ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ទាន់​​ស្តែងៗ ចោរលួច​ម៉ាស៊ីនបូមទឹក​ក្នុង​ចំការ​រត់​មិន​រួច

2 ឆ្នាំ មុន
  • កណ្តាល

នគរបាល​បាន​ចាប់​វាយ​ខ្នោះ​ជន​ម្នាក់ ខណៈ​ប៉ុនប៉ង​រត់គេច​តែ​មិន​រត់​មិន​រួច នៅ​ពេល​ម្ចាស់​ម៉ាស៊ីន​បូមទឹក​ឃើញ​ជននេះ​កំពុង​ដោះ​ខ្ចៅ​ម៉ាស៊ីន

ខេត្តកណ្តាល ៖ នគរបាល​បាន​ចាប់​វាយ​ខ្នោះ​ជន​ម្នាក់ ខណៈ​ប៉ុនប៉ង​រត់គេច​តែ​មិន​រត់​មិន​រួច នៅ​ពេល​ម្ចាស់​ម៉ាស៊ីន​បូមទឹក​ឃើញ​ជននេះ​កំពុង​ដោះ​ខ្ចៅ​ម៉ាស៊ីន ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២ កន្លង​ទៅ​វេលា​ម៉ោង​ប្រហែល​៦​និង​២០​នាទី ល្ងាច នៅ​ចំណុច​ដីចម្ការ​ល្ហុង​ផ្លូវ​ក្របី ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ។

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ម៉ា​ស៊ី​ន​បូមទឹក​ឈ្មោះ សូ សឿ​ន ភេទ​ប្រុស អាយុ​៥៥ ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ វ៉​ន ច​ន្ថា ហៅ​តូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​​ទីលំនៅ​ក្នុងភូមិ ឃុំ ជាមួយ​គ្នា និង​ជា​មុខ​សញ្ញា​លួច​មិន​រាងចាល ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា នា​ល្ងាច​ថ្ងៃ​នោះ លោក សូ សឿ​ន បាន​ចេញពីផ្ទះ​ទៅ​មើល​ម៉ាស៊ី​ន​បូមទឹក​នៅ​ចម្ការ​ល្ហុង ស្រាប់តែ​ឃើញ​ជន​សង្ស័យ​កំពុង​ដោះ​ខ្ចៅ​ម៉ាស៊ីនបូមទឹក ក៏​ស្រែក​សួរ​ថា​ពី​ណា​គេ​កំពុង​ធ្វើ​អ្វី ? ពេល​នោះ​ជនសង្ស័យ
ឆ្លើយ​ថា​ដាក់​អង្គប់កណ្ដុរ ហើយ​តាម​ការ​ស្ដាប់​សំឡេង​ក៏​ស្គាល់​ថា​គឺ​ឈ្មោះ​តូ ។

ភ្លាម​នោះ ជនសង្ស័យ​ក៏​រត់​ចេញពី​កន្លែង​ម៉ា​ស៊ី​ន​ទៅ​បាត់​ទៅ ដែល​ឃើញ​ដូច្នោះ លោក សូ សឿ​ន ក៏​ដេញ​តាម​ដោយ​ទៅ​ស្កាត់​នៅ​លើ​ផ្លូវ​។​ឯ​ជនសង្ស័យ​បាន​បើក​ម៉ូតូ​កង់​បី​ចេញពី​ក្នុង​ចម្ការ​ស្វាយ​របស់​ឈ្មោះ ផាត់ លឿង រត់គេច​ខ្លួន ទើប​លោក សូ សឿ​ន ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​ហើយ​សមត្ថកិច្ច​ក៏​ដេញ​តាម​ឃាត់​ជនសង្ស័យ​បាន​នៅ​លើ​ដងផ្លូវ​ស្ថិត​ក្នុង​ឃុំ​ពាម​ឧកញ៉ា​អុង ។

នៅ​ពេល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​ឆ្លើយថា រូបគេ​ពិតជា​បាន​លួច​ម៉ាស៊ីនបូមទឹក​មែន​តែ​ត្រូវ​ម្ចាស់​ទាន់ ក៏​រត់គេច​ខ្លួន ។ ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ