ចាប់បានរថយន្តស៊េរីទំនើប៩គ្រឿងសង្ស័យអត់ពន្ធ និងពាក់ស្លាកលេខក្លែងក្លាយ
- មណ្ឌលគិរី
រថយន្តស៊េរីទំនើបចំនួន៩គ្រឿង ដែលគេសង្ស័យថាមិនមានពន្ធត្រឹមត្រូវ និងពាក់ស្លាកលេខក្លែងក្លាយ ត្រូវបានកម្លាំងគយចុះប្រតិបត្តិការចាប់បង្ក្រាប
រថយន្តស៊េរីទំនើបចំនួន៩គ្រឿង ដែលគេសង្ស័យថាមិនមានពន្ធត្រឹមត្រូវ និងពាក់ស្លាកលេខក្លែងក្លាយ ត្រូវបានកម្លាំងគយចុះប្រតិបត្តិការចាប់បង្ក្រាប
ខេត្តមណ្ឌលគិរី ៖ រថយន្តស៊េរីទំនើបចំនួន៩គ្រឿង ដែលគេសង្ស័យថាមិនមានពន្ធត្រឹមត្រូវ និងពាក់ស្លាកលេខក្លែងក្លាយ ត្រូវបានកម្លាំងគយចុះប្រតិបត្តិការចាប់បង្ក្រាប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយត្រូវបានបញ្ជូនយកទៅរក្សាទុកនៅឯគយខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
រថយន្តម៉ាក lexus 330 ចំនួន៨គ្រឿង និង 400h ចំនួន១គ្រឿង ត្រូវបានគេរាយការណ៍ថា កម្លាំងគយចល័តបានចុះប្រតិបត្តិការបង្ក្រាបបានភ្លាមៗនៅតាមដងផ្លូវ ដែលសង្ស័យថា គឺជាប្រភេទរថយន្តគ្មានពន្ធ និងប្រើប្រាស់ឯកសារក្លែងក្លាយ ។
ក្រោយការចាប់បង្ក្រាបភ្លាមៗ រថយន្តទាំងនេះត្រូវបានក្រុមការងារគយ យកទៅផ្ញើទុកជាបណ្ដោះអាសន្ននៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ហើយនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ ក៏បានបញ្ជូនរថយន្តទាំងអស់នោះ បន្តឆ្ពោះទៅកាន់សាខាគយខេត្តត្បូងឃ្មុំវិញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ទោះជាយ៉ាងណា នៅក្នុងករណីបង្ក្រាបរថយន្តអត់ពន្ធទាំងអស់នេះ គេមិនដឹងថា តើក្រុមការងារគយបានឃាត់ខ្លួនម្ចាស់រថយន្តទាំងនោះដែរឬយ៉ាងណានោះទេ? ព្រោះនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ អ្នកកាសែតមិនអាចសុំការបំភ្លឺណាមួយពីមន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីគយចល័តនោះបានទេ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងខេត្តមណ្ឌលគីរី នៅសេសសល់រថយន្តគ្មានពន្ធ គ្មានស្លាកលេខ និងមានការប្រើឯកសារក្លែងក្លាយជាច្រើន បាននិងកំពុងចរាចរណ៍ពេញផ្ទៃខេត្ត។ ប៉ុន្តែដោយសារតែការបង្ក្រាបរថយន្តគ្មានពន្ធ៩គ្រឿងខាងលើនោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់រថយន្តផ្សេងទៀត ក៏បានយករថយន្តរបស់ខ្លួនទៅលាក់ទុកបាត់អស់ទៅ។
ជាការកត់សម្គាល់ ស្ទើរគ្រប់ម្ចាស់រថយន្តអត់ពន្ធទាំងនោះ ភាគច្រើនសុទ្ធតែជាមន្ត្រីកងកម្លាំងប្រដាប់អាវុធមួយចំនួនតូច បានស្បែកពាក់ស្លាកលេខ ន.ប ឬ ខ.ម ជាដើម។ ហើយេថយន្តទាំងអស់នោះ សុទ្ធសឹងតែមិនមានឯកសារត្រឹមត្រូវគ្រប់គ្រាន់ គ្មានការបង់ពន្ធចំណូលចូលរដ្ឋនោះទេ៕
ចែករំលែកព័តមាននេះ