ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​ព្រះសង្ឃ​បិណ្ឌ​ចង្ហាន់​ឆ្លៀត​សុំ​សៀវភៅ​១​ឡូ​បន្ថែម

2 ឆ្នាំ មុន

ថ្មី​ៗ​នេះ​នៅ​លើ​បណ្តាញ​សង្គម​មានការ​បង្ហោះ​ត​គ្នា​ព្រោងព្រាត​ទាក់ទង​ទៅ​នឹង​ការ​ដែល​បុរស​ម្នាក់​ខឹង​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​ហើយ​ថែម​ទាំង​ឆ្លៀត​សុំ​បិណ្ឌ​បច្ច័យ​ដើម្បី​ទិញ​សៀវភៅ​១​ឡូ​បន្ថែម​ទៀត ហើយ​ក៏​ត្រូវ​បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ប្រហែល​ត្រូវជា​ម្ចាស់ផ្ទះ​មិន​ពេញចិត្ត​នឹង​ការ​ប្រព្រឹត្ត​របស់​ព្រះសង្ឃ​អង្គ​នោះ ក៏​ពោល​ពាក្យ​បែប​មិន​គប្បី​ប៉ុន្មាន​ម៉ាត់​ដាក់​លោក​ជា​ហេតុ​នាំ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ព្រោះ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នកបួស​ផង និង​នាំ​ឱ្យរ​ង្គៀ​ស​ចិត្ត​អ្នកមាន​សទ្ធា​ទាំងឡាយ​ផង ។ បើ​តាម​រូបភាព​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​អ្នក​ផ្ទះ​បុរស​នោះ​ដាក់​បច្ច័យ​ប្រគេន​រួច​ហើយ ក៏​ព្រះសង្ឃ​អង្គ​នោះ​មិន​ព្រម​និមន្ត​ចេញពី​មុខ​ផ្ទះ គឺ​នៅ​តែ​គង់​ឈរ​ទ្រឹង​ដដែល ក៏​ត្រូវ​បុរស​ជា​ម្ចាស់ផ្ទះ​សួរ​ទៅ​ព្រះសង្ឃ​នោះ​ថា…

ថ្មី​ៗ​នេះ​នៅ​លើ​បណ្តាញ​សង្គម​មានការ​បង្ហោះ​ត​គ្នា​ព្រោងព្រាត​ទាក់ទង​ទៅ​នឹង​ការ​ដែល​បុរស​ម្នាក់​ខឹង​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​ហើយ​ថែម​ទាំង​ឆ្លៀត​សុំ​បិណ្ឌ​បច្ច័យ​ដើម្បី​ទិញ​សៀវភៅ​១​ឡូ​បន្ថែម​ទៀត ហើយ​ក៏​ត្រូវ​បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ប្រហែល​ត្រូវជា​ម្ចាស់ផ្ទះ​មិន​ពេញចិត្ត​នឹង​ការ​ប្រព្រឹត្ត​របស់​ព្រះសង្ឃ​អង្គ​នោះ ក៏​ពោល​ពាក្យ​បែប​មិន​គប្បី​ប៉ុន្មាន​ម៉ាត់​ដាក់​លោក​ជា​ហេតុ​នាំ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ព្រោះ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នកបួស​ផង និង​នាំ​ឱ្យរ​ង្គៀ​ស​ចិត្ត​អ្នកមាន​សទ្ធា​ទាំងឡាយ​ផង ។

បើ​តាម​រូបភាព​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​អ្នក​ផ្ទះ​បុរស​នោះ​ដាក់​បច្ច័យ​ប្រគេន​រួច​ហើយ ក៏​ព្រះសង្ឃ​អង្គ​នោះ​មិន​ព្រម​និមន្ត​ចេញពី​មុខ​ផ្ទះ គឺ​នៅ​តែ​គង់​ឈរ​ទ្រឹង​ដដែល ក៏​ត្រូវ​បុរស​ជា​ម្ចាស់ផ្ទះ​សួរ​ទៅ​ព្រះសង្ឃ​នោះ​ថា ព្រះ​តេជគុណ​រក​អ្វី​ទៀត ស្រាប់តែ​ព្រះសង្ឃ​អង្គ​នោះ​ឆ្លើយ​ថា អាត្មា​សុំ​បិណ្ឌ​សៀវភៅ​ញោម​មួយ​ឡូ​បន្ថែម​ទៀត ។ គ្រាន់តែ​ឮ​វាចា​ព្រះសង្ឃ​ពោល​ដូច្នេះ​ធ្វើ​ឱ្យ​បុរស​នោះ​ខឹង​ភ្លាម ហើយ​ក៏​ពោល​ពាក្យ​មិន​គប្បី​ពីរ​បី​ម៉ាត់​ឱ្យ​ភិក្ខុ​នោះ​វិញ ហើយ​លោក​ក៏​និមន្ត​ចេញ​ទៅ ។

ជាមួយនឹង​ពាក្យពេចន៍​តិះដៀល​ព្រះសង្ឃ​នេះ​ដែរ ក៏​មាន​អ្នក​រិះគន់​ម្ចាស់​អា​ខោ​ន​នេះ​វិញ​ដោយ​បាន​លើក​ឡើង​ថា បើ​ខ្លួន​មិន​មាន​សទ្ធា​នឹង​ព្រះសង្ឃ​ទេ មិន​គួរ​ទៅ​សួរ​ដេញដោល ឬ​ប្រើ​ពាក្យ​សម្តី​មិន​គួរ​គាប់​ដាក់​លោក​ទេ ។

ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​បាន​លើក​ឡើង​ផ្ទុយ​ស្រឡះ​ពី​អ្នក​រិះគន់​ខាងលើ​បែប​គាំទ្រ​ចំពោះ​ម្ចាស់​អា​ខោ​ន​នេះ​ទៅ​វិញ ដោយសារ​តែ​ខ្លួន​ធ្លាប់​ជួប​ប្រ​ឡះ​បញ្ហា​ដូច​គ្នា​នេះ​ដែរ ដោយ​បាន​លើក​ឡើង​ថា ព្រះសង្ឃ​ខ្លះមក​បិណ្ឌបាត​ចង្ហាន់ បិណ្ឌ​បច្ច័យ លុះ​ពេល​ម្ចាស់​គេ​ប្រគេន​ចង្ហាន់ ដាក់​បច្ច័យ​ហើយ បែរជា​ពោល​ថា​ត្រូវការ​សៀវភៅ តែ​សុំ​យក​ជា​លុយ​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកមាន​សទ្ធា​ខ្លះ​គេ​អាក់អន់ចិត្ត ថយ​សទ្ធា ។

មតិ​ខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ​មាន​ព្រះសង្ឃ​មួយ​ចំនួន​តូច​ដែល​បាន​និមន្ត​បិណ្ឌបាត ឆ្លៀតឱកាស​អង្គ​ខ្លះ​សុំ​បិណ្ឌ​ជា​សៀវភៅ បិណ្ឌ​ជា​អង្ករ តែ​មិន​ទទួលយក​វត្ថុ​ទាំងនេះ​(​សៀវភៅ អង្ករ​…)​ទេ គឺ​ទទួលយក​ជា​ប្រាក់​ជំនួស​វិញ ដែល​ទ​ង្វើ​បែប​នេះ​ហើយ​សប្បុរស​អ្នកមាន​សទ្ធា​ខ្លះ​មានការ​អាក់អន់ស្រពន់ចិត្ត ប្រៀប​បាន​នឹង​ញុំ​ា​ង​អ្នក​មិន​ទាន់​មាន​សទ្ធា​ឱ្យ​អស់​សទ្ធា ញុំ​ា​ង​អ្នក​ដែល​មាន​សទ្ធា​ហើយ ឱ្យ​ថយ​សទ្ធា​វិញ ។

ចំពោះ​ករណី​នេះ​មិន​ទាន់​មាន​មន្ត្រី​សង្ឃ ឬ​មន្ត្រី​ស្ថាប័ន​សាមី​រូប​ណា​ចេញ​មក​ស្រាយ​បំភ្លឺ​នៅឡើយ​ទេ កោះសន្តិភាព​រង់ចាំ​ការ​ស្រាយ​បំភ្លឺ​ករណី​នេះ​អំពី​មន្ត្រី​សាមី​ជា​ដរាប ។

សព្វ​សត្វ​ទាំងអស់​មានជីវិត​តាំងនៅ​បាន​ក៏​អាស្រ័យ​អាហារ ដែល​ជា​ផ្នែក​ដ៏​សំខាន់​ញ៉ាំង​ឱ្យ​រូប​កាយ សាច់ឈាម ស្បែក​សរសៃ និង​ពណ៌​សម្បុរ ចម្រើន​លូតលាស់​ស្រស់បស់​ទៅ​បាន ។ កាលបើ​ប្រាសចាក​អាហារ​ហើយ រូបរាង​កាយ​ទាំងមូល​ក៏​ស្វិត​ស្រពោន ថមថយ​ចុះ​ជា​លំដាប់ ទាំង​ជីវិត​ទៀត​សោត​ក៏​តាំងនៅ​បាន​ដោយ​កម្រ​យ៉ាងណា អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ក៏​ត្រូវការ​អាហារ​ភោជន​ចាំបាច់​ណាស់​ដើម្បី​ញុំាង​អត្តភាព​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​ក៏​យ៉ាងនោះ​ដែរ ។

តែ​ការ​ចិញ្ចឹមជីវិត​របស់​អ្នកបួស​គប្បី​ឋិត​នៅ​ក្នុង​និស្ស័យ​៤​ក្នុង​នោះ​ការ​និមន្ត​បិណ្ឌបាត​គឺជា​និស្ស័យ​ទី​១ ដែល​មាន​សេចក្ដី​ជា​អាទិ៍​ថា បព្វជ្ជា​អាស្រ័យ​ដោយ​ភោជន​ដែល​ភិក្ខុ​ត្រូវ​បាន​មក​ដោយ​កម្លាំង​កំភួនជើង អ្នក​ត្រូវធ្វើ​សេចក្ដី​ប្រឹងប្រែង​ក្នុង​ភោជន​ការ​បិណ្ឌបាត​នោះ​អស់​មួយ​ជីវិត ។

អាស្រ័យ​ហេតុនេះ បព្វជិត​អ្នកបួស​ក្នុង​ពុទ្ធសាសនា​តែង​ត្រាច់ចរ​និមន្ត​បិណ្ឌបាត ស្វែងរក​អាហារ​យក​មក​ទ្រទ្រង់​ជីវិត ដែល​ជា​ទាន​របស់​សប្បុរសជន​គេ​ឱ្យ​ដោយ​ស្មោះ ដូច្នេះ​មិន​ត្រូវ​ញុំ​ា​ង​ម្ចាស់​ទាន​ឱ្យ​អាក់អន់​ថយ​សទ្ធា​នោះ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ