ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស៊ើប​អង្កេត​ករណី​ទណ្ឌិត​យឿង បា​លូង នៅ​ក្រៅ​​ពន្ធ​នា​គារ​​បាន​បញ្ចប់

13 ឆ្នាំ មុន

ខេត្ត​រតន​គិរី ៖ ការ​អនុ​​ញ្ញាត​ឱ្យ​ទណ្ឌិត​ យឿង បាលូង អតីត​ស្នង​ការ​​ប៉ូលិស​ខេត្ត​រតន​គិរី ​ដែ​លជា​មនុស្ស​ម្នាក់​គត់​ត្រូវ​ជាប់​ពន្ធ​នា​គារ​រយៈ​ ពេល​១៣​ឆ្នាំ ពាក់​ព័ន្ធ​នឹង​ការ​​កា.ប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​កន្ទុយ​នាគ ចេញ​​ក្រៅ​​ពន្ធ​នា​គារ​កាល​ពី​ថ្ងៃ​ទី​១៤ មករា ២០១១ ដើម្បី​ព្យា​​បាល​ជំងឺ​តាម​បែប​ប្រពៃណី​ជន​ជាតិ​ភាគ​តិច​នោះ ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​បញ្ជាក់​ជា​ផ្លូវ​ការ​ថា «មាន​ការ​អនុ​ញ្ញាត​ពី​លោក​អភិ​បាល​រង​ទទួល​បន្ទុក​ពន្ធ​នា​គារ​ខេត្តរតន​គិរី» ។ គេ​មិន​ដឹង​ថា

​ខេត្ត​រតន​គិរី ៖ ការ​អនុ​​ញ្ញាត​ឱ្យ​ទណ្ឌិត​ យឿង បាលូង អតីត​ស្នង​ការ​​ប៉ូលិស​ខេត្ត​រតន​គិរី ​ដែ​លជា​មនុស្ស​ម្នាក់​គត់​ត្រូវ​ជាប់​ពន្ធ​នា​គារ​រយៈ​ ពេល​១៣​ឆ្នាំ ពាក់​ព័ន្ធ​នឹង​ការ​​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​កន្ទុយ​នាគ ចេញ​​ក្រៅ​​ពន្ធ​នា​គារ​កាល​ពី​ថ្ងៃ​ទី​១៤ មករា ២០១១ ដើម្បី​ព្យា​​បាល​ជំងឺ​តាម​បែប​ប្រពៃណី​ជន​ជាតិ​ភាគ​តិច​នោះ ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​បញ្ជាក់​ជា​ផ្លូវ​ការ​ថា «មាន​ការ​អនុ​ញ្ញាត​ពី​លោក​អភិ​បាល​រង​ទទួល​បន្ទុក​ពន្ធ​នា​គារ​ខេត្តរតន​គិរី» ។ គេ​មិន​ដឹង​ថា ការ​អនុ​ញ្ញាត​នោះ​​ខុស​ច្បាប់ ឬ​បែប​​ណា​ទេ ​ដោយ​សារ​តែ​មន្ត្រី​តុលា​ការ​​បាន​បដិ​សេធ​ថា មិន​ដឹង ។

​លោក​លីវ ម៉ូវ អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​​ពន្ធ​នា​គារ​ក្រសួង​មហា​ផ្ទៃ​បាន​ឱ្យ​​ដឹង​ថា បន្ទាប់​ពី​មាន​របាយ​ការណ៍​​ពី​ខេត្ត​រតន​គិរី ដែល​ផ្ញើ​​ទៅ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នា​គារ​នៃ​ក្រសួង​មហា​ផ្ទៃ​​​ បញ្ជាក់​ពី​មូល​ហេតុ​ដែល​​អនុ​ញ្ញាត​​ឱ្យ​ទណ្ឌិត​ យឿង បាលូង អតីត​ស្នង​ការ​នគរ​បាល​ខេត្ត​រតន​គិរី ឱ្យ​ចេញ​ក្រៅ​ឃុំ ហើយ​​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍ មន្ត្រី​​អធិ​ការ​កិច្ច​នៃ​ក្រសួង​​មហា​ផ្ទៃ​បាន​ចុះ​ធ្វើ​ការ​អង្កេត​ ហើយ​រក​ឃើញ​ថា នៅ​ព្រឹក​ថ្ងៃ​​ទី ១៥ មករា ឆ្នាំ​២០១១ ប្រពន្ធ​ទណ្ឌិត​ យឿ់ង បាលូង បាន​ធ្វើ​លិខិត​​​ស្នើ​សុំ​ឱ្យ​ទណ្ឌិត​ យឿ់ង បាលូង ចេញ​ពី​ពន្ធ​នា​គារ​​រយៈ​ពេល​ពីរ​ម៉ោង ដើម្បី​ព្យា​បាល​ជំងឺ​តាម​ប្រពៃណី​ជ​ន​ជាតិ​​ភាគ​តិច ។ ​ពេល​​នោះ​ដែរ​​លោក​ងិន ណែល ប្រធាន​ពន្ធ​នា​គារ​ខេត្ត​​បាន​សុំ​ច្បាប់​​​ទៅ​ការ​ក្មួយ​នៅ​តែ​លោក​​ឡាត់​​ ឡឺយ អនុ​ប្រធាន​ពន្ធ​នា​គារ​មិន​ហ៊ាន​​​អនុ​ញ្ញាត​​ទេ ។ ប៉ុន្តែ​លោក​​បាន​រាយ​ការណ៍​ និង​សុំ​យោ​បល់​ពី​លោក​សូ នាក់ អភិ​បាល​រង​​​​ខេត្ត​ទទួល​បន្ទុក​ពន្ធ​នា​គារ​ ហើយ​លោក​សូ នាក់ ​ក៏បាន​អនុ​ញ្ញាត​ដោយ​សារ​មូល​​ហេតុ​អ្នក​ទោស​មាន​ជំងឺ និង​សុំ​ចេញ​រយៈ​​ពេល​តែ​​២ម៉ោង ។

លោក​​លីវ ម៉ូវ បាន​បញ្ជាក់​ថា យោង​តាម​ច្បាប់​​​ព្រហ្ម​ទណ្ឌ​​ថ្មី​វា​មិន​មាន​ការ​ខុស​ឆ្គង​នោះ​ឡើយ ហើយ​​នៅ​ពេល​​អនុ​ញ្ញាត​ឱ្យ​ទណ្ឌិត​​ យឿង បាលូង ចេញ​ក្រៅ​ពន្ធ​នា​គារ​ គឺ​មាន​អនុ​រក្ស​​ម្នាក់​តាម​ទៅ​ជា​មួយ និង​មាន​ការ​រួម​ដំណើរ​ដោយ​ប្រពន្ធ​ទណ្ឌិត​រូប​នោះ និង​ក្មួយ​ផង​ដែរ ។ ​ក្រោយ​ពី​ធ្វើ​ពិធី​​ព្យា​បាល​ជំងឺ​តាម​បែប​ប្រពៃណី​ជន​ជាតិ​ភាគ​តិច​ហើយ​នោះ​ អនុ​រក្ស​​ក៏​បាន​នាំ​ខ្លួន​ទណ្ឌិត យឿង បាលូង មក​កាន់​ពន្ធ​នា​គារ​វិញ នៅ​ល្ងាច​​​ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០១១ តែ​ពេល​ធ្វើ​​ដំណើរ​តាម​​​ផ្លូវ​រថយន្ត​ដែល​ដឹក​ទណ្ឌិត​ យឿ់ង បាលូង បាន​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ។ ទោះ​បី​ជា​យ៉ាង​ណា​ទណ្ឌិត​​រូប​នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​​ចូល​ពន្ធ​នា​គារ​វិញ​​ដែរ ។

​គួររំលឹក​ថា កាល​ពី​វេលា​ម៉ោង​​៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០១១ មាន​​​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​រវាង​រថយន្ត​​​ភិកអាប់​ជា​មួយ​នឹង​ម៉ូតូ​នៅ​ចំណុច​មុខ​អនុ​វិទ្យា​ល័យ​​អន្តេ​​វា កសិ​ដ្ឋាន​ក្នុង​សង្កាត់​​ឡា​បាន​សៀក ក្រុង​បាន​លុង ​បណ្តាល​ឱ្យ​មនុស្ស​បី​នាក់​របួស​ធ្ងន់ ។ ​ក្នុ​ងហេតុ​ការណ៍​​គ្រោះ​ថ្នាក់​នេះ​​ត្រូវ​បាន​​គេ​​ចោទ​ប្រកាន់​ថា គឺ​ទណ្ឌិត​យឿង បាលូង អតីត​ស្នង​ការ​នគរ​បាល​ខេត្ត​រតន​គិរី ជា​អ្នក​បើក​រថយន្ត​ក្នុង​ភាព​ស្រវឹង​ស្រា ។

​ព្រះ​រាជ​អាជ្ញា​រង​លោក​រស់ សារ៉ាំ បាន​មាន​ប្រសាសន៍​បញ្ជាក់​កន្លង​មក​ថា លោក​បាន​ដឹក​នាំ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​នេះ​ដោយ​រក​ឃើញ​ថា ទណ្ឌិត​ យឿង បាលូង ពិត​ជា​ត្រូវ​គេ​អនុ​ញ្ញាត​​ឱ្យ​ចេញ​ក្រៅ​ពន្ធ​នា​គារ​មែន ​ហើយ​​ការ​​អនុ​​ញ្ញាត​ឱ្យ​ជន​​ជាប់​ឃុំ​ចេញ​​ក្រៅ​​ពន្ធ​នា​គារ​នេះ​គឺ​ ដើម្បី​សែន​​ព្រេន​ ដោយ​សារ​មាន​ជំងឺ ។ ​លោក​ប៉ែន ប៊ុណ្ណា អ្នក​​សំរប​សំរួល​អង្គ​ការ​អាដ​ហុក នៅ​ខេត្ត​រតន​គិរី ថ្លែង​​ថា នេះ​ជា​ភាព​​មិន​ប្រក្រតី​មួយ​​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​​ជាក់​លាក់​បន្ថែម​ទៀត ។

លោក​យឿង បា​លូង អតីត​ស្នង​ការ​នគរ​បាល​ខេត្ត​រតន​គិរី ត្រូវ​បាន​តុលា​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​១៣​ឆ្នាំ ដោយ​សារ​ជាប់​ចោទ ពី​បទ​ពាក់​ព័ន្ធ​​ នឹង​អំពើ​ពុក​រលួយ​​ឃុប​ឃិត​​ទទួល​​សំណូក​ក្នុង​រឿង​កាប់​ឈើ​ដ៏​​ច្រើន​​សន្ធឹក​សន្ធាប់​​នៅ​តំបន់​កន្ទុយ​នាគ​ ក្នុង​ខេត្ត​រតន​គិរី ​ជាប់​ព្រំ​ប្រទល់​​បី​​ប្រទេស​កម្ពុជា ឡាវ វៀត​ ណាម កាល​ពី​ឆ្នាំ​២០០៤ ។ ​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ ​សំរេច​ឃុំ​ខ្លួន​លោក​យឿង បាលូង នៅ​ពន្ធ​នា​គារ​ព្រៃស កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០០៦ និង​ទើប​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ខេត្ត​រតន​គិរី កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៩ ជា​បន្តទៀត ។ ​រឿង​ឃុប​ឃិត​កាប់​ឈើ​ដ៏​ធំ​នេះ មិន​មែន​មាន​តែ​លោក​​យឿង បាលូង ម្នាក់​ទេ គឺ​អតីត​អភិ​បាល​ខេត្ត​​នោះ​ក៏​មាន​ទោស​ជាប់​ពន្ធ​នា​គារ​​ដែរ គឺ​លោក​ខាំ ឃឿន ប៉ុន្តែ​បាន​គេ​ច​ខ្លួន​បាត់​​​រហូ​ត​មក ៕