ស្វែងយល់ពីផលប៉ះពាល់នៃការគេងមិនលក់
រាជធានីភ្នំពេញ ៖ អ្វីជាការគេងមិនលក់?
ការគេងមិនលក់ គឺជាស្ថានភាពដែលយើងពិបាកគេង បើទោះជាយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់គេងក៏ដោយ ។ ការគេងមិនលក់អាចជាការគេងក្រលក់ ឬការភ្ញាក់
រាជធានីភ្នំពេញ ៖ អ្វីជាការគេងមិនលក់?
ការគេងមិនលក់ គឺជាស្ថានភាពដែលយើងពិបាកគេង បើទោះជាយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់គេងក៏ដោយ ។ ការគេងមិនលក់អាចជាការគេងក្រលក់ ឬការភ្ញាក់
រាជធានីភ្នំពេញ ៖ អ្វីជាការគេងមិនលក់?
ការគេងមិនលក់ គឺជាស្ថានភាពដែលយើងពិបាកគេង បើទោះជាយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់គេងក៏ដោយ ។ ការគេងមិនលក់អាចជាការគេងក្រលក់ ឬការភ្ញាក់ច្រើនដង ឬក៏ការឆាប់ភ្ញាក់ហើយគេងទៅវិញមិនលក់ ជាដើម ។
អ្វីខ្លះជាផលវិបាកនៃការគេងមិនលក់ ? ផលប៉ះពាល់ខ្លះៗនៃការគេងមិនគ្រប់គ្រាន់រួមមាន៖
-ងងុយគេងនៅពេលថ្ងៃ
-អស់កម្លាំង
-អារម្មណ៍មិនមូល
-ការចងចាំចុះអន់ថយ
-ពិបាកសម្រេចចិត្ត
-ឆាប់ខឹងមួម៉ៅ
-អន្ទះអន្ទែង ងាយមានគ្រោះថ្នាក់ផ្សេងៗ ជាដើម ។
អ្វីខ្លះដែលអាចនាំឲ្យគេងមិនលក់ ?
ការគេងមិនលក់អាចបណ្ដាលមកពីមូល ហេតុច្រើនយ៉ាង ដូចជា៖
-មូលហេតុផ្លូវកាយ ៖ ក្រពះមិនរំលាយអាហារ ការឈឺចាប់លើរាងកាយ ជំងឺបេះដូង ជំងឺហឺត រលាកឆ្អឹងប្រហោងមុខជាដើម ។
-មូលហេតុផ្លូវចិត្ត ៖ មានអារម្មណ៍តានតឹង ព្រួយបារម្ភច្រើន មានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បា មានអារម្មណ៍សោកសៅជាដើម។
-មូលហេតុទាក់ទងនឹងរបៀបរបបរស់នៅ ផឹកកាហ្វេ ឬតែច្រើន ផឹកស្រានៅពេលយប់ ហូបអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន គេងមិនទៀងពេលជាដើម ។
-មូលហេតុទាក់ទងនឹងបរិស្ថាន ៖ កន្លែងគេងមានសំឡេងរំខាន បរិយាកាសអាប់អួ កន្លែងគេងមានពន្លឺខ្លាំងពេក រស់នៅគ្នាច្រើនជាដើម ។
របៀបព្យាបាលការគេងមិនលក់ ៖ ថ្វីបើការគេងមិនលក់ម្ដងម្កាល និងក្នុងរយៈពេលមួយទៅពីរថ្ងៃអាចជារឿងធម្មតា ដែលមនុស្សគ្រប់គ្នាអាចជួបប្រទះក៏ដោយក្ដី ក៏ការគេងមិនលក់ញឹកញាប់ និងក្នុងរយៈពេលយូរ ទាមទារឲ្យមានការពិគ្រោះ និងវាយតម្លៃឲ្យបានដិតដល់ ដើម្បីព្យាបាលទៅតាមមូលហេតុដែលនាំឲ្យគេងមិនលក់ ។ ការប្រើប្រាស់ថ្នាំងងុយគេងដោយចិត្តឯង មិនមែនជាជម្រើសល្អទេ ព្រោះការប្រើវាយូរៗទៅអាចបណ្ដាលឲ្យប្រើលែងត្រូវ និងត្រូវការប្រើថ្នាំកាន់តែច្រើនទៅៗ ។
ប្រសិនបើលោកអ្នកមានការរំខានដោយបញ្ហាគេងមិនលក់ សូមមកទទួលសេវាពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជាគុណប្រយោជន៍ដល់សុខភាព៕
ចែករំលែកព័តមាននេះ