ស្វែងយល់អំពីជំងឺឫសដូងបាតគឺជាបញ្ហាផ្នែកក្រសាល់គូទ
១-អ្វីទៅជាជំងឺឫសដូងបាត ?
ឫសដូងបាត គឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាល់គូទ ។ គេសង្កេតឃើញថា ជំងឺឫសដូងបាតជាមូលហេតុចម្បងទី១
១-អ្វីទៅជាជំងឺឫសដូងបាត ?
ឫសដូងបាត គឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាល់គូទ ។ គេសង្កេតឃើញថា ជំងឺឫសដូងបាតជាមូលហេតុចម្បងទី១
១-អ្វីទៅជាជំងឺឫសដូងបាត ?
ឫសដូងបាត គឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាល់គូទ ។ គេសង្កេតឃើញថា ជំងឺឫសដូងបាតជាមូលហេតុចម្បងទី១ ដែលនាំឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យ ចំពោះបញ្ហាផ្នែកក្រសាល់គូថ ។ ជំងឺឫសដូងបាតនេះមិនអាចវិវត្តន៍ទៅជាជំងឺមហារីកបានទេ ។
២-តើជំងឺឫសដូងបាតមានប៉ុន្មានប្រភេទ ?
ជំងឺឫសដូងបាតមាន២ប្រភេទគឺ៖
-ឫសដូងបាតក្នុង ៖ ជាជំងឺដែលកើតឡើងលើសរសៃឈាមឫសដូងបាតខាងក្នុងរន្ធគូថ
-ឫសដូងបាតក្រៅ ៖ ជាជំងឺដែលកើតឡើងលើសរសៃឈាមឫសដូងបាតនៅខាងក្រៅរន្ធគូថ
៣-តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យកើតមានជំងឺឫសដូងបាត ?
មានកត្តាជាច្រើនដែលបណ្តាលឲ្យមានជំងឺនេះកើតឡើងដែលមានដូចជា៖
-បញ្ហានៃការបន្ទោបង់លាមក ៖ ការទល់លាមកជាញឹកញាប់ ឬការរាកខ្លាំង
-ស្ត្រីមានគភ៌ និងស្ត្រីក្រោយសម្រាល
-បញ្ហាសាច់ដុំនៅអាងត្រគាក ឬទាចទឹក ដែលធ្វើឲ្យមានសំពាធខ្លាំងទៅលើសរសៃឈាមឫសដូង
៤-តើជំងឺឫសដូងបាតមានរោគសញ្ញាអ្វីខ្លះ ?
អ្នកជំងឺអាចមានរោគសញ្ញាដូចជា បន្ទោបង់លាមកមានឈាម លៀនឫសដូងចេញមកក្រៅ ការឈឺចាប់នៅក្រសាល់គូថ ។
ក-ចំពោះឫសដូងបាតខាងក្នុងមានរោគសញ្ញាជា៤ដំណាក់កាល៖
-ដំណាក់កាលទី១ ៖ អ្នកជំងឺបន្ទោបង់លាមកមានឈាមក្រហមស្រស់
-ដំណាក់កាលទី២ ៖ ពេលបន្ទោបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ តែចូលវិញដោយខ្លួនឯង
-ដំណាក់កាលទី៣ ៖ ពេលបន្ទោបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ តែចូលវិញដោយយកដៃជួយរុញបញ្ចូល
-ដំណាក់កាលទី៤ ៖ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ ដោយមិនចូលវិញទេ ទោះបីរុញក៏ដោយ ។
ខ-ចំពោះឫសដូងបាតក្រៅ៖ អ្នកជំងឺមានអារម្មណ៍ថា មានដុំមួយឬច្រើននៅក្រសាល់គូថ ដែលដុំនោះមានការឈឺចាប់ខ្លាំង ហើយអាចមានឈាមនៅពេលដែលដុំនោះបែក ។ ចំពោះរោគសញ្ញានេះ យើងត្រូវប្រយ័ត្នជាមួយនឹងជំងឺបូសនៅជុំវិញរន្ធគូថ ។
សម្គាល់៖ ការបន្ទោបង់លាមកមានឈាម មិនមែនសុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតទេ គឺអាចមានបញ្ហានៅពោះវៀនធំដូចជា មហារីកពោះវៀនធំ ឬដំបៅនៅពោះវៀនធំ ដូចនេះអ្នកជំងឺត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ ។
៥-តើមានវិធីអ្វីខ្លះដើម្បីព្យាបាលជំងឺឫសដូងបាត ?
ក-ចំពោះបញ្ហាឫសដូងបាតខាងក្រៅ៖ អ្នកជំងឺអាចត្រូវបានព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់រួមទាំងថ្នាំបន្ទន់លាមក ក្នុងពេលជាមួយគ្នានោះអ្នកជំងឺអាចប្រើក្រែម (Crème) សម្រាប់លាបលើដុំនោះ។ ពេលខ្លះគ្រូពេទ្យអាចធ្វើការកាត់យកកំណកឈាមនៃឫសដូងក្រៅនោះចេញ បើសិនជាដុំឫសដូងបាតក្រៅមិនហើមខ្លាំង ហើយមានតែមួយដែលធ្វើឲ្យអ្នកជំងឺបានធូរស្បើយពីការឈឺចាប់ភ្លាមៗ ។
ខ-ចំពោះបញ្ហាឫសដូងបាតក្នុង៖ ការព្យាបាលចម្បង គឺការព្យាបាលទៅលើបញ្ហាបន្ទោបង់លាមកមានដូចជាការទល់លាមកឬការរាក ។ មានឧបករណ៍៣យ៉ាង ដែលអាចព្យាបាលជំងឺឫសដូងបាតមានដូចជា៖
-ការដុតកំដៅ(Infrarouge photocoagulation)
-ការចាក់(Sclérothérapie)
-ការចង (Ligature)
ការព្យាបាលដោយឧបករណ៍ អាចអាស្រ័យទៅលើដំណាក់កាលរបស់រោគសញ្ញាឫសដូងបាត៖ ដំណាក់កាលទី១: អាចព្យាបាលដោយការដុតកំដៅឬការចាក់, ដំណាក់កាលទី២ និងទី៣ ៖ អាចព្យាបាលដោយការចង, ចំពោះការវះកាត់ឫសដូងបាត គឺធ្វើឡើងចំពោះឫសដូងបាតនៅកម្រិតទី៤ ឬឫសដូងបាតដែលបរាជ័យក្នុងការព្យាបាលដោយឧបករណ៍ទាំង៣ខាងលើ ។
៦-តើមានវិធីអ្វីខ្លះដែលអាចបង្ការជំងឺឫសដូងបាត ?
កត្តាមួយចំនួនដែលអាចការពារជំងឺឫសដូងបាតមានដូចជា៖
-អ្នកជំងឺត្រូវពិសាបន្លែ និងពិសាទឹកឲ្យបានច្រើន
-លំហាត់ប្រាណជាប្រចាំ
-មិនត្រូវបន្ទោបង់លាមកដោយប្រើរយៈពេលយូរ
-មិនត្រូវប្រឹងខ្លាំងពេលបន្ទោបង់
*បញ្ជាក់ ៖ ជំងឺឫសដូងបាត មិនមែនជាជំងឺកាចសាហាវទេ វាគ្រាន់តែរំខានដល់អ្នកជំងឺ ប៉ុន្តែអ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជាក់ថាពិតជាជំងឺឫសដូងបាតមែន ហើយការព្យាបាលទៀតសោតត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះវាអាចបង្កឲ្យមានផលវិបាកក្រោយព្យាបាល ដូចជាការព្យាបាលដោយការចាក់ បើសិនជាព្យាបាលមិនត្រឹមត្រូវទេអ្នកជំងឺអាចមានដំបៅនៅរន្ធគូថ ឬអាចត្បៀតក្រសាល់គូថដែលជាបញ្ហាធ្ងន់ធ្ងរ។ «ព្យាបាលទាន់ពេលវេលា ដោយគ្រូពេទ្យជំនាញ នាំមកនូវការសះស្បើយឆាប់រហ័ស»៕
ចែករំលែកព័តមាននេះ