រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកមិនទាន់បង់ពន្ធប្រមាណជាង៥ពាន់គ្រឿង ត្រូវចេញមកបង់ពន្ធ ប្រយ័ត្នតែដល់ពេលណាមួយ ខ្ញុំបញ្ជាឱ្យដុតឡានគ្រវាត់ចោល» ។
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ ដាក់ទិសដៅការងារឆ្នាំ២០២២ នារសៀលថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។
សម្តេចតេជោ បានបន្តថា ត្រូវរួមគ្នាធ្វើយុទ្ធនាការប្រមូលពន្ធ តាំងពីខ្ញុំចេញបញ្ជាដាច់ខាត ខែ៦ ខែ៧ឆ្នាំខាងមុខ មិនត្រូវមានឡានអត់ពន្ធ និងចង្កូតស្តាំរថយន្ត៥៩៩៣ គ្រឿង ស្មើប្រមាណជាង ៥១ លានដុល្លារអាមេរិក អ៊ីចឹងនៅសល់ឡានពាក់កណ្តាល អត់ទាន់បង់ពន្ធ ការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុប៉ាន់ស្មានអត់ខុសទេ គឺមានជាង១ម៉ឺនគ្រឿង ដែលនឹងមានតម្លៃជាង១០០លានដុល្លារ តាំងពីការចេញបទបញ្ជាដាច់ខាតមិនឱ្យមានឡានអត់ពន្ធ រដ្ឋប្រមូលចំណូលបានជាង៥១លានដុល្លារ ហើយនៅក្នុងនោះនៅប្រមាណពាក់កណ្តាលទៀតមិនទាន់ប្រមូលអស់ ។
សម្តេចតេជោ ទទួចឲ្យអង្គភាពជួយរកចំណូល និងប្រឆាំងអ្នករត់គេចពន្ធ ហើយអ្នកដែលមិនទាន់បង់ពន្ធប្រមាណជា៥ពាន់គ្រឿងទៀត សុំចេញមកបង់ពន្ធ ប្រយ័ត្នដល់ពេលណាមួយខ្ញុំបញ្ជាគេឲ្យដុតឡានចោលហ្មង កុំឲ្យពិបាកពេក ទោះឡានថ្លៃប៉ុណ្ណាក៏ដោយ ។
សម្តេចតេជោ សូមអំពាវនាវ អ្នកមិនទាន់បង់ពន្ធចេញមកបង់ពន្ធ ហើយអត់មាន១០ភាគរយអីទៀតទេ ពីមុនថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២១ គឺអនុគ្រោះពន្ធ១០ភាគរយ ប៉ុន្តែដល់ពេលនេះអ្នកឯងមិនមកបង់ គឺវ៉ាំយកពន្ធពេញ ហើយបើថា រកឃើញហើយដឹងតែយកហើយ ក្នុងផ្ទះអ្នកណាក៏ដោយ ៕
ចែករំលែកព័តមាននេះ