ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការណ៍ជាមួយកម្លាំងចម្រុះ បានចុះប្រត្តិការបង្ក្រាបករណីដោយខុសច្បាប់នូវសារធាតុញៀន រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន១៨នាក់ ជាបន្តបន្ទាប់នៅកន្លែងផ្សេងគ្នាក្នុងរយៈពេល២ថ្ងៃ ខណៈពួកគេកំពុងចែកចាយ តាមដងផ្លូវសាធារណៈ និងនៅក្នុងបន្ទប់ជួលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋពេញក្នុងក្រុងសៀមរាប រួចបញ្ជូនមកកាន់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីធ្វើការសួរនាំ ក្នុងនោះបញ្ជូនបន្តទៅមណ្ឌលកែប្រែចំនួន៧នាក់។
ហេតុការណ៍ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងក្រុងសៀមរាប ស្រុកបន្ទាយស្រី និងស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបានប្រាប់ថា ក្នុងការចុះបង្ក្រាបករណីខាងលើនេះ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ជាបន្តបន្ទាប់ចំនួន១៨នាក់ រួមមានទី១-ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប(ប្រើប្រាស់)
ទី២-ឈ្មោះ វ័រ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប(ប្រើប្រាស់) ទី៣-ឈ្មោះ ភុំ ជិនឡុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន រស់នៅភូមិព្រៃទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប(ប្រើប្រាស់) ទី៤-ឈ្មោះ មិន សុជាតិ ហៅអាត្នោត ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ប្រើប្រាស់) ទី៥-ឈ្មោះ ចាន់ គឹមនី ហៅគឹមជូ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរគ្មាន រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ប្រើប្រាស់) ប្រុស ស្រីទាំង៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ បញ្ជូនទៅមណ្ឌលកែប្រែ។
ចំណែកទី៦-ឈ្មោះ ពាំង វិបុល ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរវិស្វករសំណង់ មានទីលំនៅក្រុមទី១១ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(រក្សាទុក និងជួញដូរ) ទី៧-ឈ្មោះ វ៉ាន់ ផាត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្មាន រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ទី៨-ឈ្មោះ លី ស៊ុងបូរ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិកូរ៉េ មុខរបរមគ្គុទេសទេសចរណ៍ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ (អ្នកទាំង៣នាក់ឃាត់ខ្លួននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦) ដកហូតបានវត្ថុតាងរួមមាន ម្សៅមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន១កញ្ចប់ ទម្ងន់០,១ក្រាម ទូរស័ព្ទដៃចំនួន២គ្រឿង និងឧបករណ៍វេចខ្ចប់ថ្នាំញៀនមួយចំនួនផងដែរ។ រីឯទី៩-ឈ្មោះ សេង ថនរំដួល ហៅទី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប(ប្រើប្រាស់) ទី១០-ឈ្មោះ គឹម ធីហ្វា ហៅលាវ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ប្រើប្រាស់)
ទី១១-ឈ្មោះ សែប សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ប្រើប្រាស់) ទី១២-ឈ្មោះ ស្រង អ៊ីប្រាហ៊ីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកាប់គោ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ចាត់ចែងនិងប្រើប្រាស់) ប្រុស ស្រីទាំង៤នាក់ សមត្ថកិច្ចឃាត់ខ្លួនបានថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ព្រមទាំងដកហូតបាន ទូរស័ព្ទដៃ ចំនួន៤គ្រឿង និងឧកបរណ៍ប្រើប្រាស់ និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួន។
ទី១៣-ឈ្មោះ ម៉ូវ សាវ៉ាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជួញដូរ) ទី១៤-ឈ្មោះ ឆន ណាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(ប្រើប្រាស់) ទី១៥-ឈ្មោះ នួន ហុកជិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកពេទ្យ មានទីលំនៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប(ប្រើប្រាស់) ដកហូតបានវត្ថុតាងរួមមាន ម្សៅមេតំហ្វេតាមីន(ម៉ាទឹកក)ចំនួន១១កញ្ចប់តូច ទម្ងន់១,៣ក្រាម ទូរស័ព្ទដៃចំនួន២គ្រឿង ឃាត់ខ្លួនថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ទី១៦-ឈ្មោះ សាត ហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ឃាត់ខ្លួនថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ (ជួញដូរ) ដកហូតបានវត្ថុតាងមាន ម្សៅមេតំហ្វេតាមីន(ម៉ាទឹកក)ចំនួន៦កញ្ចប់ ទម្ងន់៦,៧ក្រាម ទូរស័ព្ទដៃចំនួន១គ្រឿង និងឧបករណ៍ប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
ទី១៧-ឈ្មោះ គឹម យូរ៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប(ប្រើប្រាស់) និងទី១៨-ឈ្មោះ ហេង ឆៃ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប(ប្រើប្រាស់)បញ្ជូនទៅមណ្ឌលកែប្រែ។ បច្ចុប្បន្នជនសង្ស័យប្រុសស្រី ចំនួន១៨នាក់(ក្នុងនោះប្រុសស្រី ចំនួន៧នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែ ចំណែកជនសង្ស័យប្រុស ស្រីចំនួន១១នាក់ និងវត្ថុតាង កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី៕






ចែករំលែកព័តមាននេះ