ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ថ្ងៃ​ហើយ​! ២២.២.២០២២​ឆ្នាំ​ទាំង​ប្រាំពីររាសី​ខ្ពស់​ណាស់

2 ឆ្នាំ មុន

ហុងស៊ុយ​ក៏​អាច​ជួយ​លើក​ជីវិត​លោក​អ្នក​ឱ្យ​ស្រស់បំព្រង​ដូច​ផ្កា ដែល​មុន​នេះ​បន្តិច​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​អះ​អាង​ថា មហា​ឆ្នាំ​ទាំង​៧​ង៉ូ​វ​ហេង​ឡើង​ខ្លាំង​ក្លាយជា​អ្នកមាន​ភ័ព្វសំណាង​បំផុត ជួប​លាភ​ធំ លុយ​ធំ​ហូរ​ចូល​ទាំង​៩​ទិស​ក្លាយជា​អ្នកមានហុងស៊ុយ​ល្អ សម្បូរ​មាសប្រាក់​នាំមុខ​គេ​នៅ​ក្នុង​ថ្ងៃ​២២ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​លាភសក្ការៈ​ទាំងនេះ​កើត​អំពី​ការ​ខិតខំ​ប្រឹងប្រែង បូក​រួម​នឹង​ភ័ព្វព្រេង​វាសនា​ពី​អតីតជាតិ​ផង…

ហុងស៊ុយ​ក៏​អាច​ជួយ​លើក​ជីវិត​លោក​អ្នក​ឱ្យ​ស្រស់បំព្រង​ដូច​ផ្កា ដែល​មុន​នេះ​បន្តិច​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​អះ​អាង​ថា មហា​ឆ្នាំ​ទាំង​៧​ង៉ូ​វ​ហេង​ឡើង​ខ្លាំង​ក្លាយជា​អ្នកមាន​ភ័ព្វសំណាង​បំផុត ជួប​លាភ​ធំ លុយ​ធំ​ហូរ​ចូល​ទាំង​៩​ទិស​ក្លាយជា​អ្នកមានហុងស៊ុយ​ល្អ សម្បូរ​មាសប្រាក់​នាំមុខ​គេ​នៅ​ក្នុង​ថ្ងៃ​២២ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​លាភសក្ការៈ​ទាំងនេះ​កើត​អំពី​ការ​ខិតខំ​ប្រឹងប្រែង បូក​រួម​នឹង​ភ័ព្វព្រេង​វាសនា​ពី​អតីតជាតិ​ផង ។ សូម​លោក​អ្នក​ប្រញាប់​បួងសួង​បញ្ជូន​សារ​ចេញ​ឥឡូវនេះ​អ្វី​ៗ​ប្រាកដជា​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំជូត អ្នកមាន​សំណាងល្អ លាភ​ធំ​ចាំង​ចូល​ជីវិត ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​ហូរហៀរ ។ តាម​ជើង​លេខ​បាន​ប្រាប់​ថា នៅ​ថ្ងៃ​២២​ស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មានសំណាង​ល្អ លុយ​ហូរ​ចូល​មក​ទាំង​៧​ទិស និង​ត្រូវ​បា​ន​​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់​រស់នៅ​ដោយ​សិរី​សួស្តី​មហាប្រសើរ ។ លេខ​នាំ​ហេង​៧២៩ នាំ​លាភ នាំ​សំណាង ហេង​ហេង ។

ឆ្នាំមមែ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់ សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​ប្រាប់​ថា នៅ​ថ្ងៃ​២២​ស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហូរហៀរ និង​លើក​ដួង​រាសី​ឡើង​ខ្ពស់ត្រដែត បាន​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ ។ លេខ​លាភ​៦៦៦ បញ្ជូន​សារ​ចេញ​ភ្លាម​មាន​លាភ​មាន​ជ័យ​ហូរ​ចូល​មិន​ដាច់ ។

ឆ្នាំខាល ង៉ូ​វ​ហេង​ល្អ​ខ្លាំង​ណាស់ នៅ​ថ្ងៃ​២២​ស្អែក​នេះ​ជា​ពេលវេលា​នាំ​លាភ​ធំ​ប្រមូលផ្តុំ​ហូរ​ចូល​ផ្ទះ ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា ពណ៌​នាំ​សំណាង ប្រផេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ លេខ​សំណាង​៥៦៧ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ ការងារ​នៅ​តាម​ស្ថាប័ន​ក៏​ជោគជ័យ​ធំធេង ។

ឆ្នាំរោង លាភ​ធំ​ចាំង​ចូល​ជីវិត​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្លាំង សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា ។ តាម​ជើង​លេខ​ប្រាប់​ថា នៅ​ថ្ងៃ​២២​នេះ​ប្រុស​ស្រី​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហូរហៀរ និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ លេខ​ហេង ១៨៩ លាភ​ខ្លាំង​សំណាងល្អ​ហូរ​ចូល​ជីវិត ។ ឯ​អ្នកធ្វើការ​នៅ​តាម​ស្ថាប័ន​ក៏​ជោគជ័យ​ធំធេង ។

ឆ្នាំវក រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ និង​ស្នាមញញឹម​ជា​និច្ច ។ នៅ​ថ្ងៃ​២២​ស្អែក​នេះ​លោក​អ្នក​ធ្វើ​កិច្ចការ​អ្វី​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ លេខ​សំណាង​៩៩៩ ប្រញាប់​បួងសួង​សុំ​ហេង​ហេង​ឥឡូវនេះ ។

ឆ្នាំមមី ពណ៌​នាំ​សំណាង​ខៀវ នៅ​ថ្ងៃ​២២​នេះ ជា​ឱកាស​មាស​ឱកាស​ប្រាក់ មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ។ លេខ​លាភ​២៤៧ លេខ​នាំ​សំណាង​ធំ ។

ឆ្នាំរកា លាភ​ធំ​ចាំង​ចូល​ជីវិត មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្លាំង សម្បូរ​លុយ​ចាយ សុខកាយ សុខចិត្ត​ត្បិត​សំ​ណា​ង​ធំ​មក​ដល់​ហើយ ។ តាម​ជើង​លេខ​បាន​ប្រាប់​ថា នៅ​ថ្ងៃ​២២​ស្អែក​នេះ​ប្រុស​ស្រី​មាន​លាភ​មាន​ជ័យ​មាន​លុយ​ហៀរ​ដៃ​ហូរ​ចូល​មក និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ សម្រេច​រាល់​ការងារ​គ្រប់យ៉ាង លេខ​ហេង​៧៧៧​ប្រញាប់​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ