ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារត្រូវការលុយទិញគ្រឿងញៀ.ន យុវជនមួយរូបហ៊ានធ្វើរឿងបែបនេះ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយសារតែគ្រឿងញៀនបានធ្វើឱ្យយុវជនជាច្រើនត្រូវបាត់បង់អនាគតដ៏ផូរផង់ លង់ខ្លួននឹងអំពើខុសច្បាប់ជាច្រើនដើម្បីយកលុយទិញថ្នាំញៀន ។ ជាក់ស្តែងនគរបាលក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ២៥ កុម្ភៈ…

ខេត្តសៀមរាប ៖ ដោយសារតែគ្រឿងញៀនបានធ្វើឱ្យយុវជនជាច្រើនត្រូវបាត់បង់អនាគតដ៏ផូរផង់ លង់ខ្លួននឹងអំពើខុសច្បាប់ជាច្រើនដើម្បីយកលុយទិញថ្នាំញៀន ។ ជាក់ស្តែងនគរបាលក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ២៥ កុម្ភៈ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីអំពើលួច (គម្របរីហ្គែរ ធ្វើអំពីសំណរបាហាំង) ហើយបានយករបស់លួចបានទៅលក់យកលុយទិញថ្នាំញៀន។


បើតាមលោកវរសេនីយ៍ទោ​ ដា ចំរើន អធិការ​នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ ២០២២ នេះថា ដោយមានសេចក្តីរាយការណ៍​ពពីករណីបាត់គម្រប រីហ្គែរ នៃគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ លោកបានឱ្យកម្លាំងនគរបាលក្រុងសៀមរាប ដាក់ផែនការឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និង ផ្នែកព្រហ្មទណ្ឌធ្វើការ ស្រាវជ្រាវ និងល្បាតជាប្រចាំ ។ លុះវេលាដល់ ម៉ោង០២ និង៤០នាទីព្រឹកទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២​ ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម បាន ល្បាតហើយក៏ប្រទះ ឃើញ ជន សង្ស័យម្នាក់កំពុងធ្វើសកម្ម ភាពដោះ គម្របរីហ្គែលូ ពេលឃើញសមត្ថកិច្ចយើងជនសង្ស័យបានព្យាយាមរត់គេច តែរត់មិនរួច ក៏ត្រូវបានកម្លាំងនគរបាលយើងឃាត់ខ្លួនបាន ។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចក៏ រឹបអូសបានម៉ូតូសណ្តោងងរ៉ឺម៉ក០១គ្រឿង (មានភិនភាគដូចក្នុងទិន្ន័យកាមេរ៉ាសុវត្ថិភាពដែលកម្លាំងជំនាញប្រមូលបាន) មានគម្របរីហ្គែរ​ ធ្វើពីសំណរបាហាំង​ មួយឈុតផងដែរ ។

លោកវរសេនីយ៍ទោ​ ដា ចំរើន បានបន្ថែមទៀតថា ជនសង្ស័យមានឈ្មោះ​ វ៉ាន់ សំបូរ ហៅកុយ ភេទប្រុស អាយុ​ ៣៤ឆ្នាំ​ មុខរបរ​ រើសអេតចាយ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។​


ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា គម្របរីហ្គែរដែលរូបខ្លួនដឹកតាមរ៉ឺម៉កម៉ូតូនេះ បានលួចនៅតាមផ្លូវក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ ហើយជនសង្ស័យបានឆ្លើយសារភាពបន្តទៀតថា នៅក្នុងចន្លោះពីខែមករា ដល់ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ រូបខ្លួនបានលួចគម្របរីហ្គែរ​ តាមបណ្តោយផ្លូវមាត់ស្ទឹង ក្នុងសង្កាត់ស្លក្រាម បានចំនួន០៥ លើក សរុប​ ១៣គម្រប​ យកទៅកាត់ជា ចំណែកៗ​ ដាក់ក្នុងការ៉ុង រួចដឹកយកទៅលក់ឱ្យកន្លែងលក់-ទិញអេតចាយ ក្នុងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបទាំងអស់ ដោយក្នុង១គីឡូ លក់បានតម្លៃ១,៥០០រៀល ។

សមត្ថកិច្ចប៉ូលីសបានបន្តថា «យ៉ាងណាមិញ ជនសង្ស័យមិនចាំចំនួនប្រាក់ដែលលក់បានសរុបនោះទេ ព្រោះពេលបានប្រាក់ហើយ ជនសង្ស័យយកទៅទិញថ្នាំញៀនជក់ និងចាយវាយអស់ »។ បន្ទាប់មកកម្លាំងយើងបាននាំជន សង្ស័យឈ្មោះ វ៉ាន់ សំបូរ ហៅកុយ ទៅចង្អុលកន្លែងលាក់ទុកម៉ូទ័រកាត់ដែក និងចង្អុលកន្លែងលក់-ទិញអេតចាយ និងដកហូតវត្ថុតាងបានសរុប : ម៉ូតូចំនួន ០១គ្រឿង រ៉ឺម៉កចំនួន០១គ្រឿង ដែកពុម្ភ ម៉ូទ័រកាត់ដែកចំនួន០១ គ្រឿង សោរដោះគម្របលូមួយចំនួន ។

ព្រមជាមួយគ្នានោះ សមត្ថកិច្ច បានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ជាមួយលទ្ធផល «វិជ្ជមាន» ។ តាមចម្លើយសារភាពជនសង្ស័យ​ និងវត្ថុតាង ព្រមទាំងអ្នកពាក់ពន្ធ័ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ