ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​លុយ​រៀល​ខ្សោយ​កម្លាំងជាង​ដុល្លារ​អូស្ត្រាលី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អត្រា​ប្រាក់​រៀល​ខ្មែរ​បាន​ធ្លាក់​ចុះ​បន្តិច​ធៀប​នឹង​ប្រាក់​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ អត្រា​ប្រាក់​រៀល​ខ្មែរ​បាន​ធ្លាក់​ចុះ​បន្តិច​ធៀប​នឹង​ប្រាក់​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៣៨ រៀល ហើយ​លក់​ចេញ​រហូត​ដល់​ទៅ ២៩៦៨ រៀល​ឯណោះ ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ២៩២១ រៀល និង​លក់​ចេញ​តែ ២៩៥០ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៦ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៦០៦ រៀល លក់​ចេញ ៤៦៥២ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៤៣ រៀល លក់​ចេញ ៦៤៩ រៀល ។

ថ្ងៃនេះ​ដែរ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៣៣ រៀល លក់​ចេញ ៣៥៦៨ រៀល ខណៈ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤១ រៀល លក់​ចេញ ៣៤៤ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០២២ រៀល លក់​ចេញ ៣០៥៣ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១២៥ រៀល លក់​ចេញ ១២៧ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៨ រៀល លក់​ចេញ ១៨០ រៀល ៕​

​ ​ ​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ