ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីប្ល.ន់.ស.ម្លា.ប់នៅខេត្តមណ្ឌលគីរី 
- ក្រចេះ
ខេត្តក្រចេះ ៖ អា.វុ.ធហត្ថខេត្តក្រចេះ ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឡុង យឹង…
ខេត្តក្រចេះ ៖ អា.វុ.ធហត្ថខេត្តក្រចេះ ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឡុង យឹង…
ខេត្តក្រចេះ ៖ អា.វុ.ធហត្ថខេត្តក្រចេះ ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឡុង យឹង មេបញ្ជាការរងទទួលការងារព្រហ្មទណ្ឌ បានបើកប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីឃា.ត.កម្មគិតទុកជាមុន (ប្លន់ស.ម្លា.ប់) ស្ត្រីម្នាក់ នៅខេត្តមណ្ឌលគីរី។ ប្រតិបត្តការនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចអូរថ្មី ភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
យោងតាមរបាយការណ៍អាវុធហត្ថខេត្តក្រចេះបញ្ជាក់ថា ជនសង្ស័យឈ្មោះ សិទ្ធ ធាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មក្រែ ឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន(ប្ល.ន់ស.ម្លា.ប់)ទៅជនរងគ្រោះឈ្មោះ វេង ភា ភេទស្រី អាយុ៥១ឆ្នាំ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិភូមិអង្រ្គង់សែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
យោងតាមរបាយការណ៍បញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានស.ម្លា.ប់ស្ត្រីរងគ្រោះពិតប្រាកដមែន ដោយយកអង្រែបុកគ្រឿងវាយក្បាលជនរងគ្រោះពីក្រោយចំនួន៥អង្រែ ទើបជនរងគ្រោះដួលទៅលើដី រួចខ្លួនបានជាន់ពីលើខ្នងជនរងគ្រោះ យកកាំ.បិ.តអារ.ក.ជនរងគ្រោះពីក្រោយត្រង់ក្រោមត្រចៀក បណ្ដាលឲ្យដាច់ហូរឈាមស្លា.ប់.និងកន្លែងកើតហេតុ រួចជនសង្ស័យបានដោះយកគ្រឿងអលង្ការ និងលុយជនរងគ្រោះ រួចរត់គេចខ្លួនតែម្ដង។
ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងរួមមាន ម៉ូតូមួយគ្រឿង, ខ្សែកចំនួន២ខ្សែ, ខ្សែដៃចំនួន២ខ្សែ ,ជញ្ជៀនចំនួន២វង់ ប្រាក់រៀលចំនួន៦០ម៉ឺនរៀល, ប្រាក់បាត១០០បាត និងប្រាក់ដុងចំនួន៥០០០ដុង។
បច្ចប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើឃាត់ខ្លួន និងរក្សាទុកនៅមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៅអាវុធហត្ថខេត្តក្រចេះ ដើម្បីចំណាត់ការតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ