ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ទាក់ទង​នឹង​វិបត្តិ​នៃ​ការ​ហូរ​ឈាម​ឬ​ឈាមកក (maladies de l’hémostase)

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រភេទ​ជំងឺ​មួយ​ចំនួន ដែល​តម្រូវការ​បច្ចេកទេស និង​បច្ចេកវិទ្យា​វិភាគ​វេជ្ជសាស្ត្រ​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យ​បាន​ប្រាកដ​ច្បាស់លាស់​ជា​ពិសេស​មុន​នឹង​សម្រេច​ធ្វើការ​វះកាត់​បាន ឬ​មិន​បាន ។

រាជធានី​ភ្នំពេញ ៖ ប្រភេទ​ជំងឺ​មួយ​ចំនួន ដែល​តម្រូវការ​បច្ចេកទេស និង​បច្ចេកវិទ្យា​វិភាគ​វេជ្ជសាស្ត្រ​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យ​បាន​ប្រាកដ​ច្បាស់លាស់​ជា​ពិសេស​មុន​នឹង​សម្រេច​ធ្វើការ​វះកាត់​បាន ឬ​មិន​បាន ។ អេ​ម៉ូ​ស្តា​ស (hémostase) គឺជា​ការ​ចូលរួម​ដោយ​យន្តការ​ជា​លក្ខណៈ​ធម្មជាតិ​ជា​ច្រើន​និង​សាំ​ញាំ​ុ ដើម្បី​ធានា​បានការ​ការពារ​នូវ​វិបត្តិ​ហូរ​ឈាម​ដោយ​ឯកឯង និង​បញ្ឈប់​ការ​ហូរ​ឈាម​នៅ​ពេល​មាន​របួស​សរសៃឈាម ។

១-​រោគ​សញ្ញា​ការ​ហូរ​ឈាម (maladies hémorragiques) ៖ ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ជាំ​លើ​ស្បែក ការ​ហូរ​ឈាម​តាម​ច្រមុះ និង​តាម​អញ្ចាញធ្មេញ បន្ទោ​របង់​ឈាម ឈាមរដូវ​ច្រើន​ជាដើម ។

២-​រោគ​សញ្ញា​ការ​កកស្ទះ​សរសៃឈាម (maladies thrombotiques) ៖ ស្ទះ​សរសៃឈាម​អាក់ទែ ឬ​សរសៃឈាម​វ៉ែន ជា​ពិសេស​សរសៃឈាម​បេះដូង សរសៃឈាម​សួត សរសៃឈាម​ខួរក្បាល និង​សរសៃឈាម​អវយវ​: ។

៣-​ប្រភព​ជំងឺ​ដែល​ទាក់ទង​ទៅ​នឹង​ការ​ហូរ​ឈាម ឬ​បញ្ហា​ឈាមកក -​ជំងឺ​គ្រាប់​ឈាម​ប្លា​កែ​ត (thrombopénie ou thrombopathie -​ជំងឺ​កង្វះ​កត្តា​ឈាមកក (déficit facteur de coagulation) -​ជំងឺ​អេ​ម៉ូ​ហ្វី​លី A ឬ B (hémophilis A ou B) -​ជំងឺ​កង្វះ​ហ្វី​ព្រី​ណូ​ហ្សែ​ន (dysfibrinogénémie) -​ជំងឺ​កង្វះ​វីតាមីន K (déficit en Vitamine K) -​ជំងឺ​ស្ទះ​សរសៃឈាម (thrombose) -​ជំងឺថ្លើម (insuffisance hépatique) -​ជំងឺ​ខ្សោយតម្រងនោម (insuffisance rénale) -​ការ​ប្រើប្រាស់​ថ្នាំ​ដូច​ជា Aspirine, Anti-vitamine K, Héparine ៤-​ការ​ធ្វើ​វិភាគ​ស្វែងរក​វិបត្តិ​អេ​ម៉ូ​សា្ត​ស (trouble de l’hémodtase) សំដៅ​ប្រយោជន៍​៖                                     

-​ដើម្បី​រក​រោគវិនិច្ឆ័យ​ជំងឺ​ហូរ​ឈាម ឬ​បញ្ហា​ឈាមកក ។ -​វាយតម្លៃ​ការ​ហូរ​ឈាម​មុន​នឹង​ធ្វើការ​វះកាត់ (Bilan pré opératoire) ។ -​វាយតម្លៃ​ការ​ប្រើប្រាស់​ថ្នាំ​ឈាមរាវ (Analyse des prises médicamenteuses) ។

បញ្ជាក់​ថា ដោយសារ​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការ​ផ្តល់​ជូន​សេវា​វិភាគ​កម្រិត​ខ្ពស់​ទាំង​គុណភាព និង​ប្រសិទ្ធភាព មន្ទីរពិសោធន៍​វិភាគ​វេជ្ជសាស្ដ្រ ផ្នែក​ឯកទេស​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត សម្រេច​បាន​នូវ​ការ​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​កម្រិត​បច្ចេកវិទ្យា​ខ្ពស់ ម៉ាស៊ីន Sysmex CA 600 Series ព្រម​ជាមួយនឹង​ប្រតិបត្តិ​ករ ដោយ​មាន​កិច្ចសហការ​ផលិត​ពី​ប្រទេស​ជប៉ុន ។ ផ្នែក​នេះ​ផ្ទាល់​អាច​បម្រើសេវា​ផ្តល់​ជូន​លទ្ធផល​ពាក់ព័ន្ធ​នឹង​ជំងឺ​មក​ពី​វិ​បត្ត​នៃ​ការ​ហូរ​ឈាម ឬ​ឈាមកក បាន​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​ប្រសិទ្ធភាព​ស្តង់ដា​សកល ។ «​វិភាគទាន់​ពេល ដោយ​ភាព​ច្បាស់លាស់ នាំ​មក​នូវ​ការ​ព្យាបាល​មួយ ប្រកបដោយ​ប្រសិទ្ធភាព និង​ទំនុកចិត្ត ៕