៏​ដូច​ជា​ដោះស្រាយ​ឱ្យ​ចប់​សព្វគ្រប់​មុន​ចុងខែ​ចូល​មក​ដល់ ទើប​អ្នក​អាច​ទទួល​បាន​នូវ​ផ្លូវចិត្ត​ស្ងប់ស្ងាត់ និង​មាន​ទំនុកចិត្ត​ចំពោះ​ដៃគូ​ស្នេហា ។

រឿងរ៉ាវ​កើតឡើង​ចំពោះ​មុខ អ្នក​ឆ្នាំ​ទាំង​បី​មិន​គួរ​ធ្វើការ​សម្រេចចិត្ត​លើ​រឿង​សំខាន់​ៗ​ដែល​ផ្ទុយ​នឹង​តម្លៃ​ផ្ទាល់ខ្លួន និង​សម្បជញ្ញៈ​របស់​ខ្លួន​ឡើយ ព្រោះ​រឿង​មិន​សមបំណង​នឹង​កើត​ឡើងជា​បន្តបន្ទាប់ មិន​ចេះ​ចប់ មិន​ចេះ​ហើយ ។
ចំពោះ​ការងារ អាជីព ពាណិជ្ជកម្ម និង​ភាព​ជោគជ័យ​អាច​ត្រូវ​បាន​រួម​តូច​ជាង​មុន ។ នៅ​ចុងខែ​បី​ឆ្នាំ​២០២២ អ្នក​កើត​ឆ្នាំ​ទាំង​បី​អាច​មាន​អារម្មណ៍​ចុះ​ខ្សោយ ហើយ​ថែម​ទាំង​ជួប​ប្រទះ​នឹង​ការ​ថប់​អារម្មណ៍​រយៈពេល​ខ្លី​ផង​ដែរ ។

ដូច្នេះ​ហើយ​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ប្រចាំឆ្នាំ​២០២២ អ្នក​ឆ្នាំ​ទាំង​បី​ត្រូវ​ចេះ​អត់ធ្មត់​ដោយ​សុទិដ្ឋិនិយម​ជាទី​បំផុត ទើប​មិន​មាន​បញ្ហា​វែង​ឆ្ងាយ ។ នៅ​ចុងខែ​នេះ​ដែរ អ្នក​នឹង​រង​ការ​ខូចខាត​សម្ភារ​តិចតួច​ដោយ​មិន​អាច​ចៀសវាង​បាន ប៉ុន្តែ​វា​នឹង​ត្រូវ​ជំនួស​ដោយ​របស់​ម្យ៉ាង​ផ្សេង​ទៀត​មក​វិញ​ដើម្បី​លួង​ចិត្ត​អ្នក​ឱ្យ​ស្រាកស្រាន្ត​បន្តិច ។

បើ​ទោះបីជា​អ្នក​ឆ្នាំ​ទាំង​បី​អាច​ទទួល​រង​នូវ​ការ​លំបាក និង​ការ​បរាជ័យ​មួយ​ចំនួន​ក៏​ដោយ ជាក់ស្តែង​រាសី​មិនល្អ​របស់​អ្នក​នៅ​ចុងខែ​បី​ឆ្នាំ ២០២២​នេះ មិន​មាន​រយៈពេល​វែង​ទេ ព្រោះ​បន្ទាប់​ពី​ព្យុះ​ភ្លៀង អ្នក​នឹង​ទទួល​បាន​សុភមង្គល​មក​វិញ​នៅ​ខែ​បន្ទាប់ រីឯ​ការ​បណ្ដាក់ទុន​នានា​ក៏​នឹង​ងើប​ប្រសើរ​ឡើង​វិញ​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ