ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ទាំងឡាយ​ត្រូវ​មាន​ភារៈ​៤​យ៉ាង

2 ឆ្នាំ មុន

ភារៈ​៤​យ៉ាង​ចាំបាច់​គឺ​បុរស​ត្រូវ​តែ​ធ្វើ ត្រូវ​តែ​ប្រតិបត្តិ បើ​ទោះជា​មិន​បាន​ទាំង​៤​ចំណុច​ក៏​គង់​បាន​ខ្លះ​ក៏​ប្រពៃ ព្រោះ​ដំណើរ​ជីវិត​របស់​បុរស​ត្រូវ​ទទួលភារៈ​ធ្ងន់​ទទួល​រ៉ាប់រង​ច្រើន​នៅ​ក្នុង​ដំណើរ​ជីវិត ។ ដូចនេះ​បុរស​គេច​មិន​រួច​ពី​បញ្ហា​ស្មុគស្មាញ​ឡើយ តែ​ភារៈ​ទាំង​៤​ចំណុច​នេះ​នឹង​អាច​ជួយ​សម្រាល​ភាព​តានតឹង​របស់​បុរស​បាន​ខ្លះ ។ ១. ទាន…

ភារៈ​៤​យ៉ាង​ចាំបាច់​គឺ​បុរស​ត្រូវ​តែ​ធ្វើ ត្រូវ​តែ​ប្រតិបត្តិ បើ​ទោះជា​មិន​បាន​ទាំង​៤​ចំណុច​ក៏​គង់​បាន​ខ្លះ​ក៏​ប្រពៃ ព្រោះ​ដំណើរ​ជីវិត​របស់​បុរស​ត្រូវ​ទទួលភារៈ​ធ្ងន់​ទទួល​រ៉ាប់រង​ច្រើន​នៅ​ក្នុង​ដំណើរ​ជីវិត ។ ដូចនេះ​បុរស​គេច​មិន​រួច​ពី​បញ្ហា​ស្មុគស្មាញ​ឡើយ តែ​ភារៈ​ទាំង​៤​ចំណុច​នេះ​នឹង​អាច​ជួយ​សម្រាល​ភាព​តានតឹង​របស់​បុរស​បាន​ខ្លះ ។

១. ទាន ការ​ឱ្យទាន ឬ​ការ​ចែករំលែក​អ្វីមួយ​ដល់​អ្នក​ដទៃ ។

២. សីល មាន​សីលធម៌ ចេះ​រក្សា​នូវ​កាយ វាចា ឱ្យ​មាន​របៀបរៀបរយ​ល្អ ។

៣. ភាវនា ចម្រើន​ភាវនា អប់រំ​កាយវាចា​ចិត្ត​ឱ្យ​បាន​ល្អ្រ​សើរ ។

៤. មិត្តភាព ចេះ​ស្វែងរក​ការ​សេពគប់​មិត្ត ជា​ពិសេស សេពគប់​នូវ​កល្យាណមិត្ត​តែ​ម្យ៉ាង ។

សូម​សុខ​សន្តិភាព​កើត​មាន​ក្នុង​សង្គម​កម្ពុជា​ក៏​ដូច​មនុស្សជាតិ​ទាំងមូល ។ សូម​ឱ្យ​ព្រះពុទ្ធ​សាសនា​ផ្សាយ​ទៅ​ទូ​ទាំង​សកលលោក ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ន​ត្ថិ សន្តិ​ប​រំ សុ​ខំ សេចក្តីសុខ​អ្វី​ដទៃ ស្មើដោយ​សេចក្តី​ស្ងប់​មិន​មាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ