ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ខឹង​គូ​ដណ្តឹង​ប្អូនស្រី​មក​ដេក​មុន​រៀប​ការ ទ្រាំ​មិន​បានកា​.​ប់​ជា​ច្រើន​ពូថៅ

2 ឆ្នាំ មុន
  • កំពង់ចាម

ព្រោះតែ​ខឹង​គូ​ដណ្ដឹង​របស់​ប្អូនស្រី​លេង​ផ្លូវ​កាត់​រំលង​ប្រពៃណី​ខ្មែរ ដោយ​មិន​ទាន់​រៀប​ការ​ផង បែរជា​មក​ដេក​ជាមួយនឹង​គ្នា ។ បងប្រុស​ឃើញ​បែប​នេះ ដោយ​ទ្រាំ​មិន​បាន

ខេត្ត​ត្បូងឃ្មុំ ៖ ព្រោះតែ​ខឹង​គូ​ដណ្ដឹង​របស់​ប្អូនស្រី​លេង​ផ្លូវ​កាត់​រំលង​ប្រពៃណី​ខ្មែរ ដោយ​មិន​ទាន់​រៀប​ការ​ផង បែរជា​មក​ដេក​ជាមួយនឹង​គ្នា ។ បងប្រុស​ឃើញ​បែប​នេះ ដោយ​ទ្រាំ​មិន​បាន ខឹង​ពេក​ក៏​ទាញ​ពូថៅ​កា​.​ប់​ទៅ​លើ​គូ​ដណ្ដឹង​ប្អូនស្រី​ត្រូវជា​ច្រើន​កន្លែង​លើ​ខ្លួនប្រាណ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ​តែ​ម្តង​។ ក្រោយមក​ដោយសារ​របួសធ្ងន់​ពេក ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​នេះ​ថា ហេតុការណ៍​អំពើ​ហិ​.​ង្សា​ប៉ង​ធ្វើ​មនុស្ស​ឃា​.​ត​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​​​ថ្ងៃត្រង់ នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​ឈ្មោះ​អែម សុ​ភ័​ក្រ ភេទ​ប្រុស ស្ថិត​នៅ​ភូមិ​ត្រពាំង​ចក ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ភ័​ក្រ សុ​ភិន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ផ្ទះ​កើតហេតុ បាន​យក​ពូថៅ​កា​.​ប់​លើ​ជន​រង​គ្រោះ​ឈ្មោះ កូប ធំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រះ​អង្គ ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​ដែល​ត្រូវជា​គូរ​ដណ្តឹង​របស់​ប្អូនស្រី​ខ្លួន​) ជា​ច្រើន​ពូថៅ បណ្តាល​ឲ្យ​រង​របួស​ជា​ច្រើន​កន្លែង​នៅ​លើ​ក្បាល ដងខ្លួន និង​ជើង (​កម្រិត​ធ្ងន់​)​។ ចំពោះ​មូលហេតុ គឺ​មក​ជនសង្ស័យ​ខឹង​ជាមួយនឹង​ជន​រង​គ្រោះ​ដែល​មក​ដេក​នៅ​ជាមួយនឹង​ប្អូនស្រី​របស់​ខ្លួន​មុន​ថ្ងៃ​រៀប​ការ ។

សមត្ថកិច្ច​មូលដ្ឋាន បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ត្រូវ​រង​ការ​កា​.​ប់​ប្រហា​.​រ​ជា​ច្រើន​ពូថៅ​ពី​សំណាក់​បងប្រុស​របស់​គូ​ដណ្តឹង​ខ្លួន ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ដង្ហោយហៅ​ឲ្យ​គេ​ជួយ ហើយ​ក៏​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្ដង​។ សម្លេង​ស្រែក​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ជិតខាង​ស្ដាប់​ឮ ហើយ​ក៏​នាំ​គ្នា​រត់​មក​មើល ក្នុង​គ្រានោះ​ផង​ដែរ ជន​ដៃដល់​ក៏​បាន​ស្ទុះ​រត់​លោ​.​ត​ពីលើ​ផ្ទះ​ចុះ​មក​ដី ក្នុង​គោលបំណង​រត់គេច​ខ្លួន បន្ទាប់​ពី​កា​.​ប់​គូ​ដណ្ដឹង​របស់​ប្អូនស្រី បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្ទើរតែ​ស្លា​.​ប់​។

សមត្ថកិច្ច​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ជន​ដៃដល់​លោ​.​ត​ចុះ​មក​ដី​នោះ ចៃដន្យ​ស្រាប់តែ​ភ្លាត់ជើង​ធ្វើ​ឱ្យ​គ្រិច​ឆ្អឹង​ប្រអប់ជើង​ស្តាំ​នៅ​ទីនោះ​តែ​ម្តង ហើយ​អ្នក​ភូមិ​ក៏​បាន​រាយការណ៍​មក​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ជា​បន្ទាន់​ផង​ដែរ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ត្បូងឃ្មុំ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ប្រជា​ការពារ​ភូមិ ចុះ​អន្តរាគមន៍​ភ្លាម​ៗ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​និង​កន្លែង​កើតហេតុ ។ ហើយដោយ​មានការ​ឯកភាព​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ និង​លោក​ហាក់ សៀ​ក​លី​ម ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ អនុញ្ញាត​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​សួរនាំ​រកហេតុ​ផល​។

សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​រង​របួស​លើ​ខ្លួនប្រាណ​ជា​ច្រើន​ពូថៅ​រួម​ទាំង​ក្បាល ហើយ​ត្រូវ​បាន​គូ​ដណ្ដឹង​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ព្រះ​នរោត្តម សីហ​នុ​ត្បូងឃ្មុំ ។ តែ​ដោយសារ​តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា​នេះ ជន​រង​គ្រោះ​បានដឹង​ខ្លួន និង​និយាយ​បាន​វិញ​ហើយ ដែល​មាន​គូ​ដណ្ដឹង​ទៅ​កំដរ​មើលថែ​ទាំ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ