ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រើ​ដែក​បំពង់​ទីប​វាយ​មិន​ប្រណី សំ ប៉ូ​លី​ដា បំភ្លៃ​ថា បាក់ជើង​ដោយ​ចៃដន្យ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​ស្រី​សម្តី​បានអ្នក​នាង សំ ​ប៉ូ​លី​ដា ​បាន​បង្កើត​ឲ្យ​អ្នកសិល្បៈ​ភ្ញាក់ផ្អើល ​និង​សម្តែង​ក្តី​អាណិត​គ្រប់​គ្នា ​ក្រោយ​ពី​នាង​លើក​ឡើង​ថា ​បាន​ដួល​ចៃដន្យ​រហូត​បាក់​កជើង​ខាងស្តាំ​ង

រាជធានីភ្នំពេញ ៖ តារា​ស្រី​សម្តី​បានអ្នក​នាង សំ ​ប៉ូ​លី​ដា ​បាន​បង្កើត​ឲ្យ​អ្នកសិល្បៈ​ភ្ញាក់ផ្អើល ​និង​សម្តែង​ក្តី​អាណិត​គ្រប់​គ្នា ​ក្រោយ​ពី​នាង​លើក​ឡើង​ថា ​បាន​ដួល​ចៃដន្យ​រហូត​បាក់​កជើង​ខាងស្តាំ​ង​ និង​មាន​ផ្នែក​នៅ​មុខ​ខ្លះ​ទៀត​ជាំ​ខ្មៅ​ ហើម​ភ្នែក ​របួសធ្ងន់​ មើល​មុខ​ស្ទើ​តែ​មិន​ស្គាល់ ​។ ​ចាត់​ទុក​ថា​ ជា​ទិន្នន័យ​ថ្មី​មួយទៀត ​ដែល​មុន​នេះ​អ្នក​ណា​ៗ​​ ក៍​យល់​ថា ​សំ​ ប៉ូ​លី​ដា ​ដួល​បាក់​កជើង​ ដោយ​ចៃដន្យ​រហូត​របួស​ធ្ងន់ធ្ងរ​ដេក​មួយ​កន្លែង​ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ ហើយ​អ្នក​ស្គាល់​គាត់​ម្នាក់​ៗ ​តក់ស្លុត ​និង​ហួសចិត្ត​គ្រប់​គ្នា ​។

​ប៉ុន្តែ​ធាតុ​ពិត​មាន​ប្រភព​ពី​អ្នកសិល្បៈ​ដែល​ស្និទ្ធ​នឹង​នាង​លើក​ឡើង​ថា សំ​ ប៉ូ​លី​ដា​ បាន​រង​ទណ្ឌកម្ម​ដោយ​ប្តី​ប្រើ​អំពើ​ហឹ​ង្សាយ៉ាង​ចាស់ដៃ ​រហូត​ប្រើ​បំពង់​ទីប ​វាយ​សំពង​ តារា​កំប្លែង​រូប​នេះ​ ឲ្យ​របួស​យ៉ាង​ខ្លាំង ​ស្ទើរតែ​ក្ស័យ​ប្រាណ​ ។

​តារាចម្រៀង និង​កំប្លែង​អ្នក​នាង​ សំ​ ប៉ូ​លី​ដា​ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន និង​អ្នក​រួម​អា​ជីប​ថា ​នាង​បាន​ជួប​គ្រោះថ្នាក់​បាក់ជើង​ស្តាំ​ តាំងពី​យប់ ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៦ ​មក​ម្ល៉េះ​ គ្រា​ដែល​នាង​ភ្លាត់ជើង​ដួល​ ព្រោះតែ​ស្បែកជើង​កែង​ បណ្តាល​ឲ្យ​ដួល​កាច់​ផ្នែក​ខាងលើ​កជើង​ បាក់ឆ្អឹង​យ៉ាងធ្ងន់ធ្ងរ ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ ​នៅ​មន្ទី​ពេទ្យ​ព្រះ​កេតុមាលា​ ។ ​ដោយ​អាកា​រៈ​ធ្ងន់ធ្ងរ​បែប​នេះ​ហើយ ​ទើប​លោកគ្រូ​ពេល​បាន​តម្រូវ​ឲ្យ​នាង​សម្រាក​បាន​យូរ​ខែ​សិន​ ​ព្រោះ​មិន​ហ៊ាន​វះ​កាត់ ត​ឆ្អឹង ​អំឡុង​ពេល​នេះ​ ព្រោះតែ​នាង​មាន​ជំងឺ​ប្រចាំ​កាយ ​គឺ​ជំងឺ​ទឹកនោមផ្អែម​ ។​   

​ទោះជា​យ៉ាងណា​ប្រភព​ក្រៅផ្លូវការ​ណ៍ បាន​បញ្ជាក់​ថា ​ករណី​តារាចម្រៀង និង​កំប្លែង​ស្រី​រូប​នេះ ​រង​របួស​ធ្ងន់ធ្ងរ​នេះ​ មិនមែន​ដោយសារ​តែ​ភ្លាត់ស្នៀត​ដួល​នោះ​ទេ ​គឺ​ដោយសារ​តែ​ស្វាមី​នាង ​ធ្វើ​ទារុណកម្ម​ ។

ប្រភព​ខ្សឹបខ្សៀវ​នេះ​បញ្ជាក់​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ​ដែល​ស្វាមី​នាង​ធ្វើ​ទារុណកម្ម​នោះ ដែល​ជា​ញឹកញាប់​ គេ​ឧស្សាហ៍​ឃើញ​នាង ​និង​ស្វាមី​ឈ្លោះប្រកែក​គ្នា ប៉ុន្តែ​លើក​ចុង​ក្រោយ ​កាលពី​ដើមខែសីហា​នេះ​ សភាព​នៃ​ជម្លោះ​កាន់តែ​ធ្ងន់ធ្ងរ ​រហូត​ស្វាមី​ប្រើប្រាស់​ដៃជើង វាយ​បែក​មុខមាត់ ហើយ​ជើង​ដែល​បាក់​នោះ​ គឺ​ស្វាមី​វាយ​នឹង​បំពង់​ទីប ។

​ប្រភព​លើក​ឡើង​ថា សួរ​អ្នក​ជិតខាង​ នៅ​ខាងក្រោយ​វត្ត​ក្រពើ​ហា​ អ្នក​ណា​ក៏​ដឹង​ថា ​ប្តី​ប្រពន្ធ​មួយគូរ​នេះ​ឈ្លោះ​គ្នា​ជា​ញឹកញាប់ ដែល​សូ​ម្បី​តែ​គ្រា​ទើបនឹង​រៀប​ការ​រួច​ថ្មីថ្មោង ​ក៏​មានការ​ឈ្លោះ​គ្នា​ជា​ញឹកញាប់​ដែរ ​។ អ្វី​ដែល​ស​ង្វេគ គឺ​គ្រា​ដែល​នាង​ឈឺ​ គេ​មិនឃើញ​វត្តមាន​ស្វាមី​នាង ​មក​ជិត​មើលថែ​ទេ ហើយ​នាង​ត្រូវ​បង្ខំចិត្ត ​មក​ស្នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ដែល​នាង​ច្រៀង ដោយ​មិន​ហ៊ាន​ទៅ​សម្រាក​ព្យាបាល​នៅផ្ទះ​ឡើយ​ ខណៈដែល​ខ្លាច​ស្វាមី​នាង​ធ្វើបាប​បន្ត​ ។

​ទោះជា​យ៉ាងណា​ក្តី អ្នក​នាង​ សំ ​ប៉ូ​លី​ដា​ បាន​ឆ្លើយ​បដិសេធ​ ចំពោះ​ការ​លើក​ឡើង​ខាងលើថា ស្វាមី​នាង​មិនបាន​ធ្វើ​ទារុណកម្ម​មក​លើ​នាង​រហូត​ដល់​មាន​រួប​ស្នាម​ និង​បាក់ជើង​នោះទេ ​។ នាង​បន្ត​ថា ស្វាមី​នាង និង​នាង​មិន​មាន​ជម្លោះ​ណាមួយ​ទេ ​ហើយ​ក៏​រស់នៅ​ជួបជុំ​គ្នា​ជា​ធម្មតា​ដែរ ​។ ការ​ឆ្លើយ​បដិសេធ​បែបនេះ​ ត្រូវ​បាន​អ្នកសិល្បៈ​ដែល​ដឹង​រឿងលើក​ឡើង​ថា គឺជា​ការ​លាក់លៀម​ប៉ុណ្ណោះ​ ព្រោះតែ​មិន​ចង់​ឲ្យ​មានរឿង​រ៉ាវ​វែង​ឆ្ងាយ​ ។ ប្រភពពីអ្នកសិល្បៈ​ដដែល​​លើក​ឡើង​ថា “​សំ​ប៉ូ​លី​ដា​សាច់​កម្ម​ណាស់​ ប្តី​វាយ​ធ្វើបាប​ប៉ុណ្ណឹង​ហើយ​ នៅ​លាក់ការពារ​ប្តី​ទៀត​”​ ។

​គួរ​បញ្ជាក់​ដែរ​ថា អ្នក​នាង ​សំ ប៉ូ​លី​ដា បាន​ចូល​រោងការ​ជាមួយ​ស្វាមីឈ្មោះ ​ស្វាយ ស៊ី​សុ​ថា ហៅ​ខ្យាដំរី នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១២ ។ ក្រោយ​រួមរស់​ជាមួយ​គ្នា ​នាង​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់ ​ដែល​មាន​អាយុ​ជិត​២​ឆ្នាំ ​ហើយ​​ ។

បន្ថែមលើរឿងរ៉ាវខាងលើ ប្រសិនបើ​នោះ​ជា​រឿង​បង្ក​​ហឹ​ង្សា ​ទៅ​លើ​ប្រ​ព​ន្ឋ​ខ្លួន​មែន ​នោះ​ច្បាប់​ត្រូវ​តែ​ដោះស្រាយ​ វែកញែក​រកខុសត្រូវ បើ​ទោះជា​ភរិយា​ប្រឹង​ការពារ​ប្តី ​តែ​នេះ​ជា​សិ​ទ្ឋិ​របស់​ស្ត្រី ​ដែល​ប្រទេស​កម្ពុជា​ កំពុង​តែ​ឲ្យ​តម្លៃ​ និង​លើកកម្ពស់​ស្ត្រី​ ។ ​ដូច្នេះ សំ​ ប៉ូ​លី​ដា​ ខ្លួនឯង​ត្រូវ​តែ​ហ៊ាន​និយាយ​អ្វី​ដែល​ជា​អាថ៌​កំបាំង ​ក្នុង​គ្រួសារ ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​បន្ត​ទៀត ​ស្រប​ពេល​មហាជន​អ្នក​ស្រឡាញ់ ​គាំទ្រ​គេ​អាណិត​ និង​ចង់បាន​ការ​ពិត​មួយ​ច្បាស់លាស់​ ៕