ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​មាន​អត្រា​យ៉ាងណា​ធៀប​នឹង​លុយ​ប្រទេស​សំខាន់​ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២១ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៦ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៦០២ រៀល លក់​ចេញ ៤៦៤៨ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩១៦ រៀល លក់​ចេញ ២៩៤៥ រៀល ។

ថ្ងៃនេះ​ដែរ ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១ យន់​ចិន ទិញ​ចូល ៦៤៣ រៀល លក់​ចេញ ៦៤៩ រៀល ខណៈ​ដែល ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៣៨ រៀល លក់​ចេញ ៣៥៧៣ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤០ រៀល លក់​ចេញ ៣៤៤ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០២១ រៀល លក់​ចេញ ៣០៥១ រៀល ហើយ ១ បាត​ថៃ ទិញ​ចូល ១២៧ រៀល លក់​ចេញ ១២៨ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៨ រៀល លក់​ចេញ ១៨០ រៀល ៕​

​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ