ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​រឿង​សំ​ប៉ូ លី​ដា បាក់ជើង ម្តង​ថា​គ្រោះថ្នាក់​ចរាចរណ៍ ម្តង​ថា​ប្តី​វាយ ម្តង​ថា​ដួល​ចៃដន្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ដ៏​ច្របូកច្របល់​ជុំវិញ​នាង​សំ​ប៉ូ លី​ដា របួស​ជើង ហើយ​សម្រាក​នៅ​មួយ​កន្លែង​បង្ក​ឱ្យ​មានការ​ចាប់អារម្មណ៍ ពិសេស​ក្នុង​មជ្ឈដ្ឋាន​អ្នកសិល្បៈ ។ ព័ត៌មាន​ដែល​បាន​លេច​ធ្លាយ​តាម​ហ្វេ​ស​ប៊ុ​ក​១​ឈុត​បង្ហាញ​ថា

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ដ៏​ច្របូកច្របល់​ជុំវិញ​នាង​សំ​ប៉ូ លី​ដា របួស​ជើង ហើយ​សម្រាក​នៅ​មួយ​កន្លែង​បង្ក​ឱ្យ​មានការ​ចាប់អារម្មណ៍ ពិសេស​ក្នុង​មជ្ឈដ្ឋាន​អ្នកសិល្បៈ ។ ព័ត៌មាន​ដែល​បាន​លេច​ធ្លាយ​តាម​ហ្វេ​ស​ប៊ុ​ក​១​ឈុត​បង្ហាញ​ថា នាង​សំ​ប៉ូ លី​ដា ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាក់ជើង ។ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ស្រាប់តែ​ប្រភព​មួយបញ្ជាក់​ថា នាង​សំ ប៉ូ លី​ដា ត្រូវ​ប្តី​វាយ​ទេ ។ និង​បន្ទាប់​មក​បាន​ច្រានចោល​ព័ត៌មាន​នានា​មុន​នេះដោយកោះសន្តិភាពបានចុះផ្សាយ​ថាប្តី​ប្រើ​ដែក​បំពង់​ទីប​វាយ​មិន​ប្រណី សំ ប៉ូ​លី​ដា បំភ្លៃ​ថា បាក់ជើង​ដោយ​ចៃដន្យ នាង​សំ ប៉ូ លី​ដាថា ជា​គ្រោះ​ចៃដន្យ នាង​ដើរ​ដួល​បណ្តាល​ឱ្យ​បាក់​កជើង និង​មុខ​មាន​បែក​ច្រមុះ ​គឺ​បោក​ទៅ​លើ​ធុង​ក្លា​ស្សេ​ទឹកកក ។

តាម​រយៈ​ការ Line ពី​ប្រព័ន្ធ Bigo Live របស់​កូនស្រី​អ្នក​នាង ហួត សារ៉ា​វ៉ា​ត​ឌី អតីត​តារា​សម្តែង​បាន​បង្ហាញ​ពី​នាង​សំ​ប៉ូ លី​ដា ដេក​លើ​គ្រែ​ប៉ៅ​អ៊ី មាន​បង់​ស៊ីម៉ង់​ជើង​ខាងស្តាំ នាង​សំ​ប៉ូ លី​ដា និយាយ​ថា បើ​នាង​ត្រូវ​ប្តី​វាយ​មែន​នោះ ​ប្តី​ជាប់គុក​ទៅ​ហើយ ។ តាម​រយៈ​ការ Live នោះ​ក៏​បាន​បង្ហាញ​លោក​ខ្យាដំរី ប្តី​នាង​សំ​ប៉ូ លី​ដា នៅ​ក្បែរ​នោះ​មើល​កូន​តូច​ៗ២​នាក់ ។ អ្នក Live ផ្ទាល់​បាន​ចោទ​ថា ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា ​នាង​សំ​ប៉ូ លី​ដា ត្រូវ​ប្តី​វាយ​នោះ​មិន​ត្រឹមត្រូវ​ទេ និង​មិនមែន​ជា​ការ​ពិត​ទេ ។

ព័ត៌មាន​ពី​អតីត​តារា​ស្រី​សម្តី​បាន អ្នក​នាង​សំ​ប៉ូ លី​ដា បាន​ធ្វើ​ឱ្យ​អ្នកសិល្បៈ​ភ្ញាក់ផ្អើល និង​សម្តែង​ក្តី​អាណិត​ក្រោយ​ពី​ឮ​នាង​លើក​ឡើង​ថា ដួល​ដោយ​ចៃដន្យ​រហូត​បាក់​កជើង​ខាងស្តាំ ព្រមទាំង​មុខជាំ​ខ្មៅ និង​ហើម​ភ្នែក ។

ពី​ដំបូង​នាង​សំ​ប៉ូ លី​ដា ប្រាប់​អ្នក​សារព័ត៌មាន និង​អ្នក​រួម​អាជីព​ថា កាលពី​យប់​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១៦ នាង​ភ្លាត់ជើង​ដួល​ព្រោះតែ​ពាក់​ស្បែកជើង​កែង​ចោត ។ ការ​ដួល​នោះ​បណ្តាល​ឱ្យ​បាក់ឆ្អឹង​កជើង ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ព្រះ​កេតុមាលា ។ ដោយ​អាការ​ធ្ងន់​បែប​នេះ​គ្រូពេទ្យ​តម្រូវ​ឲ្យ​នាង​សម្រាក​ឱ្យ​បាន​យូរ​ខែ​សិន ដ្បិត​មិន​អាច​វះ​កាត់ត​ឆ្អឹង​អំឡុង​ពេល​នេះ​បាន ព្រោះតែ​នាង​មាន​ជំងឺ​ទឹកនោមផ្អែម ។

ប្រភព​ក្រៅផ្លូវការ​បញ្ជាក់​ថា មិនមែន​ជា​លើក​ទី​១​ទេ​ដែល​ស្វាមី​វាយតប់ សំ​ប៉ូ លី​ដា ។ ជា​ញឹកញាប់​គេ​ឧស្សាហ៍​ឃើញ​នាង និង​ស្វាមី​ឈ្លោះប្រកែក​គ្នា ប៉ុន្តែ​លើក​ចុង​ក្រោយ​កាលពីដើម​ខែសីហា​នេះ​ឈ្លោះ​គ្នា​ខ្លាំង ។

ទោះជា​យ៉ាងណា​ក្តី អ្នក​នាង សំ​ប៉ូ លី​ដា បដិសេធ​ចំពោះ​ការ​លើក​ឡើង​ថា ស្វាមី​ធ្វើ​ទារុណកម្ម​លើ​នាង​រហូត​ដល់​ជាំមុខ និង​បាក់ជើង ។ ស្វាមី និង​នាង​មិន​មាន​ជម្លោះ​ណាមួយ​ទេ ហើយ​រស់នៅ​ជួបជុំ​គ្នា​ជា​ធម្មតា ។

តារាចម្រៀង​និង​សម្ដែង​ជើង​ចាស់​អ្នក​នាង​សំ​ប៉ូ លី​ដា មាន​អាយុ​៤១​ឆ្នាំ​ហើយ ពេល​នេះ​ធ្លាក់ខ្លួន​មក​ច្រៀង​នៅ​ក្នុង​អាហារ​ដ្ឋា​ន​យីហោ​សប្បាយ​មែន និង​ស្នាក់​នៅ​ទីនោះ​តែ​ម្តង ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។ អ្នក​នាង​និ​យា​យា​ថា ច្រៀង​និង​ធ្វើ​ជា​មេការ​បាន​តែ​ពីរ​ខែ​ប៉ុណ្ណោះ ជា​អកុសល​បាន​ដើរ​រអិល​ដួល បណ្ដាល​ឱ្យ​បាក់​កជើង​ខាងស្ដាំ កាលពី​យប់​ថ្ងៃ​ទី​២ សីហា ។

តារាចម្រៀង​ជើង​ចាស់​រូប​នេះ បច្ចុប្បន្ន ធ្លាក់ខ្លួន​ពិការ​មិន​អាច​ដើរ​បាន ស​ម្រា​ន​នៅ​លើ​កៅអី​បត់​ក្នុង​ទឹកមុខ​ស្រពោន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន «​កោះសន្តិភាព​» ថា ពេល​ថ្មី​ៗ​នេះ​មាន​ពាក្យ​ច​ចាម​រ៉ា​ម និង​ព័ត៌មាន​ក្នុងស្រុក បាន​ចុះ​ផ្សាយ​ខុស​ការ​ពិត​ថា អ្នកស្រី​ត្រូវ​ប្តី​វាយ​រហូត​បាក់ជើង និង​របួសធ្ងន់ ។ អ្នកស្រី​ប្រាប់​ថា តាម​ការ​ពិត​កជើង​ខាងស្ដាំ គាត់​បាក់ ដោយសារ​ដើរ​រអិល​ដួល​នៅ​ក្នុង​ហាង​ទេ កាលពី​យប់​ថ្ងៃ​ទី​២ សីហា កន្លង​ទៅ ។

អ្នកស្រី​ប្រាប់​ថា គាត់​មាន​ប្ដី​ធ្វើ​ជា​មន្ត្រី​ប៉េ​អឹ​ម​នៅ​លើ​ផ្ទៃ​ប្រទេស និង​ទើប​មក​ច្រៀង​នៅ​អាហារ​ដ្ឋា​ន​សប្បាយ​មែន​បាន​ពីរ​ខែ បាន​ប្រាក់​ឈ្នួល​មួយ​យប់​៥​ដុល្លារ ក៏​ជួប​គ្រោះ​អកុសល ។ អ្នក​នាង​ប្រាប់​ថា កជើង​គាត់​បាក់ឆ្អឹង មិន​អាច​វះកាត់​ដាក់​ដែក​បាន​ទេ ដោយសារ​តែ​គាត់​មាន​ជំងឺ​ទឹកនោមផ្អែម គឺ​ត្រូវ​ប៉ង់​ស៊ីម៉​ង​ត៍ អប រយៈពេល​យូរណាស់ ទើប​ជា​ឬ​មិន​អាច​សង្ឃឹមថា​បានជា​សះស្បើយ​ផង ។

អ្នក​នាង សំ​ប៉ូ លី​ដា ប្រាប់​ថា​ បច្ចុប្បន្ន​គាត់​ស្នាក់​នៅ​ក្នុង​អាហារ​ដ្ឋា​ន​នេះ​តែ​ម្ដង ដោយសារ​ពេល​កន្លង​មកនេះ មិនសូវ​មាន​អ្នក​ហៅ​ទៅ​សម្ដែង​ធ្វើ​ឱ្យ​បញ្ហា​ជីវភាព មានការ​ខ្វះខាត​ផង​ដែរ កន្លង​មក​ពេល​ចេញ​ទៅ​សម្ដែង គាត់​ជិះ​ម៉ូតូឌុប​ទៅ​មក ។ គាត់​បញ្ជាក់​ថា ពេល​គាត់​បាក់ជើង​នេះ​មាន​តារាចម្រៀង​ជួយ​ឧបត្ថម្ភ ព្យាបាល​ជំងឺ​បាន​១០០​ដុល្លារ ដែរ ។

អ្នក​នាង សំ​ប៉ូ លី​ដា បាន​ចូល​រោងការ​ជាមួយ​លោក​ស្វាយ ស៊ី​សុ​ថា ហៅ​ខ្យាដំរី កាលពី​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១២ ៕