ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​រៀល​មាន​កណ្តាប់ដៃ​ធ្ងន់​ជាង​លុយ​បាត​ថៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ខ្ពស់​ជាង​ប្រាក់​បាត​ថៃ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ខ្ពស់​ជាង​ប្រាក់​បាត​ថៃ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ បាត​ថៃ ទិញ​ចូល​ត្រឹមតែ ១២៦ រៀល ហើយ​លក់​ចេញ​តែ ១២៧ រៀល​ប៉ុណ្ណោះ ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ១២៧ រៀល និង​លក់​ចេញ​ដល់​ទៅ ១២៨ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៦ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៥៩៧ រៀល លក់​ចេញ ៤៦៤៣ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩២១ រៀល លក់​ចេញ ២៩៥០ រៀល ។

ទន្ទឹម​នេះ ១ យន់​ចិន ទិញ​ចូល ៦៤២ រៀល លក់​ចេញ ៦៤៨ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៤៧ រៀល លក់​ចេញ ៣៥៨៣ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤១ រៀល លក់​ចេញ ៣៤៥ រៀល ។ ជាមួយ​គ្នា​នេះ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០១៩ រៀល លក់​ចេញ ៣០៤៩ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៨ រៀល លក់​ចេញ ១៨០ រៀល ៕

​ ​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ